ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ថតរូប Selfie ច្រើន អាច​មាន​បញ្ហា​

6 ឆ្នាំ មុន

ក្រុម​មួយ​មក​ពី​សាកលវិទ្យាល័យ Nottingham Trent University និង Thiagarajar School of Management បាន​សិក្សា​ពី​អ្នក​ដែល​ចូល​ចិត្ត​ថតរូប…

ក្រុម​មួយ​មក​ពី​សាកលវិទ្យាល័យ Nottingham Trent University និង Thiagarajar School of Management បាន​សិក្សា​ពី​អ្នក​ដែល​ចូល​ចិត្ត​ថតរូប Selfie ថា តើ​ពួក​គេ​អាច​មាន​បញ្ហា​ផ្លូវចិត្ត​ដូច​ជា កង្វះ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ដែរ​ឬទេ ?

ពួក​គេ​បាន​ចេញ​របាយការណ៍​មួយ​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​នេះ ប៉ុន្តែ​និយាយ​ថា ពួក​គេ​ត្រូវការ​ពេល​បន្ថែម​ទៀត​ដើម្បី​ដឹង​ថា តើ​ការ​ចូល​ចិត្ត​ថតរូប​Selfie​ច្រើន អាច​ប៉ះពាល់​ដល់​សុខភាព ឬ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​អ្វី​ទេ ។

យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ថតរូប​Selfie គឺ​ដើម្បី​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ឬ​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍ល្អ​ជាង​មុន ព្រមទាំង​លើកទឹកចិត្ត និង​ការ​ប្រកួតប្រជែង​ក្នុង​សង្គម​ផង​ដែរ ។

ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ថតរូប Selfie អាច​ជា​ទម្លាប់​ញៀន​មួយ ហើយ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ដូច​ជា កង្វះ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ជាដើម ។

អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​មនុស្ស​ចំនួន​២០០​នាក់​មក​ពី​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ការ​ថតរូប​នេះ​ច្រើន​ជាង គេ ។ ការ​សិក្សា​ឲ្យ​ដឹង​ថា ការ​ថតរូប​Selfie ច្រើន​ពេក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាកប្បកិរិយា​៦​យ៉ាង​ទៀត ដូច​ជា ការ​ចង់បាន​ចំណាប់អារម្មណ៍ និង​ស្វែងរក​វិធី​បង្កើត​អនុស្សាវរីយ៍​ជាដើម ។

បុរស​មាន​អត្រា​ប្រមាណ​៥៧,៥%​ក្នុង​ការ​មាន​អាកប្បកិរិយា​ចង់​ថតរូប​ច្រើន ខណៈ​ស្ត្រី​ស្មើ​តែ​៤២,៥%​ប៉ុណ្ណោះ ។ អ្នកចូលរួម​មាន​អាយុ​ពី​១៦​ទៅ​២០​ឆ្នាំ មាន​អាកប្បកិរិយា​នេះ​ក្នុង​អត្រា​ខ្ពស់​ផង​ដែរ ។ ៩%​នៃ​អ្នកចូលរួម​និយាយ​ថា ពួក​គេ​ថតរូប Selfie ចំនួន​៨​ដង​ក្នុង​១​ថ្ងៃ ខណៈ​២៥%​ទៀត​ថា ពួក​គេ​បាន​បង្ហោះ​រូប​យ៉ាងតិច​៣​រូបភាព​លើ​បណ្តាញ​សង្គម​ជា​រៀងរាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ