ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អំពាវនាវ​ឱ្យ​មាន​បរិយាកាស​ធុរកិច្ច​កាន់តែ​ប្រសើរ​ឡើង

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រសួងផែនការ និង​វិនិយោគ​វៀតណាម​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ព​ន្លឿ​ន​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨​នេះ ។ យោង​តាម​គេហទំព័រ​វៀតណាម ក្រសួង​ដដែល​នេះ​និយាយ​ថា ចំណាត់ការ​ធ្វើ​អាជីវកម្ម​របស់​វៀតណាម​បាន​ប្រសើរ​ឡើងជា​បន្តបន្ទាប់​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ចាប់តាំងពី​រដ្ឋាភិបាល​អនុវត្ត​សេចក្ដីសម្រេច​លេខ​១៩…

ទីក្រុង​ហាណូយ ៖ ក្រសួងផែនការ និង​វិនិយោគ​វៀតណាម​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ព​ន្លឿ​ន​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨​នេះ ។

យោង​តាម​គេហទំព័រ​វៀតណាម ក្រសួង​ដដែល​នេះ​និយាយ​ថា ចំណាត់ការ​ធ្វើ​អាជីវកម្ម​របស់​វៀតណាម​បាន​ប្រសើរ​ឡើងជា​បន្តបន្ទាប់​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ចាប់តាំងពី​រដ្ឋាភិបាល​អនុវត្ត​សេចក្ដីសម្រេច​លេខ​១៩ ស្ដី​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​អាជីវកម្ម និង​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ ។

ទោះបី​យ៉ាងណា ក្រសួង​ថា ការ​អនុវត្ត​នេះ​វា​ខ្វះ​និរន្ដរភាព ដោយសារ​តែ​ស​ន្ទ​ស្សន៍ គ្មាន​ភាព​រីក​ចម្រើន​សោះ ឬ​ជាមួយ​លទ្ធផល​ដែល​នៅ​ទាប​ជាង​ការ​រំពឹង​ទុក ដូច​ជា គុណភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​, ភាព​ងាយស្រួល​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម ឬ​នីតិវិធី​ក្ស័យធន​ជាដើម ។

ការ​កំណត់​គោលដៅ​របស់​វៀតណាម​ទៅ​លើ​ចំណាត់ថ្នាក់​នៅ​លេខ​រៀង​ទី​៥០-៦០ នៅ​ក្នុង​បរិយាកាស​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨ ។

កាលពី​ឆ្នាំ​មុន ប្រទេស​នេះ​រំកិល​បាន​១៤​កៅអី​ពី​ចំណាត់ថ្នាក់​ទី​៦៨ ក្នុង​ចំណោម​១៩០​ប្រទេស ។ នេះ​បើ​យោង​តាម​របាយការណ៍​អាជីវកម្ម​របស់​ធនាគារពិភពលោក ។

ភាគរយ​នៃ​ទំនិញ​ដែល​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​របស់​គយ នឹង​ត្រូវ​បាន​កាត់​បន្ថយ​គោលដៅ​ពី​៣០-៣៥% មក​នៅ​ត្រឹម​១៥%​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៨​នេះ ។ ទោះបី​យ៉ាង​ណា ក្រសួង​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា ការ​ចំណាយ​លើ​ការ​ពិនិត្យ​ឯតទគ្គ​កម្ម​សម្រាប់​គយ​នៅ​តែ​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​អាជីវកម្ម ។

យោង​តាម​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នានា​រំពឹង​ថា​នឹង​មាន​កំណែទម្រង់រដ្ឋបាល​បន្ថែម​ទៀត​នៅ​ក្នុង​ពន្ធគយ និង​ដីធ្លី ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ត្រួតពិនិត្យ​ដែល​មិន​ចាំបាច់ និង​ចំណាយ​ពេលវេលា​ច្រើន ។

ចំណែក​សហគ្រាស​នានា​ក៏​បាន​អំពាវនាវ​សម្រាប់​លទ្ធភាព​ទទួល​បាន​នូវ​ធនធាន ឱកាស​អាជីវកម្ម និង​កាត់​បន្ថយ​ការ​ចំណាយ​អាជីវកម្ម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ