ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

«Drone» មាន​រាង​មូល ក្រុមហ៊ុន «NTT DOCOMO» របស់​ជប៉ុន​បាន​បង្ហាញ «Drone» រាង​មូល ក្នុង​បន្ទប់​ពិសោធន៍​របស់​ក្រុមហ៊ុន​នៅ​ក្រុង​យូ​កូ​ស៊ូ​កា ខេត្ត​កា​ណា​ហ្គា​វ៉ា…

«Drone» មាន​រាង​មូល

ក្រុមហ៊ុន «NTT DOCOMO» របស់​ជប៉ុន​បាន​បង្ហាញ «Drone» រាង​មូល ក្នុង​បន្ទប់​ពិសោធន៍​របស់​ក្រុមហ៊ុន​នៅ​ក្រុង​យូ​កូ​ស៊ូ​កា ខេត្ត​កា​ណា​ហ្គា​វ៉ា អាច​ប្រើ​ក្នុង​ការ​បញ្ជូន​សារ ។

អូស្ត្រាលី​ប្រើ «Drone» ឃ្លាំមើល​ឆ្លាម​ក្នុង​សមុទ្រ
អូស្ត្រាលី​ជា​ប្រទេស​មួយ​មាន​ឆ្លាម​ច្រើន​បំផុត​នៅ​លើ​ពិភពលោក បច្ចុប្បន្ន​មាន​ប្រើ​សំណាញ់​សម្រាប់​ការពារ និង «Drone» ឃ្លាំមើល​ឆ្លាម​ដើម្បី​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ។

ដានជើង​ដាយ​ណូ​ស័​រ​អាយុ​១១៥​លាន​ឆ្នាំ​ត្រូវ​ជនល្មើស​វាយ​បំផ្លាញ
ដានជើង​ដាយ​ណូ​ស័​រ​មាន​អាយុ​១១៥​ឆ្នាំ​នៅ​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​ជន​ដៃដល់​បំផ្លាញ​ចោល ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ និង​ឆ្លុះ​បញ្ចាំង​ពី​ចិត្តខ្មៅ​របស់​អ្នក​ប្រព្រឹត្តិ ។

ខ្លា​និង​តោ​ធាត់​ទទួល​ការ​រិៈ​គន់
ក្រុម​ល្ខោន​សត្វ​របស់​រុ​ស្ស៊ី បាន​ទទួល​ការ​រិៈ​គន់​ថា​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​លើ​សត្វ​ឲ្យ​សី​ុ​ចំណី​ច្រើន​រហូត​ធាត់ ។

ប្រើ​ស្រី​ស្អាត​ឃោសនា​ពី​ជើងហោះហើរ
ក្រុមហ៊ុន​អាកាសចរណ៍ «Thai VietJet Air »​បាន​ស្វាគមន៍​ខ្សែ​ផ្លូវ​ថ្មី​ពី​បាងកក​-​ដា​ឡា​ត់ ដោយ​ឲ្យ​នាង​ទេពអប្សរ​ស្លៀក​ឈុត​ប៊ី​គី​នី ដើ​បង្ហាញ​ម៉ូ​ដ​នៅ​លើ​យន្តហោះ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជក់ចិត្ត ។

វាយប្រហារ​យេ​ម៉ែ​ន​១១​ថ្ងៃ​ស្លាប់​ពលរដ្ឋ​១៣៦​នាក់
យ៉ាង​ហោច​មាន​ពលរដ្ឋ​យេ​ម៉ែ​ន​ចំនួន​១៣៦​នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុម​សម្ព័ន្ធមិត្ត ក្នុង​រយៈពេល​តែ​១១​ថ្ងៃ ។

ផ្អាក​ធ្វើ​សមយុទ្ធ​ក្នុង​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ជន​ពិការ
កូរ៉េ​ខាងត្បូង​បាន​យល់ព្រម​ផ្អាក​ធ្វើ​សមយុទ្ធ​ជាមួយ​អា​មេ​រិ​ក ក្នុងអំឡុងពេល​ប្រកួត​អូ​ឡាំ​ពិ​ក​ជន​ពិការ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។

អាចម៍​ខ្លាឃ្មុំ​ផេ​ន​ដា​ច្នៃ​ជា​ក្រដាស​ជូត​មាត់
ក្រុមហ៊ុន​ផលិត​ក្រដាស​មួយ​នៅ​ខេត្ត​ស៊ី​ឈួ​ន ភាគ​ខាងលិច​ឈៀង​ខាងត្បូង ប្រទេស​ចិន បាន​កែ​ច្នៃ​អាចម៍ និង​កាក​សំណល់​អាហារ​របស់​ផេ​ន​ដា ធ្វើ​ជា​ក្រដាស​ជូត​មាត់ ។

ជប៉ុន​បារម្ភ​ថា​អាច​មាន​រញ្ជួយ​ដី​៩​រិ​ក​ស្ទ័​រ
អ្នក​ស្រាវជ្រាវ​ជប៉ុន​បាន​ទស្សន៍​ទាយ​ថា​អាច​មាន​រញ្ជួយ​ដី​មាន​កម្លាំង ៩​រិ​ក​ស្ទ័​រ នៅ​ភាគ​ខាងកើត​កោះ​ហុ​ក​កៃ​ដូ ។

ផលិតផល​មី​បាន​ធ្លាក់​ចុះ​ពី​ការ​លក់
ការ​លក់​មី​ផលិតផល​ពាក់កណ្ដាល​សម្រេច​នៅ​ក្នុង​ឆ្នាំ ២០១៦ បាន​ធ្លាក់​ចុះ​១៧% ឬ​ថយ​ចុះ​ប្រហែល ៣,៧​ពាន់​លាន​កញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ