ចូរអ្នកដឹងអំពីវិធីបញ្ឈប់ការជក់បារី ដើម្បីជីវិតយូរអង្វែង និងសុខភាពកូនរបស់អ្នក ។
-បោះបង់ការជក់បារី គឺជារឿងមួយដ៏ល្អប្រពៃបំផុតសម្រាប់លើកកម្ពស់សុខភាព និងរូបរាងកាយរបស់អ្នក ។
-ត្រូវបញ្ឈប់ការជក់បារីឲ្យបាន៣ខែ មុននឹងចង់មានបុត្រធីតា ។
-សូមកុំជក់បារីអោយសោះក្នុងអំឡុងពេលអ្នកមានផ្ទៃពោះ ។
-បារី គឺជាផ្លូវដឹកនាំអ្នកឲ្យប្រើប្រាស់ថ្នាំខុសច្បាប់ផ្សេងៗទៀត ។
-អ្នកដែលចូលចិត្តជក់បារីមិនគួរនៅក្បែរ ឬ បីត្រកងទារក, ក្មេងៗ តូចៗឡើយ ពីព្រោះវាអាចធ្វើឲ្យ ក្មេងៗទាំងនោះ ប្រឈមមុខទៅនឹងគ្រោះថ្នាក់ដោយសារផ្សែង ឬជាតិបារីដែលនៅជាប់នឹងអ្នកជក់បារីនោះ ។
-សូមកុំជក់បារីដែលមានជាតិជ័រខ្ពស់ (high-tar cigarettes) ។
-ប្រសិនបើអ្នកចង់ជក់បារី, សូមកុំជក់ទៅដល់កន្ទុយតម្រងបារី(filter) ឲ្យសោះ ពីព្រោះវាជាកន្លែងដែលសារធាតុគីមីនៃជំងឺមហារីក (cancer chemicals) ប្រមូលផ្តុំគ្នា ។
-ប្រសិនបើមិនអត់បារីបាន,អ្នកគួរតែជក់មិនឲ្យលើសពី៥ដើមឡើយក្នុងមួយថ្ងៃ ។
-សូមកុំជក់បារីនៅពេលអ្នកផឹកគ្រឿងស្រវឹង ទោះបីជាអ្នកយល់ថា ក្នុងចំនោមពីរនេះ អ្នកមិនអាចត់មានមួយណាបានក៏ដោយ ។
-មនុស្សភាគច្រើនយល់ថា ការឈប់ជក់បារីមានភាពងាយស្រួលជាងអ្វីដែលពួកគេបានគិតពីដំបូង និងសង្ឃឹមថា ពួកគេអាចធ្វើវាបានយ៉ាងលឿន ។
-ប្រសិនបើអ្នកស្ថិតក្នុងគ្រួសារដែលមានសមាជិក ក្មេងៗ,អាយ ុតិចៗ, អ្នកតែគួររកកន្លែងជក់នៅខាងក្រៅផ្ទះ ។
-ការបង្ហុយ ផ្សែងៗបារី ហើយប៉ះពាល់ទៅដល់អ្នកដទៃដែលនៅក្បែរនោះ គឺជាអំពើប្រឆាំងនឹងសង្គម (antisocial) ។
បញ្ឈប់ការជក់បារី
ការញៀននឹងបារី គឺជារឿងសាមញ្ញមួយ និងស្របច្បាប់សម្រាប់ប្រជាជនស្ទើរគ្រប់ប្រទេសប៉ុន្តែវាជាបញ្ហាមួយដ៏កាចសាហាច និងពិបាកបញ្ឈប់ជាងការញៀនហេរ៉ូអ៊ីន (heroin) ទៅទៀត ។
បញ្ឈប់ការជក់បារី គឺជារឿងមួយដ៏សំខាន់ និងបានផ្តល់ផលប្រយោជន៍រយៈពេលខ្លី និង រយៈពេលវែងជាច្រើនលើសលុបសម្រាប់សុខភាពរបស់អ្នក ។
ខាងក្រោមនេះគឺជារឿងគ្រោះថ្នាក់នៃបារី
-មានធាតុគីមីដែលប្រកបទៅដោយគ្រោះថ្នាក់ចំនួន៣០០០មុខ នៅក្នុងបារីតែមួយដើមប៉ុណ្ណោះ ។
-មានជាតិកាបូនមូណូអុកស៊ីត (carbon monoxide) រហូតទៅដល់៥ភាគរយ,ដែលដូចគ្នាទៅនឹងការស្លាប់ដោយសារឧស្ម័ន (gas) នៅក្នុងរថយន្ត ។
– វាបានបញ្ឈប់ឈាមរបស់អ្នកពីការស្រូបយកអុកស៊ីសែន ។
-ជាតិជ័រកៅស៊ូ (tar) ដែលគេយកមកក្រាលនៅលើផ្លូវថ្នល់ដូចគ្នានឹងជាតិកៅស៊ូដែលគេយកមកធ្វើជាបារី ហើយវាអាចបណ្តាលឲ្យមានជំងឺមហារីក (cancer) ។
-ជាតិជ័រកៅស៊ូដែលគ្រោះថ្នាក់បំផុត ។
-សារធាតុគីមីដទៃទៀត ដែលយើងស្រូបចូលតាមរយៈ ផ្សេងៗបារីមានដូចជា អាម៉ូនីញ៉ា (ammonia ជាសារធាតុដែលគេបានរកឃើញនៅក្នុងគ្រាប់រំសេវផ្ទុះ, ថ្នាំធ្វើឲ្យស្បែកស និងទឹកលាងបង្គន់); cyanide (ថ្នាំបំពុលមនុស្សឲ្យស្លាប់); ហ្វេណុល (phenols ជាសារធាតុរកឃើញនៅក្នុងថ្នាំលាបពណ៌ (paint stripper) ។
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលធ្វើឲ្យមនុស្សជក់បារី
-នៅពេលដែលជាតិនីកូទិន (nicotine) បានរត់មកដល់ខួរក្បាល, វាធ្វើឲ្យក្បាលរបស់អ្នកវិល ហើយនឹងមានអារម្មណ៍ភ្ញាក់, រំញោច និងដឹងខ្លួនភ្លាម ។
-ជាតិនីកូទីនធ្វើឲ្យបេះដូងដើរញាប់ (heart beat faster), ដូច្នេះវាធ្វើឲ្យចរន្តឈាមរត់ពេញដងខ្លួនក្នុង មួយនាទីៗ ហើយមនុស្សនឹងមានអារម្មណ៍ថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីក្រោកឡើង ហើយចាប់ផ្តើមដើរទៅមុខបន្តទៀត។
-ជាតិនីកូទីន (nicotine) ជួយកាត់បន្ថយការតឹងសាច់ (tension in muscles) ដែលធ្វើឲ្យមនុស្សបានធូរស្រាលពីការឈឺចាប់ និងហើម ។
-ជាតិនីកូទីន (nicotine) ជួយបន្ធូរបន្ថយរោគតប់ប្រមល់, ខ្វល់ខ្វាយ និងស្ត្រេស ។
-ជាតិនីកូទីន (nicotine) ហាក់ដូចជាបានជួយមនុស្សបំបាត់ភាពអផ្សុក និងអស់កម្លាំង៕
ចែករំលែកព័តមាននេះ