ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​គោ​កូ​បេ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​អាមេរិក​ជា​​លើក​ដំបូង

11 ឆ្នាំ មុន

សាច់​គោ​ដែល​មានគុណ​ភាព​ខ្ពស់​​របស់​ជប៉ុន ​ដែល​គេ​ស្គាល់​ថា​​សាច់​គោ​កូ​បេ ត្រូវ​បាន​​​នាំ​ចេញ​ទៅ​កាន​់​អាមេរិក​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​​ ដោយ​អង្គការ​ទី​ផ្សារ​សាច់​គោ​​​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​កូបេ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន ។​សមាគម​លើក​កម្ពស់​​ការ​ចែក​ចាយ​ និង​ទី​ផ្សារ​សាច់​គោ​កូបេ​ឱ្យ​ដឹង​ថា ​​យន្ត​ហោះ​បាន​ដឹក​សាច់​សុទ្ធ​ សាច់​​​ចំឡក​​ ​និង​ផ្នែក​ជា​ច្រើន​ទៀត​​ពី​គោ​​ចំនួន

សាច់​គោ​ដែល​មានគុណ​ភាព​ខ្ពស់​​របស់​ជប៉ុន ​ដែល​គេ​ស្គាល់​ថា​​សាច់​គោ​កូ​បេ ត្រូវ​បាន​​​នាំ​ចេញ​ទៅ​កាន​់​អាមេរិក​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​​ ដោយ​អង្គការ​ទី​ផ្សារ​សាច់​គោ​​​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​កូបេ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន ។​សមាគម​លើក​កម្ពស់​​ការ​ចែក​ចាយ​ និង​ទី​ផ្សារ​សាច់​គោ​កូបេ​ឱ្យ​ដឹង​ថា ​​យន្ត​ហោះ​បាន​ដឹក​សាច់​សុទ្ធ​ សាច់​​​ចំឡក​​ ​និង​ផ្នែក​ជា​ច្រើន​ទៀត​​ពី​គោ​​ចំនួន​៥ក្បាល ចេញ​ដំណើរ​​ពី​អាកាស​យាន​ដ្ឋាន​​ហានេ​ដា ទីក្រុង​តូក្យូ ។ សមាគម​នេះ​បន្ត​ថា បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​​​នៅ​កន្លែង​​​ត្រួត​ពិនិត្យ​រួច​​រាល់​នៅ​ខេត្ត​កាហ្គោ​​ស៊ីម៉ា​ភាគ​​និរតី​ប្រទេស​ជប៉ុន​ សាច់​គោ​ទាំង​នោះ​ត្រូ​​វ​បាន​​នាំ​ចេញ​ទៅ​​កាន់​ឃ្លាំង​ស្តុក​សាច់​គោ​នៅទី​ក្រុង​សាន់​ហ្រ្វាន់​ស៊ីស្កូ សហរដ្ឋ​អាមេរិក​ ។​​

​អ្នក​នាំ​ពាក្យ​សមាគម​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​​បរទេស​ថា អាមេរិក​ គឺ​ជា​ប្រទេស​នាំ​ចូល​​សាច់​គោ​ទី​៣​​របស់​ជប៉ុន បន្ទាប់​ពី​ម៉ាកាវ​​ និង​ហុង​កុង ។ ​សាច់​គោ​​កូបេនេះ គឺ​​សំដៅ​លើ​សាច់​គោ​ពូជ​តាជីម៉ា​ គីយូ (​Tajima Gyu) ​ដែល​កើត​និង​ធំ​​លូត​លាត់​នៅ​ក្នុង​កសិ​ដ្ឋាន​​​ពិសេស​​មួយ​នៅ​ខេត្ត​ហ៊ីយ៉ូកូ​ នៅ​​​ភាគ​ខាង​លិច​ជប៉ុន​ ។ ស្លាក​សញ្ញា​​នេះ​ប្រើ​បាន​តែ​សម្រាប់​សាច់​គោ​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​របស់​សមាគម​​​នេះ​តែ​ប៉ុណ្ណោះ ៕ ​