ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីង្គក់​ចង់​ស៊ី​សាច់​ក្ងាន មិន​បាន​សម្រេច​គេច​ខ្លួន​១​ថ្ងៃ​ត្រូវ​នគរ​បាល​ចាប់​វាយ​ខ្នោះ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្មករ​ស៊ី​ឈ្នួល​កិន​ម្សៅ​អង្ករ​ម្នាក់ ឃើញ​កូន​ថៅ​កែ​នៅ​ម្នាក់​ឯង​មាន​អារម្មណ៍​ចង់​ភ្លក់​រស​ជាតិ​ ក្នុង​បំណង​ចាប់​រំលោ.ភ​សេព​សន្ថ​វៈ តែ​មិន​បាន​សម្រេច​ត្រូវ​នាង​ប្តឹង​នគរ​បាល​​ក្រុង​សិរី​សោ​ភ័ណ​ស្រាវ​ជ្រាវ និង​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១១​ វិច្ឆិកា ២០១២ ​នៅ​មុខ​ផ្សារ​ចម្ការ​គ ហៅ​ផ្សារ​ថ្មី​ ស្ថិត​​ក្នុង​ភូមិ​២ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោ​ភ័ណ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្មករ​ស៊ី​ឈ្នួល​កិន​ម្សៅ​អង្ករ​ម្នាក់ ឃើញ​កូន​ថៅ​កែ​នៅ​ម្នាក់​ឯង​មាន​អារម្មណ៍​ចង់​ភ្លក់​រស​ជាតិ​ ក្នុង​បំណង​ចាប់​រំលោភ​សេព​សន្ថ​វៈ តែ​មិន​បាន​សម្រេច​ត្រូវ​នាង​ប្តឹង​នគរ​បាល​​ក្រុង​សិរី​សោ​ភ័ណ​ស្រាវ​ជ្រាវ និង​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១១​ វិច្ឆិកា ២០១២ ​នៅ​មុខ​ផ្សារ​ចម្ការ​គ ហៅ​ផ្សារ​ថ្មី​ ស្ថិត​​ក្នុង​ភូមិ​២ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោ​ភ័ណ ។

លោក​វរ​សេនីយ៍​ត្រី រ៉ែម វី​រៈ អធិការ​នគរ​បាល​ក្រុង​សិរី​សោ​ភ័ណ បាន​ឱ្យ​ដឹង​ថា ​យុវជន​ឡើង​.ក ជា​កម្ម​ករ​ មាន​បំណង​ចាប់​រំលោភ​កូន​ស្រី​ថៅ​កែ​របស់​ខ្លួន​មិន​បាន​សម្រេច​ ហើយ​ត្រូវ​ចាប់​ឃាត់​ខ្លួននោះ​ឈ្មោះ ឆុង ប៉ូឡូ ​អាយុ​២៩​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​កង​វ៉ា ​សង្កាត់​កំពង់​ស្វាយ ​ក្រុង​សិរី​សោ​ភ័ណ ។ ជន​នេះ​បាន​ធ្វើ​សម្ម​ភាព​កាល​ពី​វេ​លា​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១២ ​ដោយចាប់​បង្ខំ​នារី​រង​គ្រោះអាយុ​១៧​ឆ្នាំ នៅ​នឹងផ្ទះរបស់​នាង ស្ថិត​នៅ​ភូមិ​កង​វ៉ា ​សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោ​ភ័ណ។

លោក​អធិការ​បាន​បន្ត​ថា តាម​បណ្តឹង​នារី​រ​ងគ្រោះ​​​និយាយ​ថា នាង​ត្រូវ​យុវជន​ឡើង​.ក​​នេះ​ប្រើ​កម្លាំង​ចាប់​ប្រទាញ​អូស​ជា​ច្រើន​​កន្លែង ហើយ​នាង​បាន​​រើ​បម្រះ​ និង​ស្រែក​ឱ្យ​គេជួយ​ផង​ដែរ តែ​គ្មាន​នរ​ណា​ឮ ព្រោះ​មានសំឡេងមេ​ក្រូ​ចាក់​ភ្លេង​​បុណ្យ​កឋិន​ជិត​នោះ ។ ​នាងរងគ្រោះ​ត្រូវ​ជន​ល្មើស​ល្មោភ​កាម​ ធ្វើ​ឱ្យ​​​របួសជាំ​លើ​ដើម​ដៃ​ទាំង​២ របួស​បែក​ក្បាល​ជង្គង់​ឆ្វេង១​កន្លែង របួស​កជើង​​ឆ្វេង​១​កន្លែង និង​របួស​លើ​ត្រ​គាក​១​កន្លែង ដោយ​សារ​តែ​កម្លាំង​គេ​អូស​នាង​ ។ ចំណែក​​ជន​ល្មើស​ត្រូវ​បាន​នាង​ខាំ​ឱ្យ​របួស​ចេញ​ឈាម​លើ​ស្មា​ស្តាំ​ផង​ដែរ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕