ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​​ទេសចរណ៍​​គួរ​ឱ្យ​​​ទាក់​ទាញ​​បំផុត​​​ទាំង​​10​របស់​ឥណ្ឌូណេស៊ី

11 ឆ្នាំ មុន

១-បឹងតូ​បា (Toba Lake)
បឹង​តូ​បា ជា​បឹង​​​​ដ៏​ស្រស់​​ស្អាត​​​មួ​យ​ស្ថិត​នៅ​​​លើ​កោះ​​​សូ៊ម៉ាត្រា​​ ។ វា​ជា​​បឹង​​​បន្ទុះ​​​​ភ្នំ​ភ្លើង​​​​​មាន​បណ្តោយ​​​​១០០​គីឡូ​ម៉ែត្រ​​​ និង​​ទទឹង​​​៣០​គីឡូ​ម៉ែត្រ​​ ។ ដោយ​បង្កើត​​​ឡើង​ដោយ​សារ​បន្ទុះ​ភ្នំ​ភ្លើង​​​​​​ដ៏​ធំ​​​​​ប្រមាណ​​​ជា​​៧០.០០០​ឆ្នាំ​​​កន្លង​ទៅ​ហើយ​​នោះ​ វា​ជា​បឹង​​​បន្ទុះ​​ភ្នំ​ភ្លើង​​​​មាន​រាង​ជា​​​ខ្ទះ​​​​ត្នោត​​​​ធំ​បំផុត​​​​នៅ​លើ​​ផែន​ដី​​ ។​

១-បឹងតូ​បា (Toba Lake)
បឹង​តូ​បា ជា​បឹង​​​​ដ៏​ស្រស់​​ស្អាត​​​មួ​យ​ស្ថិត​នៅ​​​លើ​កោះ​​​សូ៊ម៉ាត្រា​​ ។ វា​ជា​​បឹង​​​បន្ទុះ​​​​ភ្នំ​ភ្លើង​​​​​មាន​បណ្តោយ​​​​១០០​គីឡូ​ម៉ែត្រ​​​ និង​​ទទឹង​​​៣០​គីឡូ​ម៉ែត្រ​​ ។ ដោយ​បង្កើត​​​ឡើង​ដោយ​សារ​បន្ទុះ​ភ្នំ​ភ្លើង​​​​​​ដ៏​ធំ​​​​​ប្រមាណ​​​ជា​​៧០.០០០​ឆ្នាំ​​​កន្លង​ទៅ​ហើយ​​នោះ​ វា​ជា​បឹង​​​បន្ទុះ​​ភ្នំ​ភ្លើង​​​​មាន​រាង​ជា​​​ខ្ទះ​​​​ត្នោត​​​​ធំ​បំផុត​​​​នៅ​លើ​​ផែន​ដី​​ ។​

តាម​​​ការ​ប៉ាន់​ស្មាន​​បែប​​ពន្ធុ​វិទ្យា​​​បង្ហាញ​ថា មានមនុស្ស​​​​តិច​តួច​​​​​ណាស់​ដែល​​​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​​​​វិនាស​កម្ម​​នៅ​លើ​កោះ​នេះ ។​ នៅ​កណ្តាល​​​កោះ​ស៊ូ​ម៉ា​ត្រា​​ មាន​កោះ​​​មួយ​​ទៀត​​​​ឈ្មោះ​ថា Pulau Samosir ​ជា​កោះ​​​ដែល​ធំ​នៅ​​​​លើ​កោះ​​​​ស៊ូ​មាត្រា​​​នេះ​​ និង​មាន​បឹង​​​២ ។​​ ក្រៅ​ពី​​​ទស្ស​នា​​​​កម្សាន្ត​​​បឹង​នៅលើ​កោះ​នេះ ​​​ ភ្ញៀវ​ទេស​ចរ​​​​ក៏​អាច​​​​​​សម្រាក​​​​ និង​ហែល​​ទឹក​ក្តៅ​​ឧណ្ហ​ៗ​យ៉ាង​​​​​សប្បាយ​​​​ ។​

២-ឧទ្យានជាតិ Tanjung Putting
ឧទ្យា​ន​ជាតិ​ Tanjung Putting ​មាន​​ទី​តាំង​​​ស្ថិត​នៅ​​​លើ​កោះ​​​បណេអូ (Borneo) ​នៅ​ក្នុង​ខេត្ត​​​កាលី​ម៉ាន់​តាន់​ ភាគ​​កណ្តាល​​​​ប្រទេស​​ឥណ្ឌូណេ​សីុ។ ​ឧទ្យាន​​នេះ​ គឺ​​ជា​​គោល​ដៅ​​​​ទេសច​រណ៍​​​ធម្ម​ជាតិ​​​​ដ៏​ពេញ​និយម​​​ មាន​ក្រុម​ហ៊ុន​​​​​ទេសចរណ៍​​ក្នុង​ស្រុក​​​​​ជា​ច្រើន​​​​ផ្តល់​ដំណើ​​រ​​​​កម្សាន្ត​​​​​ជិះ​ទូក​​​​​រយ​ៈ​ពេល​​​ច្រើ​ន​ថ្ងៃ​ដើម្បី​​​​មើល​​ទេស​ភាព សត្វ​ព្រៃ និង​​​​ទៅ​​​កម្សាន្ត​​​មជ្ឈ​មណ្ឌល​​ស្រាវ​ជ្រាវ​​​ ។​
​សត្វ​ព្រៃ​​​​នៅ​ក្នុង​ឧ​ទ្យាន​​នោះ​មាន​ដូច​ជា​​ សត្វ​ទោច​ ​ស្វា​ ខ្លារខិន ខ្លា​ឃ្មុំ​​ ពស់​ថ្លាន់​ ក្រពើ​ និង​សត្វ​​ស្វា​​ដែល​ល្បី​បំផុត​​​​​ គឺ​​ស្វា​​អ៊ូរ៉ង​់​អ៊ូតង់ ។​​ ប៉ុន្តែ​​​ជា​អកុសល​​ព្រៃ​​នេះ​​​ទទួល​រង​​​​​ការ​​​កាប់​បំផ្លាញ​​​​​​ខុស​ច្បាប់​​​ និង​ឈូស​ឆាយ​​​ដី​ធ្វើ​កសិកម្ម​​ ។​

៣-ជ្រលងភ្នំ Baliem
ជ្រលង​ភ្នំ​​​​ Baliem ​ស្ថិត​នៅ​​​​តំបន់​ខ្ពង់​រាប​​ភាគ​ខាង​​​លិច​ប្រទេស​​​ហ្គីណេ​ ប្រសិន​​​បើ​យើង​ក្រឡេក​​​មើល​មួយ​​​​ភ្លែត​​​​ហាក់​បី​​​​ដូច​ជា​​​​​​ស្ថិត​​​ក្នុង​​ពិភព​យុគ​សម័យ​​​​​​ថ្ម​​រំលីង​​ ។ ជ្រលង​ភ្នំ​​នេះ ​មិន​​ត្រូវ​បាន​​គេ​ស្គាល់​​​​រហូត​ដល់​​​ឆ្នាំ​​​​១៩៣៨​ នៅ​​ពេល​​មាន​ការ​​​សិក្សា​ស្វែង​​​យល​​់តាម​​រយ​ៈ​រូប​ថត​​​​ពី​លើ​​​​អាកាស​​​​​ហើយ​បាន​​​​រក​ឃើញ​​​​ផ្ទៃ​​ដី​កសិកម្ម​​​ដ៏ធំ​ ។ នៅ​ជ្រលង​ភ្នំ​​​​នេះ​ គេ​អាច​​​​​ធ្វើ​​ដំណើរ​ចេញ​​​​ពី​ចំណុច​​​​វ៉ា​មេ​ណា (Wamena) ដើម្បី​បាន​​​​ទស្ស​នា​​​​ជ្រលង​ភ្នំ​​ដ៏​ស្រស់​ត្រកាល​នេះ​​​ មាន​ដូច​ជា​ទឹក​​​ស្ទឹង​​​ហូរ​​លឺ​សូរ​គ្រាំៗ​​​ ភូមិ​​​ជន​ជាតិ​​ភាគ​តិច​​ និង​គយ​គន់​​​​​ទំនៀម​ទម្លាប់​​​ដែល​មិន​ធ្លាប់​​​​ជួប​​នៃ​ប្រជា​ជន​​​​​ដានី (Dani)។

៤-ភ្នំប្រូម៉ូ (Bromo)
ភ្នំ Gunning Bromo ​គឺ​ជា​ភ្នំ​​ភ្លើង​​​​មួយ​ដែល​​សកម្ម​បំផុត​​​​នៅ​ឥណ្ឌូណេសីុ​​ និង​ជា​ផ្នែក​​​មួយ​នៃ​​​ប្រជុំ​ភ្នំ​​ Tengger នៅ​កោះ​​​ជ្វា​​ភាគ​ខាង​កើត​​ ។​ ភ្នំ​នេះ​​​មាន​កម្ពស់​​​​២.៣២៩​ម៉ែត្រ​​ ​​មិន​​​មែនជា​ភ្នំ​​ដែល​ខ្ពស់​ជាង​​គេ​​នោះ​ទេ​​ក្នុង​ចំណោម​​​​ប្រជុំ​​​ភ្នំ​នៅ​​​​​ទី​នោះ​ ប៉ុន្តែ​​​ជា​ភ្នំ​ដែល​​​​ល្បី​​ល្បាញ​ជា​ង​គេ​​​ ។ តំបន់​​​​នោះ​​ជា​តំ​បន់​​​ដែល​ភ្ញៀវ​ទេស​​​ចរ​​ចូល​ចិត្ត​​​ទៅ​​​ទស្ស​នា​​កម្សាន្ត​​​បំផុត​​​នៅ​​ឥណ្ឌូណេ​សីុ​​​ និង​កោះ​​ជ្វា។ ប្រសិន​​បើ​គេ​​មើល​ពី​​​ចម្ងាយ​​​​ទៅ​​​​ភ្នំ​នោះ​​ហាក់​​បី​ដូច​​​​​ជា​ភ្នំ​នៅ​​​ឋាន​​សួគ៌​​​ ព្រោះ​​​​​មាន​​ពពក​​​វិល​ជុំ​វិញ​​ឃើញ​តែ​​​​កំពូល​​​លឹម​ៗ ។​

៥-តំបន់​ភ្នំ​ប៊ូណាឃែន (Bunaken)
តំបន់​នេះ​ស្ថិត​​​​នៅ​ខាង​ជើង​កោះ​​​​ស៊ូឡា​វ៉េសីុ​​ (Sulawesi) ហើយ​វា​ជា​​តំបន់​​​សម្រាប់​ហែល​​ទឹក​លេង​​​​កម្សាន្ត​​ និង​មុជ​​ទឹក​​​​កម្សាន្ត​​​​មើល​បាត​​សមុទ្រ។​ កោះ​នេះ​ជា​ផ្នែក​​​​មួយ​នៃ​​​ឧទ្យា​ន​​​វារី​ជាតិ​ប៊ូណា​ឃែន ដែល​នៅ​ទី​នោះ​​​ភ្ញៀវ​​ទេស​ចរ​​អាច​ឃើញ​​​៧០%​​នៃ​ប្រភេទ​​មច្ឆា​ច្រើន​​​ប្រភេទ​​​​​​ដែល​រស់​នៅ​ក្នុង​​​​​មហា​​សមុទ្រ​​ប៉ាសីុ​​ហ្វិក ​។ ពេល​​​វេលា​ដែល​​​ល្អ​បំផុត​​​​​ក្នុង​ការ​​​​មុជ​ទឹក​​​លេង​កម្សាន្ត​​​នៅ​ក្នុង​តំបន់​​​នេះ​ គឺ​ចន្លោះ​​​​ពី​ខែ​​​មេ​សា​​​ដល់​វិច្ឆិកា ។​

៦-តំបន់​​ភ្នំ Torajaland
តំ​បន់​​​ភ្នំ Torajaland ​ជា​តំបន់​ភ្នំ​​​​មួយ​​នៃ​កោះ​​ស៊ូឡា​វ៉េសីុ​​​ភាគ​ខាង​ត្បូង​​​​​ ដែល​ជា​ដែន​ដី​​របស់​ប្រជា​ជន​​ Toraja ។ តំបន់​នេះ​​​​ល្បី​ល្បាញ​​​ដោយ​សារ​ផ្ទះ​​​​ប្រ​ជាជន​​​​នៅ​ទី​នេះ​​សង់​​​មាន​លក្ខណៈ​​​ប្លែក​​ពី​គេ​​ គឺ​ដំបូល​មាន​រាង​កោង​​​ស្រួច​​​​ ឬ​ហៅ​​ថា Tongkonan ។ តាម​ទំនៀម​​ទម្លាប់​​​​ប្រសិន​បើ​មាន​​​​​នរ​ណា​ម្នាក់​ស្លាប់​សាក​សព​ត្រូវ​រក្សា​ទុក​​​ជា​ទូ​ទៅ​​​​​ច្រើន​ថ្ងៃ​​​​ រហូត​​​​ចាំ​ដល់​​​​រៀប​ចំ​ពិធី​​​​បុណ្យ​​​​សព​​​​មួយ​ពិត​​​ប្រាកដ​​ដដែល​ប្រារព្ធ​​​​ធ្វើ​ច្រើន​​​​​​ថ្ងៃ ។​ សាក​សព​​​​ជា​ទូទៅ​​​​ត្រូវ​បាន​​​គេ​កប់​​​ក្នុង​រូង​​​​តូច​ៗ​​ ឬ​ក្នុង​​​​ប្រហោង​​​ឈើ ។​

៧-កោះ​ជីលី (Gili Island)
កោះ​ជីលី​​ ជា​កោះ​មួយ​​​ដែល​ក្នុង​​​​ចំណោម​​​​ប្រជុំ​​កោះ​​បី​តូច​ៗ​មាន​ដូច​ជា​​ Gili Trawangan, Gili Meno, Gili Air ។ នៅ​លើ​កោះ​​​នេះ​មាន​តំបន់​​​មួយ​​ហៅ​​​ លុម​បុក (Lombok) ​ដែល​ជា​ទី​ដៅ​​ទេសច​រ​​ណ៍​ដ៏​​ស្រស់​បំព្រង​​​ ។ ប្រសិន​បើ​​​ភ្ញៀវ​​ទេសច​រ​​បាន​ទៅ​ដល់​​ទី​នោះ​​ហើយ​​ច្បាស់​ជា​​​​ជាប់​ចិត្ត​​​​មិន​ចង់​​​ចេញ​ឡើយ​​​ ដោយ​ហេតុ​​​ថា នៅ​​ទី​នោះ​ពុំ​មាន​​​សំឡេង​​​​​​រថយន្ត​​​ ម៉ូតូ​​​​ រំ​ខាន​​​ទេ ។​

៨-ឧទ្យាន​ជាតិ​កូមូ៉ដូ (Komodo National Park)
ឧទ្យាជាតិ​​កូម៉ូដូ​ មាន​​ទី​តាំង​ស្ថិត​នៅ​​​​លើ​កោះ​ Lesser Sunda ដែល​រួម​​​មានកោះ​​ធំៗ​​​បី​​​ គឺ​កោះ​កូម៉ូដូ កោះ​​​ប៉ាដា​ កោះ​រីន​កាស​ និង​កូន​​​​កោះ​តូច​​​​ៗ​​​​ផ្សេង​​​​ទៀត ។​ កោះ​​នោះ​​ត្រូវ​​​​បាន​ដាក់​ឈ្មោះ​​​​តាម​​​​​សត្វ​​​​​នាគ​កូម៉ូដូ គឺ​ជា​​​​សត្វ​នាគ​​​ដែល​មាន​ខ្លួន​​​​​​ធំ​ប្រវែង​​​​​ដល់​ទៅ​​៣​ម៉ែត្រ​ ឬ​លើ​ស​ពី​នេះ​​​​ និង​​​មាន​​ទម្ងន់​​ជាង​​​៧០​គីឡូ​ក្រាម​​​ ។ ទោះ​បី​​​ជា​នាគ​កូម៉ូដូសីុ​ សាក​សព​សត្វ​​ដែល​ងាប់​​ក៏​ដោយ​ក៏​​វា​ជា​សត្វ​​​ដែលសីុ​​សត្វ​​​​ដទៃ​​​ជា​អាហារ​​​គួរឱ្យ​ខ្លាច​​ ព្រម​ទាំង​​​​ចាប់​សត្វ​​​បក្សី​​​​ជា​អាហារ​​​​ដែរ​​ តែ​វា​កម្រ​សីុ​មនុស្ស​​ណាស់ ។​

៩-ប្រាសាទ​បូរ៉ូប៊ូឌួ
ប្រាសាទ​​​​បូរ៉ូប៊ូឌួ​ មាន​ទី​តាំង​ស្ថិត​នៅ​​​ចម្ងាយ​​​៤០​គីឡូ​ម៉ែត្រ​​​​ភាគ​ពាយ័ព្យ​​​កោះ​ជ្វា​​​​​នៃ​ប្រទេស​​ឥណ្ឌូណេ​សីុ​​​ ។ ប្រាសាទ​​នេះ គឺ​​​​ជា​កន្លែង​​​​​ឧទ្ទិស​​​ដល់ព្រះ​​​ពុទ្ធ​​​​សាសនា​​​ដ៏​ធំ​ និង​​​ល្បី​ជា​ង​​គេ​បំផុត​​​នៅ​លើ​ពិភព​លោក ។​ ប្រាសាទ​​​នោះ​​​ត្រូវ​​​​កសាង​​ឡើង​អស់​រយ​ៈ​ពេល​​​​ប្រហែល​​​​ជា​​៥៧​ឆ្នាំ​​ ក្នុង​ចន្លោះ​​​សត​វត្សរ៍​​ទី​​៨ និង​ទី​​៩​ បាន​បោះ​បង់​​​​ចោល​នៅ​ក្នុង​​សតវត្សរ៍​​ទី​​១៤ ដោយ​មិន​​​ដឹង​ពី​មូល​ហេតុ ។

១០-កោះ​បាលី
កោះ​បាលី ​ជា​កោះ​មួយ​ក្នុង​ចំណោម​​​កោះ​​ដែល​មាន​ប្រជា​ប្រិយ​​​ភាព​បំផុត​​​​នៅ​លើ​ពិភព​លោក​​​ និង​ជា​កោះ​​​ដែល​ល្បី​ល្បាញ​​​បំផុត​​​របស់​ឥណ្ឌូណេសីុ​​​ ។ កោះ​​​បាលីនេះ​មាន​​​​ទេស​ភាព​​​​ស្រស់​ស្អាត​​​បំផុត​​​ មាន​ឆ្នេរ​​​​ខ្សាច់​​​​លាត​សន្ធឹង​​​​​ស​ក្បុស​ ព្រម​ជា​មួយ​​វាល​​ស្រែ​របស់​​​កសិករ​​​ចម្រុះ​ពណ៌​​ខ្វាត់​ខ្វែង​​​​គ្នា ។ ភ្ញៀវ​​ទេស​ចរ​​​ដែល​​​​​​ទៅ​ដល់​កោះ​​​​បាលី​​​​ នឹង​បាន​​​​គយ​គន់​​​​នូវ​វប្ប​ធម៌​​​របស់​​​​សាស​នា​​ហិណ្ឌូ ៕