ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​បាក់ឆ្អឹង​គួរ​សង្គ្រោះ​បឋម​ដូច​ម្តេច?

7 ឆ្នាំ មុន

គ្រោះថ្នាក់​ដោយ​ការ​បាក់ឆ្អឹង ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាម​ៗ ។ ក្រៅពី​ការ​បាក់ឆ្អឹង​ដែល​ឃើញនឹងភ្នែក​នោះ រោគ​សញ្ញា ផ្សេង​ៗ​ទៀត ប្រហែល​ជា​កើត​មាន​ជាមួយ​គ្នា​ដែរ អាស្រ័យ​ទៅ​តាម​ភាព​ធ្ងន់ និង​យន្តការ​ដែល​ឲ្យ​មាន​គ្រោះថ្នាក់ ។…

គ្រោះថ្នាក់​ដោយ​ការ​បាក់ឆ្អឹង ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាម​ៗ ។ ក្រៅពី​ការ​បាក់ឆ្អឹង​ដែល​ឃើញនឹងភ្នែក​នោះ រោគ​សញ្ញា ផ្សេង​ៗ​ទៀត ប្រហែល​ជា​កើត​មាន​ជាមួយ​គ្នា​ដែរ អាស្រ័យ​ទៅ​តាម​ភាព​ធ្ងន់ និង​យន្តការ​ដែល​ឲ្យ​មាន​គ្រោះថ្នាក់ ។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​ជន​រង​គ្រោះ​ឲ្យ​មាន​ផាសុកភាព និង​បង្ការ​កុំ​ឲ្យ​មាន​របួស​បន្ថែម​មុន​ពេល​រថយន្ត​សង្គ្រោះ​មក​ដល់ ។

ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ក្នុង​ករណី​របួសធ្ងន់
ករណី​បាក់ឆ្អឹង​ធ្ងន់​មួយ​ចំនួន​ពិតជា​ទាមទារ​ឲ្យ​មានការ​ជួយ​ពី​អ្នកជំនាញ និង ភ្លាម​ៗ​ខ្លាំង​ណាស់​។ ដើម្បី​ដឹង​ថា​មាន​របួស​គ្រោះថ្នាក់​ធ្ងន់ គួរតែ​មានរឿង​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោម​នេះ ៖

•​ជន​រង​គ្រោះ​មិនដឹង​ខ្លួន មិន​ដកដង្ហើម ឬ​បេះដូង​លែង​លោត ហើយ​អ្នក​ប្រហែលជា​ត្រូវ​សង្កត់​ដើមទ្រូង

•​ជន​រង​គ្រោះ​ស្លេកស្លាំង បែកញើស (​បែកញើស​ត្រជាក់​) ដកដង្ហើម​ដង្ហក់ ដែល​ទាំងនេះ ជា​រោគ​សញ្ញា​នៃ​ភាព​ហ្សុ​ក

•​ជន​រង​គ្រោះ​ហូរ​ឈាម​ខ្លាំង
•​មាន​របួស​នៅ​ក្បាល ក ខ្នង សន្លាក់​ត្រគាក អាង​ត្រគាក ឬ​ជើង​ផ្នែក​ខាងលើ
•​របួស​នៅ​អវយវៈ ឬ​សន្លាក់ ដែល​មើលទៅ​ខុស​ទ្រង់ទ្រាយ​ធម្មតា
•​ធ្វើ​ចលនា​បាន​តិចតួច ឬ​ឈឺ​ពេល​ប៉ះ​តែ​បន្តិច
•​ឆ្អឹង​ឃើញ​លៀន​ចេញ​មក​ខាងក្រៅ
•​ដៃ ឬ​ជើង​ដែល​បាក់​នោះ ទៅ​ជា​ស្ពឹក ឬ​ចេញ​ជា​ពណ៌​ស្វាយ​នៅ​ចុង ។

បញ្ឈប់​ការ​ហូរ​ឈាម
ចូរ​ប្រើ​ក្រណាត់ ឬ​របស់​អ្វីមួយ​ដែល​ស្អាត និង​អាច​ស្រូប​ជាតិ​ទឹកបាន​ល្អ ទៅ​ខ្ទប់​កន្លែង​មាន​របួស និង​សង្កត់​ថ្នម ។ បើសិនជា​មាន​របស់​អ្វីមួយ​ចាក់​ចូល​ក្នុង​ស្បែក មិន​ត្រូវ​ដក​វា​ចេញ​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ហូរ​ឈាម​ខ្លាំង បើសិនជា​ដក​ចេញ ។

កន្លែង​មាន​របួស មិន​ត្រូវ​ឲ្យ​ធ្វើ​ចលនា​ឡើយ
មិន​ត្រូវ​ឲ្យ​ជន​រង​គ្រោះ​ធ្វើ​ចលនា​អ​វយៈ​ណា​ដែល​បាក់​ឡើយ ។ ចូរ​ជួយ​ធ្វើ​ឲ្យ​គេ​មាន​ផាសុកភាព​នៅ​កន្លែង​ដែល​គេ​រង​របួស​នោះ​វិញ​។ មិន​ត្រូវ​ព្យាយាម​ធ្វើ​ចលនា​ឆ្អឹង​ឲ្យ​ចូល​កន្លែង​​ដើម​វា​វិញ​ឡើយ ។ មិន​ត្រូវ​លើក ឬ​ធ្វើ​ចលនា​ជន​រង​គ្រោះ​ដែល​បាក់ឆ្អឹង​អាង​ត្រគាក ឬ​សន្លាក់​ត្រគាក​ឡើយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​ពួក​គេ​ត្រូវធ្វើ​ចលនា​នោះ ចូរ​រុំ​ជើង​គេ​ចូល​គ្នា ដោយ​ដាក់​កន្សែង ឬ​ក្រណាត់​នៅ​ចន្លោះ​ជើង​ទាំង​ពីរ ហើយ​លើកដាក់ ថ្នម​ៗ ។

ប្រើ​ទឹកកក​ស្អំ​កន្លែង​ដែល​ឈឺ និង​បន្ថយ​ការ​ហើម
ចូរ​ស្វែងរក​ដុំ​ទឹកកក​មួយ​ចំនួន​ដាក់​ក្នុង​កន្សែង​ដើម្បី​ស្អំ ថ្នម​ៗ​នៅ​លើ​កន្លែង ដែល​មាន​ឆ្អឹង​បាក់​ទៅ ។ ការ​ធ្វើ​បែប​នេះ​នឹង​ជំនួយ​ដល់​ការ​ហូរ​ឈាម បន្ថយ​ការ​ហើម និង​ឈឺ​ចាប់។

មើល​សញ្ញា និង​ព្យាបាល​ភាព​ហ្សុ​ក
ហ្សុ​ក ក៏​គឺជា​រឿង​មួយ​គ្រោះថ្នាក់​ណាស់ ព្រោះ​វា​នាំ​ឲ្យ​បាត់បង់​ឈាម និង​អុក​ស៊ី​សែន ដែល​ត្រូវ​ទៅ​ចិញ្ចឹម​សរីរាង្គ សំខាន់​ៗ ក្នុង​រាង​កាយ​បាន ។ បើសិនជា​មិន​បាន​ព្យាបាល​អាការ​នេះ​ទេ សរីរាង្គ សំខាន់​ៗ​នឹង​ខូច ។ រោគ​សញ្ញា​នៃ​ភាព​ហ្សុ​ក មាន​ដូច​ជា ៖

•​ត្រជាក់​ស្បែក
•​ចង្វាក់ជីពចរ​ខ្សោយ តែ​ញាប់
•​ចង្អោរ
•​ភ្នែក​មិន​អាច​មើល​អ្វី​បាន
•​សន្លប់ ឬ​ម្តង​សន្លប់ ម្តង​ដឹងខ្លួន ។
ការ​ព្យាបាល

•​ឲ្យ​ជន​រង​គ្រោះ​ដេក ហើយ​លើកជើង​ខ្ពស់​ជាង​ក្បាល
•​រុំ​កន្សែង ឬ​ភួយ​នៅ​ជុំវិញ​ខ្លួន ដើម្បី​ឲ្យ​ជន​រង​គ្រោះ​កក់ក្តៅ
•​ជន​រង​គ្រោះ​ដេក​ផ្អៀង បើសិនជា​គេ​ចាប់ផ្តើម​ក្អួត ឬ​ចង្អោរ ។

អប​ឆ្អឹង
ការ​អប​ឆ្អឹង នឹង​ជួយ​ការពារ​ឆ្អឹង ដែល​បាក់​មាន​ចលនា​បាន ។ ការ​អប​ឆ្អឹង ប្រហែលជា​មិន​សំខាន់​ទេ បើសិនជា​មានការ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ហើយ​នោះ ព្រោះ​មាន​ករណី​ខ្លះ​ការ​អប​ឆ្អឹង​អាច​នឹង​បង្ក​គ្រោះថ្នាក់​ច្រើន​ជាង​ការ​ជួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ