ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ព្យុះ​មួយ ​មនុស្ស​26​នាក់​ស្លា.ប់​ដោយ​បាក់​ដី​

6 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ថា មនុស្ស​យ៉ាងតិច​២៦​នាក់​ស្លាប់​នៅ​ហ្វ៊ី​លី​ពី​ន ដោយសារ​ការ​បាក់​ដី​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ព្រោះ​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ KAI TAK…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ថា មនុស្ស​យ៉ាងតិច​២៦​នាក់​ស្លាប់​នៅ​ហ្វ៊ី​លី​ពី​ន ដោយសារ​ការ​បាក់​ដី​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ព្រោះ​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ KAI TAK ។

ព្យុះ​នេះ​វាយប្រហារ​ជា​ពិសេស​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ លើ​ផ្នែក​ខាងកើត​ហ្វ៊ី​លី​ពី​ន​ដោយ​បង្ខំ​មនុស្ស​ជិត​៨៨.០០០​នាក់​ឱ្យ​ជម្លៀស​ចេញ ។ លោក SOFRONIO DACILLO អ្នក​ទទួល​ខុសត្រូវ​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ថ្លែងប្រាប់ AFP ថា សរុប​មនុស្ស​២៦​នាក់​ស្លាប់​ដោយសារ​ការ​បាក់​ដី​នៅ​ក្នុង​ទីក្រុង​៤​នៃ​កោះ BILARAN ស្ថិត​នៅ​ក្បែរ​កោះធំ SAMAR និង LEYTE ។

ចំណែក​លោក GERARDO ESPINA អភិបាល​កោះ BILARA អះអាង​តាម​ទូរទស្សន៍ ABS-CBN ពី​មនុស្ស​ស្លាប់​២៦​នាក់ ហើយ​មនុស្ស​២៣​នាក់​ទៀត​បាត់​ខ្លួន ។

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ប្រកាស​ពី​ចេតនា​របស់​លោក​ទៅ
កាន់​តំបន់​រង​គ្រោះ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ព្យុះ KAI TAK បាន​បាត់បង់​កម្លាំង​របស់​ខ្លួន​ក្លាយជា​វិ​សម្ពាធ​ត្រូ​ពី​កាល់​មួយ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​គ្រោះ​ទឹកជំនន់ និង​ការ​បាក់​ដី ។

យោង​តាម​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា បណ្តាញ​អគ្គិសនី​ត្រូវ​ដាច់​ក្នុង
មូលដ្ឋាន​៣៩​នៃ​កោះ LEYTE និង​កោះ SAMAR ។ ស្ពាន និង​ផ្លូវថ្នល់​ទាំងឡាយ​រង​ការ​ខូច​ខាត ។ អ្នកដំណើរ​ប្រមាណ​ជា​១៥.០០០​នាក់ ត្រូវ​ជាប់​គាំង​ខកដំណើរ ព្រោះ​សេវា​កម្ម​នាវា​ដឹក​អ្នកដំណើរ​នៅ​តែ​ផ្អាក​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​នោះ ។

កោះ SAMAR និង​កោះ LEYTE កាលពី​ឆ្នាំ​២០១៣ ធ្លាប់​រង​គ្រោះ​ធ្ងន់​បំផុត ដោយសារ​មហា​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ HAIYAN ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ដល់​ជាង​៧.៣៥០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ