ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​​នៃ​ការ​​កើត​​ជំងឺ​​គ្រុន​​ពោះ​វៀន​

12 ឆ្នាំ មុន

​ជំងឺ​​​គ្រុន​ពោះ​វៀន​​ជា​ជំងឺ​​ដែល​បង្ក​​ឡើង​​ដោយ​មេរោគ​​ម៉្យាង​​ឈ្មោះ​​​សែល​​ម៉ូ​​ណែ​​ឡា​​ទី​ហ្វី​ វា​ចូល​ក្នុង​​ឈាម​​ចាប់​​​​សាយ​​មេ​រោគ​​ពី​ប្រព័ន្ធ​​កោសិ​កា​​​​ទៅ​​ក្នុង​ពោះ​វៀន​ ហើយ​​ការ​ចម្លង​​​​​រោគ​​អាច​ជា​ការ​​​ចម្លង​​ផ្ទាល់​​(​ដៃ​​កខ្វក់​​)​ ​ឬ​ចម្លង​​ដោយ​​ប្រយោល​​(អាហារ​​មិន​ស្អាត​)​ ។​
​​រហូត​​មក​ដល់​​ពេល​នេះ​​​បញ្ហា​​សុខភាព​​របស់​ប្រជា​ជន​​កម្ពុជា​​នៅ​តែ​ចោទ​​ជា​បញ្ហា​​នៅ​​ឡើយ​ ​។ ​ដោយ​សារ​តែ​​ការយល់​ដឹង​​​​​ពី​សុខ​ភាព​​

​ជំងឺ​​​គ្រុន​ពោះ​វៀន​​ជា​ជំងឺ​​ដែល​បង្ក​​ឡើង​​ដោយ​មេរោគ​​ម៉្យាង​​ឈ្មោះ​​​សែល​​ម៉ូ​​ណែ​​ឡា​​ទី​ហ្វី​ វា​ចូល​ក្នុង​​ឈាម​​ចាប់​​​​សាយ​​មេ​រោគ​​ពី​ប្រព័ន្ធ​​កោសិ​កា​​​​ទៅ​​ក្នុង​ពោះ​វៀន​ ហើយ​​ការ​ចម្លង​​​​​រោគ​​អាច​ជា​ការ​​​ចម្លង​​ផ្ទាល់​​(​ដៃ​​កខ្វក់​​)​ ​ឬ​ចម្លង​​ដោយ​​ប្រយោល​​(អាហារ​​មិន​ស្អាត​)​ ។​
​​រហូត​​មក​ដល់​​ពេល​នេះ​​​បញ្ហា​​សុខភាព​​របស់​ប្រជា​ជន​​កម្ពុជា​​នៅ​តែ​ចោទ​​ជា​បញ្ហា​​នៅ​​ឡើយ​ ​។ ​ដោយ​សារ​តែ​​ការយល់​ដឹង​​​​​ពី​សុខ​ភាព​​របស់​​ប្រជា​ជន​​នៅ​មាន​​​កម្រិត​​ ទាំង​ផ្នែក​​អនា​ម័យ​ ​អ្នក​ផលិត​ និង​អ្នក​ប្រើ​ប្រាស់​​ ដែល​នេះ​ជា​​បញ្ហា​​​​ចម្បង​​ដែល​បណ្តាល​​ឱ្យ​កើត​​ជំងឺ​​​ផ្សេងៗ​ ។​

​លោក​វេជ្ជ​បណ្ឌិត​​នុត សម្បត្តិ​ ​​​ឯក​ទេ​ស​​ខាង​ជំងឺ​​គ្រុន​​ពោះ​វៀន​​​ និង​​​ជា​ប្រធាន​​ផ្នែក​​បរិស្ថាន​​ធម្ម​ជាតិ​ ​និង​​ជីវ​​វិទ្យា​​នៃ​រាជ​បណ្ឌិត​​្យ​សភា​​កម្ពុជា​​បាន​ប្រាប់​​​ឱ្យ​​ដឹង​​កាល​​ពី​​ថ្ងៃ​ទី​​១៧ ​វិច្ឆិកា ​​​២០១២​​ ថា ​ជំងឺ​គ្រុន​​ពោះ​វៀន​​ជា​​ជំងឺ​​ឆ្លង​​ដែល​បង្ក​​ឡើង​ដោយ​​​មេរោគ​​ម៉្យាង​​ឈ្មោះ​​សែល​​ម៉ូ​ណែ​​ឡា​ទី​​ហ្វី ​វាចម្លង​​ពី​អ្នក​​ជំងឺ​​ម្នាក់​ទៅ​ម្នាក់​​​តាម​រយៈ​​​លាម​ក​ ​និង​ទឹក​​មិន​ស្អាត ។
​​ជំងឺ​​នេះ​​គេ​សង្កេត​​ឃើញ​មាន​​​មេរោគ​​២​ដែល​​បង្ក​​ឱ្យ​​កើត​មាន​​ឡើង​៖

១- ​​ដោយ​មេ​រោគ​​ម៉្យាង​ឈ្មោះ​​សែល​​ម៉ូ​ណែ​ឡា​ទី​ហ្វី ​វា​ជា​ជំងឺ​​គ្រុន​ពោះ​វៀន​​ចំ​តែ​ម្តង​(​​គ្រុន​ពោះ​វៀន​​​មែន​ទែន​)​ ។
​២- ​បង្ក​ឡើង​​ដោយ​មេរោគ​​ម៉្យាង​ឈ្មោះ​​សែល​​ម៉ូ​ណែ​​ឡា​​ប៉ារ៉ា​​ទី​ហ្វី​ ​​វា​មាន​​​រោគ​សញ្ញា​​ប្រហាក់​ប្រហែល​​គ្នានឹង​ជំងឺ​​គ្រុន​ពោះ​វៀន​​​មែន​ទែនដែរ ។​

​​លោក​​វេជ្ជ​​បណ្ឌិត​​ឱ្យ​​​ដឹង​​ទៀត​ថា​ ​ចំពោះ​​រោគ​សញ្ញា​​វា​​ផ្អែក​​ទៅ​តាម​​សណ្ឋាន​​ពេល​អ្នក​ជំងឺ​​មាន​រោគ​​សញ្ញា​​គ្រប់​គ្រាន់​​​ចម្លង​​គេ​ហៅ​ថា​ ​អាំង​​ហ្វិច​​ស្យុង​ ។ ​អ្នក​ជំងឺ​​​មាន​អាការ​​​​គ្រុន​ក្តៅ​​​ខ្លាំង​​រហូត​​ដល់​​៣៩​​ ទៅ​​​៤០​​អង្សា​​​ ​​ឈឺ​​​ក្បាល​​​ ញ៉ាំ​​បាយ​មិន​បាន ​អស់​កម្លាំង ​​​​រាគ ​ទល់​​លាមក​ ​ឈឺ​ក្នុង​ពោះ​ ​​​​ឆ្អល់​ពោះ ​​និង​​មាន​​អាការ​​ដូច​ជា​​​ផ្លូវ​​រំលាយ​​អាហារ​​មិន​​ប្រក្រ​តី​ នេះ​ជា​​រោគ​សញ្ញា​​ច្បាស់​លាស់​ ។ ប៉ុន្តែ​​មាន​រោគ​សញ្ញា​​ខ្លះ​​វា​​មិន​ច្បាស់​​លាស់​ដូច​​​ជា​​​​​​ឈឺ​ក្បាល​​តិច​តួច​​ ហូប​មិន​ឆ្ងាញ់​ ​អស់​កម្លាំង​ ល្ហិត​​ល្ហៃ​ ​​​តែវា​មាន​​រោគ​សញ្ញា​​ទាក់​​ទង​​​នឹង​​ផ្លូវ​​រំលាយ​​អាហារ​​​ច្រើន​​ដូច​ជា​​ទល់​​លាម​​ក​ រាគ​ នេះ​ជា​​រោគ​​សញ្ញា​​ដែល​មិន​​​សូវ​ធ្ងន់​​ធ្ងរ​​ខ្លាំង​ក្លា​​ តែ​​គេ​ច្រើន​​ជួប​​ញឹក​ញាប់​ ។​ ​

តាម​សម្តី​​ស្ត្រី​ឈ្មោះ​​​យឹ​ម ​កញ្ញា​ ជា​​អាជីវ​ករ​​ស្នាក់​នៅ​​​ក្នុង​សង្កាត់​​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ ​​ឱ្យដ​ឹង​ថា ​គាត់​កើត​​ជំងឺ​​គ្រុន​​​​​ពោះ​វៀន​​ប្រហែល​ជា​​​២​ឆ្នាំ​​​​​​​ មុន​ដំបូង​​គឺ​ក្តៅ​ខ្លួន​​ខ្លាំង ​រងារ​ញ័រ​ញាក់​​​៣​ទៅ៤​ថ្ងៃ​ អណ្តាត​​ឡើង​​ស​​ តែ​ក្រោយ​​ទទួ​ល​​ការ​ព្យា​បាល​​​​ពី​​គ្រូ​​ពេទ្យ​​មួយ​សប្តាហ៍​​ឃើញ​ថា​​ល្អ​​ប្រសើរ​​ច្រើន ។ ​គាត់​បន្ត​​ថា ​មូល​ហេតុ​​​​​កើត​​មាន​ជំងឺ​នេះ​​មក​ពី​​ញ៉ាំ​​របស់​មិន​ស្អាត​ មិន​បាន​លាង​​​សម្អាត​​ ឬ​​ចម្អិន​​ឱ្យ​បាន​ល្អ ។ ដូច​នេះ​​ចៀស​វាង​​ការ​កើត​​ជំងឺ​​ផ្សេងៗ​​ត្រូវ​ចេះ​​អនា​​ម័យ​​ខ្លួន​​​ប្រាណ​​ឱ្យ​​បាន​ស្អាត​​ជា​និច្ច​ ៕​​​