ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ផ្កាយ​ចំនួន​២​ដួង​បុក​គ្នា​ក្នុង​លំហ​អវកាស ផ្កាយ «Neutron»​ចំនួន​២​ដួង​នៅ​ក្នុង​លំហ​អវកាស ឆ្ងាយ​ពី​ផែនដី​ប្រហែល​១៣០ លាន​ឆ្នាំ​ពន្លឺ បាន​បុក​គ្នា​កាលពី​ថ្ងៃ​តី​១៧ សីហា​២០១៧ ធ្វើ​ឲ្យ​បែក​ជា​បំណែក​តូច​ៗ​ក្នុង​លំហ ។ ចូល​ចត​ឡាន​នៅ​កន្លែង​ចត​ប៉ះ​ឡាន​ចត​នៅ​ស្ងៀម…

ផ្កាយ​ចំនួន​២​ដួង​បុក​គ្នា​ក្នុង​លំហ​អវកាស

ផ្កាយ «Neutron»​ចំនួន​២​ដួង​នៅ​ក្នុង​លំហ​អវកាស ឆ្ងាយ​ពី​ផែនដី​ប្រហែល​១៣០ លាន​ឆ្នាំ​ពន្លឺ បាន​បុក​គ្នា​កាលពី​ថ្ងៃ​តី​១៧ សីហា​២០១៧ ធ្វើ​ឲ្យ​បែក​ជា​បំណែក​តូច​ៗ​ក្នុង​លំហ ។

ចូល​ចត​ឡាន​នៅ​កន្លែង​ចត​ប៉ះ​ឡាន​ចត​នៅ​ស្ងៀម
ស្ត្រី​ម្នាក់​បាន​ចូល​ចត​ឡាន​ក្នុង​ប្រលោះ​តូច​មួយ​ទៅ​ប៉ះ​ឡាន​នៅ​ក្បែរ រួច​ចុះ​ទៅ​បង្ករឿង អ្នក​ចត​រថយន្ត​ក្បែរ​នោះ ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ចិន ។

ឥន្ទធនូ​ស្រូប​យក​ព្រិល
បាតុភូត​នៃ​ពន្លឺ​ដ៏​ចម្លែក​មួយ ជា​ព្រឹត្តិការណ៍​ធម្មជាតិ ជា​ឥន្ទធនូ​ស្រូប​យក​ព្រិល ឬ «snowbow» ។

ប៉េងប៉ោះ​អាច​ជួយ​សួត​របស់​អ្នក​តម​បារី
អ្នក​ស្រាវជ្រាវ​ពី​វិទ្យាល័យ​«Johns Hopkins Bloomberg» សហរដ្ឋអាមេរិក​បាន​រក​ឃើញ​​ថា ​ប៉េងប៉ោះ និង​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត​អាច​ជួយ​បម្រុង​សួត​របស់​អ្នក​តម​បារី​បាន។

អាកាសធាតុ​ត្រជាក់​នៅ​ចិន​ធ្វើ​ឲ្យ​ទឹក​ហូរ​នៅ​របៀង​ផ្ទះ​ក្លាយជា​ទឹកកក
ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​នៅ​ប្រទេស​ចិន សូ​ម្បី​តែ​ទឹក​ហូរ​ពី​របៀង​ផ្ទះ​ក៏​ក្លាយជា​ទឹកកក ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្រុង​អាន់​សាន ខេត្ត​លៀវ​នី​ង ប្រទេស​ចិន ។

ផ្កាយព្រះគ្រោះ​ហោះ​វិះ​បុក​ផែនដី
ផ្កាយព្រះគ្រោះ​ដ៏​តូច​មួយ​ឈ្មោះ «2017 YZ4» បាន​ហោះ​មក​ក្បែរ​ផែនដី និង​ទើបបាន​ដឹង​តែ​រយៈពេល​៣​ថ្ងៃមុន​ពេល​កើតហេតុ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

​ហុង​គ្រី​ផ្ដល់​ចំណេះដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើ​អ៊ីន​ធើ​រ​ណេ​ត
ប៉ូលិស​ហុង​គ្រី​កំពុង​បង្ហាញ​ពី​សុវត្ថិភាព​ទាក់ទង​នឹង​ការ​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត ដល់​សិស្ស​ថ្នាក់បឋមសិក្សារ​នៅ​ក្រុង​«​សូល​ណូ​ក​» ភាគ​ខាងកើត​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី។

​មនុស្ស​យន្ត​អង្គរក្ស
លោក​វី​ល្លៀម សាន​តា​ណា លី ប្រធាន​ក្រុមហ៊ុន «Knightscope» បាន​ឈរ​អែប​មនុស្ស​យន្ត​«K5» នៅ​ខាង​មុខ​ស្នាក់​ការ​របស់​ក្រុមហ៊ុន ក្នុង​ទីក្រុង​ម៉ា​វ​ថេ​ន​វីវ សហរដ្ឋអាមេរិក ព្រោះ​ជា​ប្រភេទ​អង្គរក្ស​យន្ត ។

កន្លង​មក​សត្វ​ល្មូ​ន​បាន​វិវត្តន៍​ទៅ​រស់នៅ​ក្នុង​ទឹក
ក្រុម​អ្នកជំនួញ​បាន​ប្រទះ​ឃើញ​ផូ​ស៊ីល​សត្វ​ល្មូ​ន​ប្រភេទ​ថ្មី មានឈ្មោះ​«Vadasaurus herzogi» អាយុ​១៥៥​លាន​ឆ្នាំ​មុន និង​បាន​ប៉ាន់​ប្រមាណ​ថា​បាន​វិវត្តន៍​ទៅ​រស់នៅ​ក្នុង​ទឹក។

៦៥​លាន​ឆ្នាំ​មុន​សត្វ​ល្មូ​ន​ជា​ប្រភេទ​សត្វ​អាច​ហើរ​បាន
កាលពី​សម័យ​បុរេប្រវត្តិ ឬ​៦៥​លាន​ឆ្នាំ​មុន​ល្មូ​ន​ជា​សត្វ​អាច​ហើរ​បាន តាម​ការ​គូស​បញ្ជាក់​​របស់​អ្នក​ជីវវិទ្យា​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ