ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ត្រៀម​វះកាត់​ពិនិត្យ​សព ស្រាប់តែ​ដឹង​ខ្លួន

6 ឆ្នាំ មុន

«Daily Mail»​កាលពី​ថ្ងៃ​ទី​៩ មក​រា ២០១៨ ផ្សាយ​ពី​រឿងរ៉ាវ​របស់​អ្នកទោស​ស្លាប់​ហើយ​រស់​ឡើង​វិញ ក្រោយ​ពី​ឆ្មាំ​គុក​យល់​ច្រឡំ​ថា ​បាន​ស្លាប់ និង​យក​សព​ទៅ​ធ្វើ​កោសល្យ​វិច័យ ប៉ុន្តែ​អ្នកទោស​បែរជា​ដកដង្ហើម ខណៈ​ពេល​គ្រូពេទ្យ​ត្រៀម​វះកាត់​សព…

«Daily Mail»​កាលពី​ថ្ងៃ​ទី​៩ មក​រា ២០១៨ ផ្សាយ​ពី​រឿងរ៉ាវ​របស់​អ្នកទោស​ស្លាប់​ហើយ​រស់​ឡើង​វិញ ក្រោយ​ពី​ឆ្មាំ​គុក​យល់​ច្រឡំ​ថា ​បាន​ស្លាប់ និង​យក​សព​ទៅ​ធ្វើ​កោសល្យ​វិច័យ ប៉ុន្តែ​អ្នកទោស​បែរជា​ដកដង្ហើម ខណៈ​ពេល​គ្រូពេទ្យ​ត្រៀម​វះកាត់​សព ។

ហេតុការណ៍​ដ៏​រន្ធត់​នោះ​កើតឡើង​នៅ​ថ្ងៃ​ទី​៧ មក​រា ២០១៨ នៅ​ពន្ធនាគារ ​«​អា​ស្ទូ​រៀស​»​ក្បែរ​ក្រុង​អូ​វី​អា​ដូ ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ ។ អ្នកទោស​រូប​នោះ​ឈ្មោះ Gonzalo Montoya Jimenez អាយុ​២៩​ឆ្នាំ ដោយនៅ​ព្រឹក​ថ្ងៃ​កើតហេតុ​បាន​អង្គុយ​សណ្តំ​នៅ​លើ​កៅអី​ក្នុង​បន្ទប់​ឃុំឃាំង​ក្រោយ​ពី​មិន​ព្រម​ទទួល​ការ​ហៅ​ឈ្មោះ​ពី​ឆ្មាំ​គុក ។

ក្រោយមក​រូបគេ​ត្រូវ​បាន​ច្រកចូល​ក្នុង​ថង់​រក្សា​សព និង​នាំ​ទៅ​មជ្ឈមណ្ឌល​ធ្វើ​កោសល្យ​វិច័យ​នៅ​ក្រុង​នោះ​ក្រោយ​ពី​បញ្ជាក់​ ថា​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង ។

អ្នកនាំពាក្យ​ពន្ធនាគារ​អេ​ស្ប៉ា​ញ​បញ្ជាក់​ប្រាប់​ក្រុម​គ្រួសារ​របស់​អ្នកទោស​ថា Gonzalo​បាន​ស្លាប់​ដោយ​មានការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​២​នាក់ ។ ក្រៅពី​នេះ​ផ្នែក​កោសល្យវិច័យ​នៅ​ក្នុង​គុក​ក៏​បញ្ជាក់​ថា​ បាន​ស្លាប់​ដូច​គ្នា​ដែរ ។

ប៉ូលិស​បញ្ជាក់​ថា ជាដំបូង​បាន​ទទួល​ដំណឹង​ពី​អ្នក​ប្រចាំការ​នៅ​គុក​ថា អ្នកទោស​បាន​ស្លាប់ ដោយ​សព​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​កោសល្យវិច័យ​ដោយ​គ្មាន​សមត្ថកិច្ច​ប៉ូលិស​អម​ដំណើរ​​ទេ ។ លុះ​ក្រោយមក​ទទួល​ការ​ទាក់ទង​ជា​លើក​ទី​២ ​ឱ្យទៅ​មន្ទីរពេទ្យ​ចាំ​ការពារ​អ្នកទោស ខណៈ​ពេល​រូបគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​មាន​អារម្មណ៍​ភិតភ័យ​ដែល​អ្នកទោស​បានដឹង​ខ្លួន​ឡើង​វិញ ។

អ្នកនាំពាក្យ​នៅ​មន្ទីរពេទ្យ​បញ្ជាក់​ថា អ្នកទោស​Gonzalo​ព្យាបាល​នៅ​បន្ទប់​ស​ង្គ្រោះ​បន្ទាន់ ប៉ុន្តែ​មិន​អាច​ផ្តល់​ការ​យល់​ឃើញ​ពី​អាការ​ជំងឺ​បាន​ទេ ហើយ​បងប្អូន​គេ​ដែល​បាន​ទៅ​សួរសុខទុក្ខ​ខឹង​គ្រប់​គ្នា ។

ពន្ធនាគារ​អា​ស្ទូ​រៀស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ពី​កំហុសឆ្គង​របស់​សមត្ថកិច្ច​នៅ​ក្នុង
គុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ