ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហី ! ចូលចាប់រំលោ.ភនាងក្នុងបន្ទប់ទឹកហើយឆ្លៀតថតស៊ែលហ្វីទុកទៀត

7 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​នារី​ម្នាក់​បាន​ប្ដឹង​ចោទ​ថា បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង និង​យក​ទូរស័ព្ទ​ថតរូប (​ស៊ែ​ល​ហ្វី​) និង​គម្រាម​ដុត​ផ្ទះ និង​សម្លាប់​តែ​នាង​បាន​រើបំរះ​រួច​ពី​ក្នុង​បន្ទប់ទឹក កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​នារី​ម្នាក់​បាន​ប្ដឹង​ចោទ​ថា បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង និង​យក​ទូរស័ព្ទ​ថតរូប (​ស៊ែ​ល​ហ្វី​) និង​គម្រាម​ដុត​ផ្ទះ និង​សម្លាប់​តែ​នាង​បាន​រើបំរះ​រួច​ពី​ក្នុង​បន្ទប់ទឹក កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់ទឹក ស្ថិត​ក្នុងភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ វ៉ា​ន ម៉ា​ប់ ហៅ​គឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​សាច់​ជ្រូក មាន​ប្រពន្ធ​មានកូន មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ស​.​ច​.​ម​.​ត អាយុ​២៥​ឆ្នាំ មាន​ប្ដី​មានកូន មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នារី​រង​គ្រោះ​បាន​ចូល​បន្ទប់ទឹក​នៅ​ក្បែរ​ផ្ទះ​ដោយ​មិន​ទាន់​បាន​បិទ​គន្លឹះទ្វារ​ទេ ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ចូល​មក​ចាប់​ឱប​ខ្ទប់មាត់ ដោយ​ដៃ​ម្ខាង និង​ដៃ​ម្ខាង​ទៀត​ច្របាច់​.​ក និង​បាន​យក​អាវយឺត​របស់​ខ្លួន​ដាក់​លើ​ស្មារ​ជន​រង​គ្រោះ រួច​និយាយ​ថា បើ​ហ៊ាន​ស្រែក​សម្លាប់​ហើយ​ដុត​ផ្ទះ​ចោល ។ ពេល​នោះ​ជន​រង​គ្រោះ​មិន​ហ៊ាន​ស្រែក​ទេ ទើប​ជនសង្ស័យ​បាន​សើយ​រ៉ូ​ប​បម្រុង​រំលោភ​សេពសន្ថវៈ​ទាំង​ឈរ ប៉ុន្តែ​ជន​រង​គ្រោះ​ព្យាយាម​រើបំរះ​ដោយ​រំលោភ​មិន​បាន​សម្រេច​ទេ ។

ពេល​ជាមួយ​គ្នា​នោះ​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​ថតរូប​(​ស៊ែ​ល​ហ្វី​)​ឱប​ជាមួយ​ខ្លួន​ដែល​ជា​ជន​រង​គ្រោះ គ្រានោះ​ជន​រង​គ្រោះ​បាន​រើ​រួច​រត់​ចេញ​មក​ក្រៅ​បន្ទប់ទឹក ហើយ​បាន​ស្រែក​ឱ្យ​ម្តាយបង្កើត​ជួយ​ខ្លួន ។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ឈ្មោះ វ៉ា​ន ម៉ា​ប់ បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​ដោយ​បន្សល់​ទុក​នៅ​អាវយឺត​មួយ​នៅ​ទីនោះ ។

លុះ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ទើប​នារី​រង​គ្រោះ​ប្តឹង​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្អាង​ភ្នំ ។ ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ខាងលើ​នគរបាល​ប៉ុស្ដិ៍​ស្អាង​ភ្នំ​បាន ហៅ​ជនសង្ស័យ​ឈ្មោះ វ៉ា​ន ម៉ា​ប់ មក​ធ្វើការ​សាកសួរ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ វ៉ា​ន ម៉ា​ប់ បាន​សារ​ភាព​ថា ដោយសារខ្លួន​មាន​សភាព​ស្រវឹងស្រា​ខ្លាំង ក៏​បាន​ចាប់​ឱប​ថើប​នារី​រង​គ្រោះ​នៅ​ក្នុង​បន្ទប់ទឹក​រួច​ថតរូប​ស៊ែ​ល​ហ្វី និង​បាន​បន្សល់​ទុក​អាវយឺត​ចំនួន​១​ពិត​ប្រា​ដក​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ