ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​យប់​សោះលួច​បាន​​៥៣​គ្រឿង ដោយសារ​អាវ​ហែល​ទឹក

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជា​ចោរ​លូក​ហោប៉ៅ​ម្នាក់ បាន​លួច​យក​ទូរស័ព្ទ​៥៣​គ្រឿង​បាន​សម្រេច​ក្នុង​ពេល​តែ​មួយ​យប់ ដោយសារ​តែ​ពាក់អាវ​ហែល​ទឹក​របស់​មនុស្ស​ស្រី​។ ដោយសារ​តែ​អាវ​នេះ​ហើយ…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជា​ចោរ​លូក​ហោប៉ៅ​ម្នាក់ បាន​លួច​យក​ទូរស័ព្ទ​៥៣​គ្រឿង​បាន​សម្រេច​ក្នុង​ពេល​តែ​មួយ​យប់ ដោយសារ​តែ​ពាក់អាវ​ហែល​ទឹក​របស់​មនុស្ស​ស្រី​។

ដោយសារ​តែ​អាវ​នេះ​ហើយ អាច​ធ្វើ​ឲ្យ Alin Marin អាយុ​២២​ឆ្នាំ លាក់​ទូរស័ព្ទ​ដែល​ខ្លួន​លួច​បាន​យ៉ាង​ស្រួល​។ នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Royal Blood នៅ Birmingham កាលពី​ខែ​មុន Marin បាន​ពាក់អាវ​ហែល​ទឹក​ពី​ខាងក្នុង ហើយ​ដើរ​លូក​ហោប៉ៅ​គេ​។

នៅ​ពេល​ដែល​លូក​បាន​សម្រេច Marin បាន​យក​ទូរស័ព្ទ​នោះ​ដាក់​ចូល​ក្នុង​ប្រហោង​អាវ (​មើលរូប​ខាងក្រោម​)​។ ដោយ​ចំណាយពេល​តែ​មួយ​ភ្លែត Marin អាចយ​កបាន​ទូរស័ព្ទ​៥៣​គ្រឿង​។

ជា​អកុសល​សម្រាប់​ចោរ​ម្នាក់​នេះ ប៉ូលិស​ដែល​បង្កប់ខ្លួន​នៅ​ទីនោះ​បានឃើញ ហើយ​ក៏​ធ្វើការ​ចាប់ខ្លួន​។ នៅ​ពេល​នេះ តុលាការ​សម្រេច​ឲ្យ Marin ជាប់​ពន្ធនាគារ​៣​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ