ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បង្ហោះ​ហ្វេសប៊ុក​បាន​​ប៉ុន្មាន​ថ្ងៃ តារាភាពយន្ត​ម្នាក់​ដេក​ស្លា.ប់​ក្នុង​ផ្ទះ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ Olivia Nova ​តារា​ភាព​យន្ត​​អាសអាភាស​ជនជាតិ​អា​មេ​រិ​ក អាយុ​២០​ឆ្នាំ ប្រទះ​ឃើញ​សព​នៅ​ក្នុងផ្ទះ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ បន្ទាប់​ពី​នាង​បង្ហោះ​អត្ថបទ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​បុណ្យ​គ្រី​ស្មាស់​ថា​«​នៅ​ម្នាក់ឯង​ក្នុង​ថ្ងៃ​ឈប់​សម្រាក និង​ចង់​ទូរស័ព្ទ​រក​គូស្នេហ៍​ព្រោះ​គេ​អាច​ជួយ​អារម្មណ៍​របស់ខ្ញុំ​បាន​ល្អ​» ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ Olivia Nova ​តារា​ភាព​យន្ត​​អាសអាភាស​ជនជាតិ​អា​មេ​រិ​ក អាយុ​២០​ឆ្នាំ ប្រទះ​ឃើញ​សព​នៅ​ក្នុងផ្ទះ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ បន្ទាប់​ពី​នាង​បង្ហោះ​អត្ថបទ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​បុណ្យ​គ្រី​ស្មាស់​ថា​«​នៅ​ម្នាក់ឯង​ក្នុង​ថ្ងៃ​ឈប់​សម្រាក និង​ចង់​ទូរស័ព្ទ​រក​គូស្នេហ៍​ព្រោះ​គេ​អាច​ជួយ​អារម្មណ៍​របស់ខ្ញុំ​បាន​ល្អ​» ។

ក្រុមហ៊ុន​«LA Direct Models»​អតីត​តំណាង​របស់​នាង​Nova​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ថា​«ទោះបីជា​នាង​ស្ថិត​ក្នុង​ក្រុម​របស់​Direct Models​រយៈពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​យើង​បាន​ស្គាល់​​នាង​ក្នុង​នាម​ជានា​រី​ដ៏​ស្រស់​ស្អាត​មាន​ចរិត​ស្លូតបូត​» ។

ក្រុមហ៊ុន​បញ្ជាក់​ទៀត​ថា នាង​Nova​ជា​តារា​សម្តែង​ក្នុង​មជ្ឈដ្ឋាន​ភាពយន្ត​អាសអាភាស​ម្នាក់​ដែល​ស្លាប់​ទាំង​នៅ​វ័យក្មេង ។

Olivia Nova​ជា​តារាភាពយន្ត​អាសអាភាស​ទី​៥ នៅ​សហរដ្ឋអាមេរិក​ដែល​ស្លាប់ បន្ទាប់​កាលពី​ខែធ្នូ ២០១៧ នាង​អូ​ហ្គា​ស អា​ម៉េ​ស អាយុ​២៣​ឆ្នាំ បាន​ធ្វើ​អត្តឃាត ក្រោយ​ពី​រង​ការ​ចំអក​តាម​ប្រព័ន្ធ​អន​ឡាញ ព្រោះ​បដិសេធ​មិន​ថត​ឈុត​ឆាក​រួមរ័ក​ជាមួយ​តារា​សម្តែង​​បុរស​ដែល​សម្តែង​ក្នុង​ភាពយន្ត​អាសអាភាស​ប្រុស​ស្រឡាញ់​ប្រុស ។ នៅ​ស​ប្តា​ហ៍​បន្ទាប់​មក​ទៀត​មាន​នាង​Yuri Luv​អាយុ​៣១​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ការ​ប្រើ​ថ្នាំ​ហួស​កម្រិត ។

នាង​Nova​ចាប់ផ្តើម​បំពេញការងារ​ដំបូង​ជា​តារា​បង្ហាញ​ម៉ូ​ដ​ក្រោយមក​ដោយសារ​មាន​ភាព​ស្រស់​ស្អាត និង​សិច​ស៊ី​ក៏​ឈាន​ចូល​ក្នុង​មជ្ឈដ្ឋាន​សម្តែង​ភាពយន្ត​អាសអាភាស​នៅ​ខែមីនា ២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ