ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បែក​ថ្នាំ​ចាប់​កូន​ក្មេង​អាយុ​១​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់ ដែល​គេ​គ្រប់​គ្នា​ធ្លាប់​ដឹង​ថា​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន និង​កំពុង​តែ​មាន​អាការ​បែក​ថ្នាំ​យ៉ាង​ខ្លាំង ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់​ខ្លូ​ន និង​ធ្វើការ​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​ផង​ដែរ ក្រោយ​ពី​រូបគេ មិនដឹង​ជា​មក​ពី​ទីណា បាន​ដើរមក​ចាប់​ពរ​ក្មេង​ស្រី​អាយុ​ទើបតែ​១​ខួប…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់ ដែល​គេ​គ្រប់​គ្នា​ធ្លាប់​ដឹង​ថា​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន និង​កំពុង​តែ​មាន​អាការ​បែក​ថ្នាំ​យ៉ាង​ខ្លាំង ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់​ខ្លូ​ន និង​ធ្វើការ​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​ផង​ដែរ ក្រោយ​ពី​រូបគេ មិនដឹង​ជា​មក​ពី​ទីណា បាន​ដើរមក​ចាប់​ពរ​ក្មេង​ស្រី​អាយុ​ទើបតែ​១​ខួប ធ្វើ​ឱ្យ​ឪពុក​ម្នា​យ​របស់​ក្មេង​ស្រី​ម្នាក់​នោះ មានការ​ព្រួយបារម្ភ និង​សុំ​អង្វរ​អស់​រយៈពេល​ជា​យូរ ទើបបាន​ព្រម​ប្រគល់​កូន​ឲ្យ​មក​វិញ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង មុខ​ផ្ទះ​គ្មា​លេខ ច្រក​ឌឿងហែម ផ្លូវ​ព្រះ​នរោត្តម ភូមិ​១៦ (​ផ្សារ​រន្ទះបាញ់​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ដាវ គឹ​ម​ហ្វុ​ង ហៅ​អា​ផុង អាយុ​៣៤​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិ​ប្រាកដ ។ មុន​ពេល​កើតហេតុ ក្មេង​ស្រី​ដែល​មាន​អាយុ​ទើបតែ​ជាង​១​ខួប​ម្នាក់ បាន​ដើរ​លេង​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​សុខ​ៗ ក៏​ស្រាប់តែ​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ខាងលើ ដែល​មាន​អាការ​បែក​ថ្នាំ​យ៉ាង​ខ្លាំង​នោះ មិនដឹង​ជា​មក​ពី​ទីណា​ទេ ក៏​ស្រាប់តែ​មក​ចាប់​ក្មេង​ស្រី​ម្នាក់​នោះ យក​ទៅ​លើក​ពរ ពេល​ដែល​ឃើញ​បែប​នោះ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​គេ​បានឃើញ និង​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ក្រែង​បុរស​រូប​នោះ​យក​ទៅ​ធ្វើ​អ្វី​ផ្ដេសផ្ដាស ។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​ទាំង​ពី​នាក់ រួម​ទាំង​អ្នក​ជិតខាង បាន​នាំ​គ្នា​អង្វរ​សុំ​យក​ក្មេង​ស្រី​ម្នាក់​នោះ​មក​វិញ តែ​រូបគេ​មិន​ព្រម​ឲ្យ​ដោយ​រករឿង និង​ចង់វាយ​ថែម​ទៀត រហូត​ដល់​អស់​រយៈពេល​ជា​យូរ ទើប​ព្រម​ប្រគល់​ឲ្យ​ទៅ​ឪពុក​ម្តាយ​គេ​វិញ ។

ក្រោយ​ពី​មាន​បុរស​ម្នាក់​មក​ចាប់​ពរ​ក្មេង​ស្រី​អាយុ​ជាង​១​ខួប​ខាងលើ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​ត្រូវ​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន​បុរស​ជា​ជនជាតិ​វៀតណាម​បែក​ថ្នាំ​ខាងលើ និង​កន្លង​មក​ក៏​តែងតែ​ធ្វើការ​អុកឡុក​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ និង​យក​មក​ប្រគល់​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ខាងលើ ត្រូវ​បាន​ធ្វើការ​ចាប់​ឃាត់​ខ្លូ​ន​យក​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដោយសារ​តែ​រូប​ជា​មនុស្ស​ញៀន​ថ្នាំ និង​កំពុង​តែ​មាន​អាការ​បែក​ថ្នាំ​យ៉ាង​ខ្លាំង​នោះ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​សម្រេច​ចាប់​បញ្ជូន​យក​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ