ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រីក​សរសៃ​ឈាមវ៉ែន​មក​ពី​ហេតុ​អ្វី?

7 ឆ្នាំ មុន

សរសៃឈាម​វ៉ែន​រីក មាន​ន័យ​ថា​សរសៃ​វ៉ែន​មានការ​រីក​ធំ និង​ប៉ោង​ឡើង​នៅ សើ​ៗ​ស្បែក។ សរសៃ​ទាំងនេះ​អាច​រមួល​ចូល​គ្នា និង​ច្រើន​តែ​មាន​ពណ៌​ខៀវ ឬ​ស្វាយ​ចាស់​។ សរសៃឈាម​វ៉ែន​រីក​ច្រើន​តែ​ឃើញ នៅ​លើ​ជើង ឬ​កជើង…

សរសៃឈាម​វ៉ែន​រីក មាន​ន័យ​ថា​សរសៃ​វ៉ែន​មានការ​រីក​ធំ និង​ប៉ោង​ឡើង​នៅ សើ​ៗ​ស្បែក។ សរសៃ​ទាំងនេះ​អាច​រមួល​ចូល​គ្នា និង​ច្រើន​តែ​មាន​ពណ៌​ខៀវ ឬ​ស្វាយ​ចាស់​។

សរសៃឈាម​វ៉ែន​រីក​ច្រើន​តែ​ឃើញ នៅ​លើ​ជើង ឬ​កជើង ប៉ុន្តែ​វា​ក៏​អាច​ឃើញ​នៅ​លើ​គ្រ​លាន​ដែរ ។ សរសៃឈាម​វ៉ែន​រីក​ធំ​ដែល​អ្នក​មើលឃើញ​គឺ​នៅ​ខាងក្រោម និង​សើ​ៗ​ស្បែក​។ វា​ក៏​ច្រើន​តែ​មាន​ដែរ ដែល​ស្ថិត​នៅ​ក្នុង​ស្រទាប់ ជ្រៅ​ៗ និង​សរសៃឈាម​វ៉ែន​ណា​ដែល​ធំ​ៗ ហើយ​មើល​មិនឃើញ ។ ជំងឺ​ឫសដូងបាត​គឺជា​ផ្នែក​មួយ​នៃ​ការ​រីក​សរសៃ​ឈាមវ៉ែន​ដែរ ។

តើ​ការ​រីក​សរសៃ​ឈាមវ៉ែន​បណ្តាល​មក​ពី​មូលហេតុ​អ្វី?
សរសៃ​វ៉ែន​ដែល​នាំ​ឈាម​ចូល​ទៅ​ក្នុង​បេះដូង​វិញ ដែល​អាច​មាន​លំហូរ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​ក្នុង​ផ្នែក​ដែល​ទំនេរ​នៃ​រាង​កាយ​របស់​អ្នក​បាន​។ វា​ក៏​មាន​ប្រើស​នៅ​ក្នុង​សរសៃ​ឈាម​វ៉ែន​ដែរ ដែល​សម្រាប់​បើក​ឲ្យ​ឈាមមាន​លំហូរ​ទៅ​ក្នុង​បេះដូង ។ សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មាន​ប្រើស​(valves) ក្នុង​សរសៃ​វ៉ែន​លែង​ធ្វើការ ឬ​ធ្វើការ​មិន​បាន​ល្អ វា​នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ក្នុង​សរសៃ​វ៉ែន​ធ្លាក់​មក​វិញ និង​មិន​អាច​ចូល​ទៅ​ក្នុង​បេះដូង​បាន​ល្អ​ទេ ។ (​ហេតុការណ៍​នេះ​ច្រើន​តែ​កើតឡើង​ដោយសារ​តែ​ប្រើស សរសៃ​វ៉ែន​មានការ​យឺត ទៅ​ៗ​ជា​ច្រើន​ឆ្នាំ ) បន្ទាប់​មក​ឈាម​នៅ​តែ​អណ្តែត​នៅ​ក្នុង​សរសៃ​វ៉េ​ន ដែល​វា​ធ្វើ​ឲ្យ​សរសៃ​នេះ រីក​ទៅ​ៗ និង ធំ​ទៅ​ៗ ។

សរសៃ​វ៉ែន​ដែល​នៅ​នឹង​ជើង​ច្រើន​តែ​កើត​មានការ​រីក​ធំ ជាងគេ ព្រោះ​សរសៃ​ទាំងនោះ​មាន​ទំនាញ​ផ្ទុយ​នឹង​ទំនាញ​របស់​បេះដូង ។ នេះ​គឺជា​មូលហេតុ​ដែល​មួយ​ដែល​ការ​រីក​ធំ​នៃ​សរសៃឈាម​វ៉ែន​ច្រើន​តែ​រក​ឃើញ​នៅ​លើ​ជើង ។

តើ​ការ​រីក​សរសៃ​ឈាមវ៉ែន​មានការ​ឈឺចាប់​ទេ?
ការ​រីក​សរសៃ​ឈាមវ៉ែន​មានការ​ឈឺចាប់​ខ្លាំង​ណាស់ ។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​ធ្ងន់ ឬ​អស់កម្លាំង​នៅ​លើ​ជើង​របស់​អ្នក​។ អ្នក​ក៏​ប្រហែលជា​មានការ​រីក​ប្រអប់ជើង កែង​ជើង និង​ជើង​ផ្នែក​ខាងក្រោម​ដែរ ដែល​វា​អាច​ផ្តល់​ផល​អាក្រក់​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​យប់ ឬ​ប្រសិនបើ​អ្នក​លើកជើង​ឡើង​លើ​ខ្ពស់​។

ការ​ហើម​ប្រភេទ​នេះ​ឲ្យ​ឈ្មោះ​ថា ការ​ស្ទះ​សរសៃឈាម​វ៉ែន ។ ពេល​ខ្លះ​ស្បែក​របស់​អ្នក​ប្រហែល​ជា​មានការ​រមាស់ ។ ក្នុង​ករណី​ធ្ងន់ ដំបៅ ឬ​កំណក​ឈាម​ប្រហែលជា​អាច​កើត​មាន ។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ទាំងនេះ ចូរ​ឲ្យ​គ្រូពេទ្យ​របស់​អ្នកដឹង​ភ្លាម​ទៅ ។

កត្តា​ប្រឈម​មុខ​នៃ​ការ​រីក​សរសៃ​ឈាមវ៉ែន​មាន​៖
•​ តំណពូជ ​៖ កើត​ទាំង​គ្រួសារ
•​ ភេទ ​៖ មនុស្ស​ស្រី​ច្រើន​ប្រឈម​មុខ​ជាង​មនុស្ស​ប្រុស​ក្នុង​ការ​រីក​សរសៃ​ឈាមវ៉ែន
•​ មាន​ផ្ទៃពោះ ​៖ បម្រែបម្រួល​អ៊័​រ​ម៉ូ​ន សម្ពាធ​ពី​ស្បូន និង​ការ​កើនឡើង​នូវ​ចរន្តឈាម​ដែល​ធ្វើ​ឲ្យ​មានការ​រីក​ធំ​នៃ​សរសៃ​វ៉ែន​ច្រើន​តែ​មាននៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ។

• ​អាយុ​ ៖ ការ​ប្រឈម​មុខ​នឹង​ការ​រីក​សរសៃ​ឈាមវ៉ែន​គឺ​នៅ​ពេល​ដែល​មាន​អាយុ​ច្រើន ។ មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​មានការ​រីក​សរសៃ​ឈាមវ៉ែន​លើស​ពី ៥០% ។

•​ ធាត់​ពេក ​៖ ការ​ដែល​មាន​ទម្ងន់​ធ្ងន់​ពេក​មាន​ន័យ​ថា​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​សរសៃ​វ៉ែន​របស់​អ្នក ។

• ​ការងារ ​៖ ប្រសិនបើ​ការងារ​របស់​អ្នក​តម្រូវ​ឲ្យ​អ្នក​ឈរ​រយៈពេល​យូរ​ដោយ​គ្មាន​កម្រើក​អ្វី​សោះ អ្នក​ច្រើន​តែ​អាច​កើត​មានការ​រីក​សរសៃ​ឈាមវ៉ែន​ហើយ ។

តើ​ការ​រីក​សរសៃឈាម​វ៉ែន​បង្ក​ឲ្យ​មាន​កំណក​ឈាម​ប្រកបដោយ​គ្រោះថ្នាក់​ដែរ ឬទេ?
ការ​រីក​សរសៃ​ឈាមវ៉ែន​មិន​ធ្វើ​ឲ្យ​មានការ​ប្រឈម​មុខ​ខ្លាំង​នឹង​កំណក​ឈាម​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​នោះ​ទេ ។ កំណក​ឈាម​ទាំងនេះ​បង្កើត​ឡើង​នៅ​ក្នុង​សរសៃឈាម​វ៉ែន​ដែល​នៅ ជ្រៅ​ៗ ក្នុង​ជើង ឬ​ដៃ ។ កំណក​ឈាម​ក៏​អាច​កើត​ក្នុង​សរសៃឈាម​វ៉ែន​ដែល​រីក​ធំ​ដែរ ប៉ុន្តែ​វា​អាច​ព្យាបាល​បាន​ទេ តាម​រយៈ​គ្រូពេទ្យ​ប្រើ​ទឹក​ក្តៅ​ស្អំ ឬ​ថ្នាំ ។

តើ​មធ្យោបាយ​ព្យាបាល​ណាមួយ​ដែល​អាច​ធ្វើ​បាន?
មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​តាម​ផ្ទះ​ដើម្បី​ឲ្យ​មានការ​ធូ​ស្រាល​នូវ​រោគ​សញ្ញា​របស់​ការ​រីក​ធំ​នៃ​សរសៃឈាម​វ៉ែន​៖

• ​សម្រក​ទម្ងន់​ប្រសិនបើ​អ្នក​ធាត់​ពេក
•​ ចៀសវាង​ការ​ឈរ​យូរ
•​ លើកជើង​របស់​អ្នក​ឡើង​ខណៈ​ពេល​កំពុង​អង្គុយ ។ ប្រសិនជា​អាច​លើកជើង​របស់​អ្នក​ឲ្យ​ខ្ពស់​ជាង​បេះដូង
• ​ស្លៀក​សម្លៀក​បំពាក់ រលុង​ៗ

គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​អ្នក​ពាក់​ស្រោមជើង​ដែល រឹប​ៗ ។ ស្រោមជើង​ទាំង​នេះ​​ធ្វើ​ឲ្យ​មានការ​រឹត ថ្នម​ៗ និង​ជាប់​រហូត​បាន​។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​ឈាម​ដែល​អណ្តែត​​ក្នុង​សរសៃ​វ៉ែន​នៅ​ជើង​ហូរ​ទៅ​បេះដូង​បាន​ល្អ និង​កាត់​បន្ថយ​នូវ​ការ​ហើម​ដោយសារ​ការ​ស្ទះ​សរសៃឈាម​វ៉ែន នៅ​ពេល​កំពុង​អង្គុយ ឬ​ឈរ​។ ស្រោមជើង​ដែល រឹប​ៗ​អាច​រក​ទិញ​បាន​នៅ​ក្នុង​ឱសថស្ថាន និង​ង​ហាង​លក់​បរិក្ខារ​ពេទ្យ ។

ប្រសិនបើ​រោគ​សញ្ញា​របស់​អ្នក​មិន​បាន​ទទួល​នូវ​ផល​ល្អ​ក្នុង​ការ​អនុវត្ត​នៅផ្ទះ ឬ​ប្រសិន​បើ​មិន​ចូល​ចិត្ត​របៀប​នៃ​ការ​ព្យាបាល​នៅផ្ទះ​ទេ វា​នៅ​មាន​មធ្យោបាយ​ព្យាបាល​ការ​រីក​សរសៃ​ឈាមវ៉ែន​ជា​ច្រើន​ប្រភេទ​ទៀត​។ ទាំងនេះ​រួម​មាន ការ​វះកាត់ ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី និង​ការ​ចាក់​ថ្នាំ ។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​អ្នក​ប្រើ​នូវ​ជម្រើស​ណាមួយ​ដែល​សក្តិ​សម​នឹង​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ