រាជធានីភ្នំពេញ ៖ ដើម្បីផ្តល់ជូនអតិថិជនដ៏ច្រើនលើសលប់ ដែលនិយមគាំទ្រអាឡិចហ្សង់ វីស្គី ក្រុមហ៊ុនអាឡិចហ្សង់វីស្គី បានរៀបចំពិធីតាំងពិព័រណ៍ផលិតផលរបស់ខ្លួននៅមជ្ឈមណ្ឌលកោះពេជ្រពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ វិច្ឆិកា ។ លោកជឿរ៉ូម សួរ៉េស៍(Jerome Suares) ប្រធានទីផ្សារអាឡិចហ្សង់វីស្គី បានមានប្រសាសន៍ឲ្យដឹងថា «នៅក្នុងពិធីតាំងពិព័រណ៍នេះអាឡិចហ្សង់វីស្គី បានរៀបចំកម្មវិធីពិសេសៗជាច្រើនផ្តល់ជូនអតិថិជនដែលនិយមចូលចិត្តពិសាអាឡិចហ្សង់វីស្គី ដោយគ្រាន់តែមកកាន់ស្តង់អាឡិចហ្សង់វីស្គី អតិថិជននឹងបានរីករាយភ្លក្សអាឡិចហ្សង់វីស្គីដោយសេរីជាមួយកម្មវិធីពិសេសទិញពីរដបថែមជូនមួយដប ព្រមទាំងបានលេងហ្គេមកម្សាន្ត សប្បាយសប្បាយដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនពី អាឡិចហ្សងវីស្គី »។
លោកប្រធានទីផ្សារបានឲ្យដឹងទៀតថា មូលហេតុដែលអាឡិចហ្សង់វីស្គីទទួលបានការពេញនិយមពីអតិថិជនដ៏ច្រើនកុះករដូច្នេះ ក៏ព្រោះតែអាឡិចហ្សង់វីស្គី គឺជាវីស្គីពិត បិតចេញពីស្រូវសាលី ផលិតដោយអ្នកជំនាញឯកទេសផ្នែកវីស្គីដ៏ល្បីមកពីប្រទេសនីឌឺលែន (ហូឡង់ ) គឺលោកចាកូ វ៉ានឌឺលឿន ។ លោកបានបន្តថា រសជាតិវីស្គីគឺជារសជាតិដ៏ពេញនិយមក្នុងពិភពលោក ។ កត្តានេះហើយដែលជំរុញឲ្យអាឡិចហ្សង់វីស្គី ជាវីស្គីពិតមានគុណភាពល្អដូចជាវីស្គីល្បីៗនាំចូលពីបរទេសបានទទួលការនិយមចូលចិត្តពិសាពីអតិថិជនដ៏ច្រើនលើសលប់នាពេលបច្ចុប្បន្ននេះ ។ អាឡិចហ្សង់វីស្គី មានក្លិនឈ្ងុយពិសេសរសជាតិឆ្ងាញ់ពិសាហើយក្លិននៅឈ្ងុយពេញមាត់ ។ លក្ខណៈពិសេសនេះហើយ ដែលនាំឲ្យអាឡិចហ្សង់វីស្គី កាន់តែមានតម្លៃ ហើយអាចជំនួសវីស្គីនាំចូលពីបរទេស
បាន ។
ជាក់ស្តែង នៅក្នុងពិធីតាំងពិព័រណ៍ផលិតផលនេះ មានអតិថិជនយ៉ាងច្រើនកុះករបាននាំគ្នាមកកាន់ស្តង់អាឡិចហ្សង់វីស្គី ហើយបានជាវអាឡិចហ្សង់វីស្គីយកទៅពិសា ៕
ចែករំលែកព័តមាននេះ