ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​លើ​ពិភពលោក​ឡើង​ដល់​258​លាន​នាក់

6 ឆ្នាំ មុន

អន្តោប្រវេសន៍ ៖ ក្នុង​ឱកាស​នៃ​ទិវា​អន្តោប្រវេសន៍​អន្តរជាតិ អ​.​ស​.​ប រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ថា ចំនួន​ជនអន្តោប្រវេសន៍​លើ​ពិភពលោក​ឡើង​ដល់​២៥៨​លាន​នាក់ ជា​តួលេខ​មួយ​ដែល​មានការ​កើនឡើង​ដល់​ពាក់កណ្តាល​តាំងពី​ដើម​សតវត្ស​ទី​២១​នេះ​មក។ ក្នុង​របាយការណ៍​មួយ​ស្តី​ពី​ការ​អភិវឌ្ឍន៍…

អន្តោប្រវេសន៍ ៖ ក្នុង​ឱកាស​នៃ​ទិវា​អន្តោប្រវេសន៍​អន្តរជាតិ អ​.​ស​.​ប រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ថា ចំនួន​ជនអន្តោប្រវេសន៍​លើ​ពិភពលោក​ឡើង​ដល់​២៥៨​លាន​នាក់ ជា​តួលេខ​មួយ​ដែល​មានការ​កើនឡើង​ដល់​ពាក់កណ្តាល​តាំងពី​ដើម​សតវត្ស​ទី​២១​នេះ​មក។

ក្នុង​របាយការណ៍​មួយ​ស្តី​ពី​ការ​អភិវឌ្ឍន៍ និង​និន្នាការ​អន្តោប្រវេសន៍ អ​.​ស​.​ប គូសបញ្ជាក់​ថា ពួក​អន្តោប្រវេសន៍​ជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ប្រទេស​មួយទៀត ក្រៅពី​ប្រទេស​កំណើត​តំណាង​ឱ្យ​៣,៤%​នៃ​ប្រជាជន​ពិភពលោក ។

របាយការណ៍​បញ្ជាក់​ថា បើ​គិត​ជា​មធ្យម​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១០​នាក់​ជា​ជន​ភៀសខ្លួន ឬ​ជា​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន ។ ពួក​អន្តោប្រវេសន៍​បាន​រួមចំណែក​ដល់​៤២%​នៃ​កំណើនប្រជាជន​នៅ​អា​មេ​រិ​ក​ខាងជើង​រវាង​ពី​ឆ្នាំ​២០០០​ទៅ​២០១៥ រួច​បើ​គ្មាន​អន្តោ​ប្រវេសន៍ ចំនួន​ប្រជាជន​នៅ​អឺរ៉ុប​អាច​ចុះ​ថយ​ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ ។

សហរដ្ឋ​អា​មេ​រិ​ក​ជា​ប្រទេស​ដែល​ទទួល​ជន​អន្តោប្រវេសន៍​ច្រើន​ជាងគេ​ដល់​ជិត​៥០​លាន​នាក់ ចំណែក​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អា​ល្លឺ​ម៉​ង់ និង​រុ​ស្ស៊ី​ប្រទេស​នីមួយ​ៗ​មាន​ជន​អន្តោ​ប្រវេសន៍​ប្រមាណ​ជា​១២​លាន​នាក់ ។

យោង​តាម​របាយការណ៍​នេះ​អាស៊ី​ជា​ទ្វីប​ដែល​បញ្ចេញ​ជនអន្តោប្រវេសន៍​ច្រើន​ជាងគេ​បំផុត​ដល់​១០៦​លាន​នាក់ ដោយ​ប្រទេស​ឥណ្ឌា​តែ​មួយ​បញ្ចេញ​ជនអន្តោប្រវេសន៍​ដល់​១៧​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ