ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហា​វីរក្សត្រ​​មាន​ព្រះ​នាម​៣ ព្រះ​នាម​ចុង​ក្រោយ គឺ​ «ព្រះ​បរម​រតនៈ​កោដ្ឋ»

13 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ប្រសាសន៍​​ទៅ​កាន់​​ព្រះសង្ឃ​ និង​ជន​រួម​ជាតិ​​ទូទាំង​ប្រទេស​ឱ្យ​បាន​​ជ្រាប​ថា ចំពោះ​ព្រះ​មហាក្សត្រ​​ដែល​យាង​ចូល​ទិវង្គត​​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា មហា​ក្សត្រ​មាន​​​ព្រះ​នាម​បី រហូត​យាង​ចូល​ទិវង្គត​ ព្រះ​នាម​ទី​១ ព្រះ​នាម​​កំណើត ព្រះ​នាម​ទី​២ គឺ​ព្រះ​នាម​ឡើង​​គ្រង​រាជ្យ​ និង​ព្រះ​នាម​ទី​៣ ​គឺ​ព្រះនាម​យាង​ចូល​ទិវង្គត​ ។ ឥឡូវ​​​ព្រះ​នាម​របស់​ព្រះ​ករុណា​ព្រះ​បរម​សព ព្រះមហា​វីរក្សត្រ​ មាន​ព្រះ​​នាម​ «ព្រះ​បរម​រតនៈ​កោដ្ឋ» ។

​សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​​បែប​នេះ នា​ព្រឹក​ថ្ងៃទី​​១២ ​វិច្ឆិកា ​២០១២ ​ក្នុង​ឱកាស​​អញ្ជើញ​ជា​អធិបតី​​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​​១.១៧៨​គ្រួសារ ស្មើ​នឹង​១.២២២​ប័ណ្ណ​​លើ​ផ្ទៃ​ដី សរុប​​១.២២៣,៥​ហិកតា ​នៅ​ក្នុង​​ភូមិ​ត្បែង​​លិច ឃុំ​ត្បែង និង​ភូមិ​ខ្នារ​រង្វាស ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្ត​​សៀមរាប ។

​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕