ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត តុលាការ​ចោទប្រកាន់​លោក​ស័ក្តិ​៤​ ជើង​ខ្លាំង​ទាត់​ធាក់​មន្ត្រី​នគរបាល​ចរាចរណ៍​២​បទល្មើស​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ស​ម្រេច​ចោទ​ប្រកាន់​លោក​ស័ក្តិ​៤ ដែល​ទាត់​ធាក់​ទៅ​លើ​ដើមទ្រូង​មន្ត្រី​នគរបាល​ចរាចរណ៍​ជាប់​កិច្ច​សន្យា​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពីរ​បទល្មើស​ផ្សេង​គ្នា ។​ ​អ្នក​នាំពាក្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ន់​ណា…

​រាជធានី​ភ្នំពេញ​ ៖ តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ស​ម្រេច​ចោទ​ប្រកាន់​លោក​ស័ក្តិ​៤ ដែល​ទាត់​ធាក់​ទៅ​លើ​ដើមទ្រូង​មន្ត្រី​នគរបាល​ចរាចរណ៍​ជាប់​កិច្ច​សន្យា​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពីរ​បទល្មើស​ផ្សេង​គ្នា ។​

​អ្នក​នាំពាក្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ន់​ណា បានឱ្យ​ដឹង​តាម​ប្រព័ន្ធ​​​តេ​ឡេ​ក្រាម​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមករា ​ឆ្នាំ​២០១៨ នេះ​ថា​៖ «ក្រោយ​ពី​បាន​សាក​សួរ​​ចម្លើយ​លើ​ឈ្មោះ សៅ បញ្ញា និង​ពិនិត្យ​ឯកសារ​សំណុំរឿង​តាម​នីតិវិធី តំណាង​អយ្យ​ការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​ពី​បទ​ហិ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​​ទម្ងន់ទោស និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់​ដោយ​​អាជ្ញាធរ​ ​សាធារណៈ តាម​មាត្រា ២១៨ និង​មាត្រា ៦១៤ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​»​។

​សូម​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​វេលា​​រសៀល​ថ្ងៃ​ទី​១០ មក​រា ២០១៨ បាន​បញ្ជូន​លោក​ស័​ក្ត៤ ម្នាក់​ជា​មន្ត្រី​នគរបាល​ជាតិ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ពាក់​ព័ន្ធ​ករណី​ទាត់​ធាក់​ទៅ​លើ​ដើមទ្រូង​មន្ត្រី​នគរ​បាល​ចរាចរណ៍​ជាប់កិច្ចសន្យា ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​លោក​ស័ក្តិ​៤ រូប​នោះ​ត្រូវ​គេ​បាន​ស្គាល់​ថា ​ឈ្មោះ សៅ បញ្ញា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​​ទីលំនៅ​ផ្ទះ​លេខ​៤៦​ង​អា ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល សរុប​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ហិ​ង្សា​នោះ​ឈ្មោះ អឿ​ន ចំណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ជា​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ។

ដើមចម​បណ្តាល​ឲ្យ​មានការ​ចាប់ និង​បញ្ជូន​ខ្លួន​លោក​ស័ក្តិ​៤ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ​គឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ចរាចរណ៍​ផ្លូវគោក កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា លោក​ស័ក្តិ​៤ សៅ បញ្ញា ក្នុង​សម្លៀក​បំពាក់​ស៊ី​វិល​បាន​ជិះ​រថយន្ត​មួយ​គ្រឿង ។ លុះ​​បើក​ទៅ​ដល់​ចំណុច​ភ្លើងស្តុប​ផ្លូវ​លេខ​៥៩៨​កែង និង​ផ្លូវ​លេខ​៣១៥ (​ភ្លើងស្តុប​ត្រឡោក​បែក​) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ឃាត់ ដោយ​លោក​ស័ក្តិ​៤​រូប​នោះ បើកបរ​មិន​គោរព​ច្បាប់​ អត់​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ​សុវត្ថិភាព ។

ជន​​រង​គ្រោះ

​លុះ​ថ្ងៃ​ទី​៩ មក​រា លោក​ស័​ក្ត​៤ សៅ បញ្ញា ក្នុង​ឯកសណ្ឋាន​ប៉ូ​លីិល​ទំនង​​ទើប​ចេញពី​ធ្វើ​ការ​បាន​ជិះ​រថយន្ត​ម៉ាក​ហ្វ​ត ​ព​ណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២.AT ៩០៩៩ ជិះ​ទៅ​អែប​លើ​​ចិញ្ចើម​ផ្លូវ​គោលដៅ​ភ្លើងស្តុប​ត្រឡោក​បែក​នោះ រួច​ហើយ​បាន​ចុះ​ពី​រថយន្ត​ដើរ​សំដៅ​​ទៅ​រក​ជន​រង​គ្រោះ ដែល​កំពុង​ឈរជើង​សំរួល​ចរាចរណ៍ ចាប់​ក្របួច​.ក​អាវ​ពី​ក្រោយ​​រុញ​ចូល​ក្នុង​យានដ្ឋាន​មួយ​ដែល​នៅ​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​​គ្រោះ​( អឿ​ន ចំណាន មួយ​ដៃ​ បណ្តាល​ឲ្យ​ជ្រុះ​វិទ្យុទាក់ទង​ (​អាយ​ឌី​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ