ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នក​ត្រូវ​ចរន្តអគ្គិសនី​ឆក់

6 ឆ្នាំ មុន

កម្រិត​គ្រោះថ្នាក់​ដែល​កើត​មាន​ដោយសារ​ចរន្តអគ្គិសនី​ឆក់ គឺ​វា​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ចរន្ត​, តើ​កម្លាំង​ជា​វ៉ុល​របស់​វា​មាន​កម្រិត​ខ្ពស់​ប៉ុនណា និង​ថា​តើ​ចរន្ត​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ចូល​ទៅ​ក្នុង​ខ្លួន​ជន​រង​គ្រោះ​ដោយ​របៀប​ណា​,​សុខភាព​ជា​ទូទៅ​របស់​ជន​រង​គ្រោះ និង​ថា​តើ​ជន​រង​គ្រោះ​ឆាប់​បាន​ទទួល​ការ​សង្គ្រោះ​និង​ព្យាបាល​បាន​លឿន​កម្រិត​ណា ។ ទាក់ទង​ភ្លាម​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ប្រសិនបើ​មាន​សញ្ញាណ ឬ​រោគ​សញ្ញា​ណាមួយ​កើតឡើង ៖ •​គាំងបេះដូង…

កម្រិត​គ្រោះថ្នាក់​ដែល​កើត​មាន​ដោយសារ​ចរន្តអគ្គិសនី​ឆក់ គឺ​វា​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ចរន្ត​, តើ​កម្លាំង​ជា​វ៉ុល​របស់​វា​មាន​កម្រិត​ខ្ពស់​ប៉ុនណា និង​ថា​តើ​ចរន្ត​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ចូល​ទៅ​ក្នុង​ខ្លួន​ជន​រង​គ្រោះ​ដោយ​របៀប​ណា​,​សុខភាព​ជា​ទូទៅ​របស់​ជន​រង​គ្រោះ និង​ថា​តើ​ជន​រង​គ្រោះ​ឆាប់​បាន​ទទួល​ការ​សង្គ្រោះ​និង​ព្យាបាល​បាន​លឿន​កម្រិត​ណា ។

ទាក់ទង​ភ្លាម​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ប្រសិនបើ​មាន​សញ្ញាណ ឬ​រោគ​សញ្ញា​ណាមួយ​កើតឡើង ៖

•​គាំងបេះដូង ។
•​មាន​បញ្ហា​ជាមួយនឹង​ចង្វាក់បេះដូង ។
•​មានការ​ថមថយ​នូវ​ការ​ដកដង្ហើម ។
•​សាច់ដុំ​មានការ​ឈឺចាប់ និង​មានការ​កន្ត្រាក់ ។
•​រលាក​នៅ​លើ​ស្បែក ។
•​ប្រកាច់ ។
•​មាន​ភាព​ស្ពឹក ឬ​ឈឺ​ចាក ់ឆៀប​ៗ ។
•​បាត់បង់​ស្មារតី ។

អនុវត្ត​នូវ​ចំណុច​ខាងក្រោម​នេះ ខណៈ​ពេល​ដែល​អ្នក​កំពុង​រង់ចាំ​ជំនួយ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ ៖

•​អ្នក​ត្រូវ​មើល​ជន​រង​គ្រោះជា​មុន​សិន ដោយ​មិន​ត្រូវ​ប៉ះ​គេ ភ្លាម​ៗ​នោះ​ទេ ។ ជន​រង​គ្រោះ អាច​នឹង​នៅ​មាន​ផ្ទុក​ចរន្តអគ្គិសនី​ក្នុង​ខ្លួន​នៅឡើយ ។ ការ​ប៉ះ​ជន​រង​គ្រោះ​អាច​ធ្វើ​ឲ្យ​ចរន្ត​ភ្លើង​ឆ្លង​មក​កាន់​អ្នក ។

•​កាត់​ផា្ត​ច់​ប្រភព​នៃ​ចរន្តអគ្គិសនី ប្រសិនបើ​អាច​ធ្វើ​បាន ។ តែ​ប្រសិនបើ​មិន​អាច​យក​នូវ​ប្រភព​នោះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក និង​ជន​រង​គ្រោះ ដោយ​ប្រើ​វត្ថុ​ស្ងួត និង​មិន​ចម្លង​ចរន្ត​ភ្លើង​មក​កាន់​អ្នក​ដូច​ជា​ដំបង​ឈើ​ជាដើម ។

•​ពិនិត្យ​រក​សញ្ញា​នៃ​ការ​ធ្វើ​ចលនា​របស់​ជន​រង​គ្រោះ (​ដូច​ជា ការ​ដកដង្ហើម​, ការ​ក្អក ឬ​ការ​បន្លាស់​ទី​) ។ ប្រសិនបើ​មិន​មាននូវ​សញ្ញា​ទាំងនេះ​ទេ​នោះ​អ្នក​ត្រូវ​សង្គ្រោះ​ចលនា​បេះដូង​ឲ្យ​បានជា​បន្ទាន់ ។

•​ការពារ​សភាព​ស្ហុ​ក ។ ប្រសិនបើ​អាច​ដាក់​ជន​រង​គ្រោះ​ឲ្យ​ដេក ដោយ​ដាក់​ក្បាល​ជន​រង​គ្រោះ​ឲ្យ​ទាប​ជាង​ខ្លួន​គេ​បន្តិច និង​ដាក់​កល់​ជើង​ឲ្យ​ខ្ពស់ ។

បន្ទាប់​ពី​មានការ​ប៉ះពាល់​ជាមួយនឹង​ចរន្តអគ្គិសនី​នោះ ជន​រង​គ្រោះ​គប្បី​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​រក​មើល​ពី​ការ​រង​របួស​ផ្នែក​ខាងក្នុង បើ​ទោះបីជា​ពួក​គេ​មិន​មាន​សញ្ញាណ ឬ​រោគ​សញ្ញា​អ្វី​ស្តែង​ចេញ​មក​ក៏​ដោយ ។

ការ​ប្រុង​ប្រយ័ត្ន
•​អ្នក​មិន​ត្រូវ​ប៉ះ​ជន​រង​គ្រោះ​ដោយ​ដៃទទេ​នោះ​ទេ ប្រសិនបើ​ពួក​គេ​នៅ​មាន​ផ្ទុក​ចរន្តអគ្គិសនី នៅ​ក្នុង​ខ្លួន​នៅឡើយ ។

•​មិន​ត្រូវ​នៅ​ជិត​ខ្សែភ្លើង​ដែល​មាន​កម្រិត​វ៉ុល​ខ្ពស់ រហូត​ដល់​ថាមពល​ចរន្ត​ត្រូវ​បាន​កាត់​ផ្តាច់ ។ ស្ថិត​នៅ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២០​ហ្វ៊ី​ត​ឲ្យ​ឆ្ងាយ​ពី​ខ្សែភ្លើង ប្រសិនបើ​វា​នៅ​លោត និង​បញ្ចេញ​ផ្កាភ្លើង ។

•​មិន​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​របស់​ជន​រង​គ្រោះ ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី​ទេ លុះត្រាតែ​ពួក​គេ​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះថ្នាក់​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ