ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចិញ្ចឹម​មាន់​​តាម​បែប​ធម្មជាតិ​ជាមុខ​របរ​​រក​ចំណូល​បាន​ច្រើន

13 ឆ្នាំ មុន

​ខេត្ត​កំពត ៖ ប្រជា​ពល​រដ្ឋ​​ភាគ​ច្រើន​​​ប្រកប​របរ​​ធ្វើ​ស្រែ​ចម្ការ  ​។ ​បន្ទា​ប់​​ពី​ការ​​ងារ​​ស្រែចម្កា​រ​ពួ​ក​​គាត​់​មាន​របរ​មួ​យ​​ទៀ​ត​​បន្ទាប់​បន្សំ​គឺ​ការ​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសា​រ​​ផង​​ និង​លក្ខណៈ​អាជីវ​កម្ម​ផង​ ​។ ​ការ​ចិញ្ចឹ​ម​​សត្វ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​ភាគ​ច្រើន​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​​ តែ​ពួក​គាត់​​ពុំ​ទាន់​បាន​​យល់​​ដឹង​​ជ្រៅ​ជ្រះ​អំ​ពី​ការ​ចិញ្ចឹម​តាម​បែប​ធម្ម​ជាតិ​នោះ​​ថា  តើធ្វើយ៉ាង​ណា​​ដើម្បី​ឱ្យ​ការ​ចិញ្ចឹម​ចំណាយ​​តិច ​​តែ​​រក​​ចំណូល​​បាន​​ច្រើន​ ។

​អ្នក​​ស្រី​ជ័យ​​ ស៊ី​យ៉ាត​​​ ជា​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​អង្គរ​ជ័យ​ទី១​ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច​ ​បាន​ផ្ដល់​បទ​សម្ភា​សន​៍​ឱ្យ​អ្នក​សារព័ត៌​មាន​កោះ​សន្តិភាព​​ដឹងថា​ ​ក្រៅ​ពី​ការ​ងា​​រ​ស្រែ​ចម្ការ​អ្នក​ស្រី​​​មាន​របរ​មួយ​បន្ថែម​ទៀ​ត​​ គឺ​ដាំ​បន្លែ ​​និងចិញ្ចឹមសត្វ​ ។ ​សត្វ​ដែ​ល​​គាត់​​​ចឹញ្ចឹម​បាន​​កាក់​កប​ជាង​គេ​នោះ ​គឺ​ការ​ចិញ្ចឹម​មាន់​ជា​លក្ខ​ណៈ​​​គ្រួសារ​តាម​បែប​ធម្មជាតិ​​ ។​​​ សព្វ​ថ្ងៃ​គាត់​​​ចឹញ្ចឹម​មាន់​​ប្រហែល​ជា​១០០​ ក្បាល​​​ តែ​​មិន​ដែល​មាន​ជំងឺ​​​​ឡើយ​ចាប់​តាំង​ពី​គាត់​​​អនុវត្ត​​តាម​វិធី​សាស្ត្រចិញ្ចឹម​តាម​បែប​ធម្មជាតិ​​មក ។​​ គាត់​​មិន​​​ទិញច​ំណី​ឧស្សា​ហកម្ម ​ឬ​ព្យា​បាល​មាន់​​​តាម​បែប​វេ​ជ្ជ​សា​ស្ត្រ​ឡើយ​ គាត់​ឱ្យ​ស៊ី​តែ​ចំណី​ធ​ម្មជាតិ​សុទ្ធ​សាធ ។

អ្ន​កស្រ​ី​​​​បន្តថា ​​តាម​ធម្មត​ា​ការ​ចិញ្ចឹម​មាន់​របស់​​​​ប្រជា​កសិករ​ខ្មែរ​យើង​​ភាគ​ច្រើន​​​ឱ្យ​​​​វា​ស៊ី​​​ស្រូវ​ អង្ករ​ និង​បាយ ​​តែអ​្នក​ខ្ល​ះ​មាន​​លាយ​ជា​មួ​យ​​កន្ទក់​​​ ។​ ចំណី​​ទាំងនោះ​​​​មិន​ទាន់​គ្រប់​គ្រាន់ ​ទេ​សម្រា​ប់​​​មាន់​ យើង​ត្រូវ​បន្ថែម​ចំណី​ផ្សេ​ង​ៗទៀត​ដូចជា​ សាច់ ​បន្លែ ជាតិ​រ៉ែ​ជា​ដើម​ ។ អ្នក​ស្រី​​ដដែល​រៀប​រាប់​ពីរ​បៀប​ចិញ្ចឹម​​មាន់​តាម​បែប​ធម្មជាតិ​របស់​គាត់​ឱ្យ​ដឹង​​​ថា​​ ចំណី​​ដែល​​អ្នក​ស្រី​​​ដាក់​​ឱ្យ​​មាន់​​ស៊ី​រាល់​ថ្ងៃ​មាន​ដូច​ជា​ប្រភេទ​ថាមពល​ជាតិ​រ៉ែ​​ វីតា​មីន​ ​និង​ជាតិ​សាច់​​ព្រោះ​​ មា​ន់​​​វា​ក៏ត្រូវ​ការ​ប្រភេទ​ចំណី​មិន​ខុស​​ពី​មនុស្ស​យើង​ទេ​សម្រាប់​ទ្រទ្រង់​រាង​កាយ​​ និង​ការ​ពារ​ជំងឺ​ ។​ ចំណី​ជាតិ​សាច់​ដែល​អ្នក​ស្រីដាក់​ឱ្យ​មាន់​ស៊ី​ ​​​​មិន​​បាន​​យក​ពី​ណាទេ​​នៅ​ផ្ទះ​អ្នក​ស្រី​មាន​ចិញ្ចឹម​ជន្លេន​សម្រាប​់​​ឱ្យ​វា​ស៊ី​​​​ ហើយ​ជន្លេន​នោះ​​​ក៏​មិន​មែន​ជន្លេន​​​នៅ​ក្នុង​ស្រុក​​ដែរ​ ជាប្រភេទ​ជន្លេ​នក្រហម​ដែល​នាំ​ចូល​​ពី​​ក្រៅ​​សម្រាប់​ចិញ្ចឹមទុកឱ្យ​មាន់​ ទាស៊ី​ និង​សម្រាប់​ធ្វើ​ឱ្យ​ដីផុស​ដំណាំ​លូត​លាស់​ល្អ ។ ​មិន​តែ​ប៉ុណ្ណោះ​​​ក្រៅពីជន្លេន​ក៏​នៅ​មាន​សត្វ​ល្អិត​ផ្សេង​ៗ​ដែល​វា​ដើរ​កកាយ​​ស៊ី​នៅជុំវិញផ្ទះ​ ចំណែក​​​កណ្ដៀ​​រ​​ជា​ប្រភេទ​សត្វ​ល្អិត​ដែល​ធ្វើ​ឱ្យ​មាន់​ឆាប់​ធំ​ធាត់​ និង​ឈ្នះ​​ជំងឺ​​ទៀត​ផង ​។

ចំណែក​ចំណី​ប្រភេទ​វីតាមីន​​ មាន់​អាច​ដើរ​ចឹក​ស៊ី​​ផ្កាស្មៅ​ និង​រុក្ខ​ជាតិ​ផ្សេងៗ​ដែល​វា​អាច​ស៊ី​បាន​​​ ។ ចំណែក​ចំណីប្រភេទ​វីតា​មីន​ដែល​អ្នកស្រី​​ដាក់​ឱ្យ​មាន់​ស៊ីប្រចាំថ្ងៃនោះ​ មាន​ដូច​ជា​​​ត្រកួន ស្លឹក​​ក្ទម្ពទេស​​​​​ ស្លឹក​ដំឡូង​ជ្វា​ ជា​ដើម​ដោយ​ចិញ្ច្រា​ំ​​រួច​បុក​លាយ​ជា​មួយ​ចុង​អង្ករ​ កន្ទក់ ឬ​​​បាយ ។​រីឯ​អា​ហារ​ជាតិ​រ៉ែ​ ដែល​ធ្វើ​ឱ្យ​មាន់​ពូកែ​ខាង​ឆ្អឹង​​ និង​ការ​ពារ​ជំងឺ​ មាន​ដូច​ជា ​សំបក​ខ្យង​ ខ្ចៅ ដោយ​​បុក​វា​រួច​ហាល​ឱ្យ​ស្ងួត​បន្ទាប់​មក​បុក​​ឱ្យ​ម៉ដ្ឋ​យក​​​ទុក​លាយ​ជាមួយ​ចំណី​ដែល​​ឱ្យ​ស៊ី​រាល់​ថ្ងៃ​នោះ​​​ដោយ​ឱ្យ​​ស៊ីក្នុង​មួយ​សប្ដាហ៍​ម្ដង​​ឬពីរ​ដង ​។​ ក្រៅ​ពី​ប្រភេទ​ចំណី​អាហារ​ដែល​ឱ្យ​​​​មាន​់ស៊ីហើយ​​​​ត្រូវ​គិត​ពី​សុខ​ភាព​របស់​វា​ផងដែរ​​ ។មាន់​ដែល​មិន​ងាយ​ធំ​ធាត់​​ដោយ​សារ​តែ​វា​​​ផ្ទុក​ព្រូន​នៅក្នុង​ខ្លួន​របស់​វា​​ ។​ ចំពោះ​បញ្ហានេះ​ អ្នក​ស្រី​ជ័យ​ស៊ី​ យ៉ាត ​​​ឱ្យ​ដឹង​ថា​ ​គាត់​​អាច​យក​ផ្លែ​ក្ទម្ព​ទេស​​​ ​ឬ​ថ្នាំព្រូន​សម្រ​ា​​​ប់​មនុស្ស​ប្រើ​ក៏​បាន​​បុក​លាយ​ជា​មួយ​ចំណី​ដាក់​ឱ្យ​វា​ស៊ី​យូរៗម្ដង​ ។ 

ក្នុង​ការ​ឱ្យ​ចំណី​មាន់​ក្នុង​​មួយ​ថ្ងៃ​​ អ្នកស្រីជ័យ ស៊ីយ៉ាត ឱ្យ​វា​ស៊ី​៣​ដង​គឺ​​ព្រឹក​ ​ថ្ងៃ​ត្រង់​ និង​ពេល​ល្ងា​ច​មុន​ពេល​វា​ចូល​ដេក​​ ។ ​ការ​ដាក់​ចំណី​ឱ្យ​វា​ស៊ី​​​មិន​​អាច​ឱ្យ​វា​ស៊ីផ្ទាល់ដី​ទេ​​​ត្រូវ​ក្រាល​កន្ទេល​ ​ឬ​កំណា​ត់​​ចាស់​ៗ​ដាក់​​​ឱ្យវា​ស៊ី​ជៀស​វាង​​មាន់​ឆ្លង​រោគ​ពី​ដី​​ ។ចំពោះ​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើស​រើស​ពូជ​មាន់​សម្រាប់​បង្ក​កំណើត​អ្នក​ស្រី​​​​ឱ្យ​ដឹង​ថា​ សម្រា​ប់​មាន់​​ឈ្មោល​ធ្វើ​ជា​បាម​ិន​ឱ្យ​លើស​ពី​​២​ទៅ​៣ឆ​្នាំ​ឡើយ​ត្រូវ​ប្ដូរ​វា​ចេញ​ដោយ​យក​មាន់​ផ្សេង​មក​ឱ្យ​វា​បង្ក​កំណើត​ទៀត​​ ​។ ​ជា​ពិសេស​នោះ​​​មិន​ត្រូវ​ជ្រើស​រើស​ពូជ​មាន់​ណា​ដែល​​​មាន​ជាប់​ឈាម​ជ័រ​របស់​វា​ឡើយ​​ ។​ឧទាហ​រណ៍​មាន​់​ញី​​«ក»​ ត្រូវ​ជា​កូន​បង្កើត​របស់​មាន់​ឈ្មោល«ខ»​ ​​ឬ​ក៏​បង​ប្អូន​បង្កើត​របស់​មាន់​ឈ្មោល«ខ​»ដូច​នេះ​​​មិន​ត្រូវ​ឱ្យ​មាន​់​ញី ​«ក» បង្ក​កំណើត​ជាមួយ​មាន់​ឈ្មោល​«ខ»​ទេ​​​អាច​ឱ្យ​មាន់​ញី​«ក»បង្ក​កំណើត​ជា​មួយ​​មាន់​ឈ្មោល​«គ»​ដែល​មិន​ជាប់​​ឈាម​ជ័រ​នឹង​គ្ន​ា ។

អ្នក​ស្រី​ជ័យ​ ស៊ីយ៉ាត​ ​​បន្ថែម​ថា​ មាន់​ដែ​ល​​អ្នក​ស្រី​ចិញ្ចឹម​ខ្លះ​​លែង​នៅ​ខាង​ក្រៅ​ ​និង​មួ​យ​​ចំនួន​ទៀត​ដាក់​ក្នុង​ទ្រុង​​ តែ​ពេល​​​រដូវ​មាន់​មាន​ជំងឺ​ដូច​ជា​រដូវ​ក្ដៅ​​​មាន់​ទាំង​អស់​អ្នក​ស្រី​​ ដាក់ក​្នុ​ងទ្រុង​ និង​រក​មើល​មាន​់ណា​ដែល​មាន​ជំង​ឺ ដាក់​ដោយ​ឡែក​ពី​គេ​ ។
​តាមវ​ិធី​សាស្ត្រច​ិញ្ចឹម​មាន់​​​នេះ​ធ្វើ​ឱ្យ​អ្នក​ស្រី​មាន​មាន់​លក់​ជា​ប្រចាំ​​ព្រោះ​ថា​ ចាប់​ពី​ពេល​ដែល​វា​ញាស់​រហូត​ដល់​វា​ធំពេញ​វ័យ​អាច​ទទួល​ផល​បាន​មាន​រយៈពេល​តែ៤​ខែប៉ុណ្ណោះ ហើ​យ​មាន់​ន​ី​មួយៗ​អាច​មាន​ទម្ងន់​ពី១,៤​គីឡូ​ក្រាម​ឡើងទៅ ។

​​​ អ្នក​ស្រីជ័យ​ ស៊ី​យ៉ាត​ បាន​ដឹង​ពី​វិធី​សាស្ត្រ្ក​​​ក្នុង​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ​​​​នេះ​តាម​រយៈ​អង្គកា​រ​ពាក់​ពន្ធ័​នឹង​កសិកម្ម​​ដែល​ទៅ​បណ្ដុះ​បណ្ដា​ល​ដល់​មូល​ដ្ឋា​ន​ ដូច​ជា​អង្គការ​សេដាក​​ជា​ដើម​ ​​​។ អ្នកស្រី​បាន​អនុ​វត្ត​​តាម​វិធី​សាស្ត្រ​​​នេះ​​ចាប់​តាំង​ពី​ឆ្នាំ២០០៤​​រហូត​មក​ដល់​ពេល​នេះ​​មាន់​អ្នក​ស្រី​​មិន​ដែល​​មាន​ជំងឺ​ ឬងាប់​ឡើយ  ។ ​សព្វ​ថ្ងៃប្រជា​កសិករ​នៅ​ភូមិ​អង្គរ​ជ័យ​ទី១​បាន​​ចាប់​ផ្ដើម​ចិញ្ចឹម​មាន់​តាម​វិធ​ី សាស្រ្ត​​ធម្មជាតិ​ជា​បណ្ដើរៗ​ហើយ ៕