ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែសុំតទឹកភ្លើងប្រើ ពិបាកជាងសុំភ្លើងយក្សទៅទៀត(មានវីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ត្រពាំង​សំព័រ និង​ភូមិ​ជម្រៅ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ បាន​ទ​ទួ​ច​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ត​បណ្តាញទឹក និង​ភ្លើង​រដ្ឋ​បាន​ប្រើប្រាស់​បន្ទាប់​ពី​ពួក​គេ​បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ជា​ច្រើន​លើក​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​បាន​ស្ងាត់ឈឹង​រហូត​មក ។ លោក…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ត្រពាំង​សំព័រ និង​ភូមិ​ជម្រៅ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ បាន​ទ​ទួ​ច​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ត​បណ្តាញទឹក និង​ភ្លើង​រដ្ឋ​បាន​ប្រើប្រាស់​បន្ទាប់​ពី​ពួក​គេ​បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ជា​ច្រើន​លើក​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​បាន​ស្ងាត់ឈឹង​រហូត​មក ។

លោក ពួក ម៉ៃ បានឱ្យ​ដឹង​ទៀត​ថា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​ពួក​គាត់​រួម​ទាំង​ប្រជាពលរដ្ឋ​បាន​ផ្តិត​ដៃ​ស្នើ​សុំ ទឹក​ស្អាត ដែល​កាលនោះ​មាន​ប្រជាពលរដ្ឋ​តែ​ចំនួន​១០​គ្រួ​សារបាន​នាំ​គ្នា​ផ្តិត​មេដៃ​អម​ជាមួយ​លិខិតបញ្ជាក់​ពី លោក សាំង ស៊ី​ន ចៅសង្កាត់​គោករ​ការ និង​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ក្រោយមក​ត្រូវ​បាន​ខាង​រដ្ឋាករទឹក​ឱ្យ​លិខិត​ដោយ​សន្យា​ថា ចុះ​មក​ត​បណ្តាញ​នៅ​ខែមករា ឆ្នាំ​២០១៧ ហើយ​ស្ងាត់​រហូត​មក ។ នៅ​ពេល​នោះ​នៅ​តំបន់​នោះ​ក្នុងភូមិ​ត្រពាំង​សំព័រ និង​ភូមិ​ជម្រៅ មាន​ប្រជាពលរដ្ឋ​មក​រស់នៅ​ប្រមាណ​ជិត​១០០​គ្រួសារ​ហើយ ។

លោក រិ​ន តារា អាយុ​៤៦​ឆ្នាំ​ជា​គ្រូបង្រៀន​មាន​លំនៅ​ក្នុងភូមិ​ជម្រៅ​បានឱ្យ​ដឹង​ថា គាត់​បាន​មក​រស់នៅ​ក្នុងភូមិ​នេះ​រយៈពេល​២​ឆ្នាំ​មក​ហើយដោយ​មានការ​លំបាក​ជា​ខ្លាំង ដោយ​ទឹក​ត​ពី​ឯកជន​ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​៣​ពាន់​រៀល ហើយ​គាត់​បំពាក់​ទុយោ​ខ្លួនឯង​អស់​ប្រមាណ​២៥០​ដុល្លារ ។ រីឯ​ភ្លើង​វិញ​ក្នុង​១​គីឡូវ៉ាត់​២៥០០​រៀល​ដោយ​ត​ខ្សែ​បណ្តាក់​គ្នា ។ ដោយសារ​តែ​ភ្លើង​ថ្លៃ​ជា​រៀងរាល់ថ្ងៃ​គាត់​បាន​ហាម​កូន​មិន​ឱ្យ​មើល​ទូរទស្សន៍​នោះ​ទេ ។

លោកគ្រូ​បង្រៀន​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា រយៈពេល​ប្រមាណ​២​ឆ្នាំ​ហើយ​គាត់ និង​ប្រជាពលរដ្ឋ​នោះ​ក្នុងភូមិ​ប្រមាណ​ជាង​៧០​គ្រួ​សារបាន​នាំ​គ្នា​ផ្តិត​មេដៃ​២​លើក​មក​ហើយ ស្នើ​សុំ​ទឹក ភ្លើង តែ​បាត់​ដំណឹង​រហូត​មក ។ ចំណែក​ដី​ក្រុមហ៊ុន​ឯកជន​ពុះ​ឡូ​តិ៍លក់​នៅ​ខាងលិច​អត់​សូវ​មានផ្ទះ​ផង​គេ​មានទឹក ភ្លើង រដ្ឋ​ប្រើ​ទៅ​វិញ ។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​លោក​អគ្គនាយករ​ដ្ឋា​ការ​ស្វ​យ័​ត្ន​ក៏​ដូច​ជា​អគ្គនាយក​ក្រុមហ៊ុន អគ្គី​ស​នី​កម្ពុជា មេត្តា​ជួយ​ត​បណ្តាញអគ្គីសនី និង​ទឹក​ស្អាត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ