ខេត្តបន្ទាយមានជ័យ ៖ ស្រះទឹកមួយកន្លែងក្បែរព្រះវិហារ និងមហាកុដព្រះអង្គធំក្នុងវត្តប្រាសាទរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពូកខេត្តបន្ទាយមានជ័យ នៅចុងសប្តាហ៍ម្សិលមិញនេះ ត្រូវាបានធ្វើពិធីសម្ពោធ ក្រោមអធិបតីភាព លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យតំណាង ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ព្រះគ្រូកិត្តិបណ្ដិតោ ហី សុផាលីន ព្រះអនុគណស្រុកថ្មពួក និងជាព្រះគ្រូចៅអធិការវត្តប្រសាទរលំជ្រៃ មានសង្ឃដីកាថា វត្តប្រាសាទរលំជ្រៃបានកកើតឡើងក្នុងពុទ្ធសករាជ១៨១៩។ ពិសេសជាងនេះទៅទៀត វត្តប្រាសាទរលំជ្រៃនេះមានព្រះពុទ្ធរូបបុរាណមួយព្រះអង្គត្រូវបានប្រជាពលរដ្ឋពុទ្ធបរិស័ទហៅឈ្មោះបានច្រើនយ៉ាងដូចជា លោកឪធំ ព្រះអង្គធំ ព្រះអង្គខ្មៅ ព្រះអង្គផុស និងព្រះអង្គសំរិទ្ធជាដើម។
អ្វីដែលប្រជាពលរដ្ឋពុទ្ធបរិស័ទបានប្រសិទ្ធនាមព្រះអង្គបានច្រើនយ៉ាងបែបនេះ ព្រោះព្រះអង្គមានតេជះបារមី អានុភាព ពូកែ ស័ក្តិសិទ្ធប្រាថ្នាបួងសួងសុំអ្វីមួយបានដូចសេចក្ដីប្រាថ្នា ពិសេសនោះ ព្រះអង្គធំបុរាណអង្គនេះ នៅសល់តែមួយគត់នៅប្រទេសកម្ពុជាយើង។ ព្រះគ្រូចៅអធិការវត្ត ហី សុផាលីន មានសង្ឃដីកាបន្ដថា រាល់សមិទ្ធផលទាំងអស់ដែលបានកកើតឡើងនៅនៅវត្តនេះគឺបានមកពីការចូលរួមជាសទ្ធាជ្រះថ្លាពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាដើម្បីប្រគេនដល់ព្រះសង្ឃ។ ប្រជាពលរដ្ឋប្រើប្រាស់ដូចជា មហាកុដិសម្រាប់តម្កល់ព្រះពុទ្ធរូបអង្គធំត្រូវចំណាយទឹកប្រាក់ ២.៨០០ដុល្លារ ប្រាក់បាតចំនួន១៥២.០០០បាត និង ១១លានរៀល រីឯស្រះទឹកសរុបថវិកាចំនួន ៥៣.៨២៦ដុល្លារ។
ហើយព្រះតេជគុណនឹងមានសង្ឃឹម និងទំនុកចិត្តលើ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរសជន ទាំងអស់ បានបន្ដជួយកសាងសមិទ្ធផលនានា មានស្រះទឹក ព្រះវិហារថ្មី ដោយទឹកចិត្តសទ្ធាជ្រះថ្លាមិនរុញរាឡើយ។ ថ្លែងនាឱកាសនោះ លោក ឈើយ ចាន់ណា អភិបាលរងខេត្តមានប្រសាសន៍ថា រាជរដ្ឋាភិ បាល និងព្រះពុទ្ធសាសនិកទាំងអស់នៅតែបន្ដការពារ និងគោរពលើកស្ទួយព្រះពុទ្ធសាសនាជាដរាបដោយធ្វើយ៉ាងណាឲ្យអស់កម្លាំងដ៏មានឥទ្ធិពលនៃព្រះពុទ្ធសាសនាបន្ដស្ថិតនៅ និងជ្រួតជ្រាបក្នុងក្រឱបេះដូងនៃប្រជាជនខ្មែរ និងស្ថិតស្ថេរគង់វង្សស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ជាកិច្ចចុងក្រោយ លោក ឈើយ ចាន់ណា ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមថែរក្សានូវសមិទ្ធផល ទាំងអស់ដែលបានកើតឡើង សម្អាតបរិស្ថាន អនាម័យ បន្ដការដោះស្រាយអធិការណ៍ក្នុងពុទ្ធសាសនា ត្រូវផ្អែកលើព្រះសង្ឃប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ ចៀសវាងការប្រើឥទ្ធិពលណាមួយមិនសមស្របធ្វើឲ្យបាត់បង់ក្រមសីលធម៌ ចូលរួមអប់រំផ្សព្វផ្សាយ ទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ លើស្ដ្រីនិងកុមារ៕
ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ក្រសួងព័ត៌មានប៉ាគីស្ថានរាយការណ៍កាលពីថ្ងៃទី១៨កុម្ភៈថា ព្រះអង្គម្ចាស់រជ្ជទាយាទMOHAMED BEN SALMAN នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចេញបញ្ជាឲ្យដោះ...
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីគយ និងរដ្ឋាករចល័តបានចុះប្រតិបត្តិការបិតមិនអោយឈ្មួញនាំធ្យូងចេញទៅអោយឈ្មួញថៃមានច្រកតំបន់បឹងត្រកួន និងរបៀងធ្នង់ដែលត្រូវបានបិត...
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលខ្ចីប្រាក់នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុនានា គួរតែទៅត្រួតពិនិត្យប្រវត្តិឥណទានរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីផ្ទៀងផ្ទាត់...
ខេត្តប៉ៃលិន ៖ កសិករដាំតាង៉ែន ឬមៀនប៉ៃលិនម្នាក់មានបច្ចេកទេសខ្ពស់ក្នុងការធ្វើឲ្យផ្លែតាង៉ែនទុំទៅតាមរដូវកាលដែលមានតម្រូវការខ្ពស់ដូចជា បុណ្យចូលឆ្នាំចិន-...
ខេត្តត្បូងឃ្មុំ ៖ កសិករជាង៥០គ្រួសារ ដែលដាំពោតនៅភូមិជីរោទ៍ក្រោមទី១ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានលើកថា ឆ្នាំនេះពោតមានតម្លៃល្អគួរសម ដោយក្នុង១គីឡូក្រាម...
លោកអ្នកកំពុងរវល់ដកឃ្លាមិនរួចមែនទេ? ប្រសើនបើដូច្នោះមែន វាមិនមែនជារឿងល្អឡើយសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកអ្នកត្រូវចេះចាត់ចែងពេលវេលាឲ្យ...
រាជធានីភ្នំពេញ៖កន្លងមកអ្នកនាងមាស សុខសោភា មិនសូវបង្ហាញមុខស្វាមីទេក្រោយពេលនាងរៀបការកាលពីជាង៥ឆ្នាំមុនតាមបែបគ្រឹស្តសាសនា ។ ទោះជាយ៉ាងណាក្តីមួយរយៈចុង...
ខេត្តកំពង់ឆ្នាំង ៖ នៅក្នុងពិធីបង្ហាញ កសិដ្ឋានពិសោធន៍ ស្រាវជ្រាវកសិកម្មតាមបែបទំនើបរបស់វិទ្យាស្ថានប្រាយហូម ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ នា...
រាជធានីភ្នំពេញ ៖ បើទោះជាច្បាប់ស្តីពីវិនិយោគបច្ចុប្បន្នមានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ...
ទីក្រុងប៉េកាំង ៖ មន្ត្រីតំណាងសហរដ្ឋអាមេរិក និងប្រទេសចិន បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មក្នុងប៉េកាំងហើយកាលពីថ្ងៃសុក្រជាមួយនឹងគម្រោងបន្តការចរចានៅរដ្ឋធានី...
ប្រទេសអង់គ្លេស ៖ សមាជិកសភានៃគណបក្សការងារអង់គ្លេស ៧រូបដែលមានការខ្វែងគំនិតគ្នាជាមួយប្រមុខគណបក្ស លោកJEREMY CORBYN ស្ដីពីBREXIT និងក្នុងការតស៊ូប្រឆាំងANTISEMITISME បាននាំគ្នាចាក...
ទីក្រុងបាងកក ៖ តម្លៃប្រាក់បាតអាចកើនឡើងខ្ពស់ជាងគេក្នុងចំណោមរូបិយវត្ថុទាំងអស់នៅអាស៊ី បន្ទាប់ពីកើនឡើងបាន៤%មកហើយក្នុងឆ្នាំ២០១៩នេះ ។យោតាមសារព័ត៌មានបាងកក...
អាហារដែលអ្នកម្តាយគួរតែទទួលទានក្រោយសម្រាលកូនរួច ដើម្បីមានទឹកដោះគ្រប់គ្រាន់ ព្រមទាំងឆាប់ជាមុខរបួសទៀតផង ។1.អ្នកគួរតែញ៉ាំអាហារដែលមានប្រូតេអ៊ីនខ្ពស់ ព្រោះ...
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ កុម្ភៈ នៅចំណុចភូមិគោកក្ដូច ឃុំគោកក្ដូច ស្រុកថ្មគោល...
សហរដ្ឋអាមេរិក ៖ ក្រុមចម្រុះមួយដែលមានរដ្ឋ១៦របស់សហរដ្ឋអាមេរិក នាំមុខដោយរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨កុម្ភៈបានសន្យាពីការប្រើនីតិវិធីតុលាការ ប្រឆាំងការ...
ប្រទេសវេណេស៊ុយអេឡា ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៨កុម្ភៈបានគំរាមខ្លាំងៗដល់បណ្ដាប្រមុខយោធាវេណេស៊ុយអេឡាដោយថា ពួកគេនឹងរងការ...
រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការរបស់ខ្លួនតបនឹងការផ្សាយករណីរបស់លោក កឹម សុខា នៅលើបណ្តាញសង្គមរបស់...
ប្រទេសឥណ្ឌា ៖ មនុស្ស៩នាក់ទៀតបានត្រូវស្លាប់កាលពីថ្ងៃទី១៨កុម្ភៈ នៅតំបន់កាស្មៀរឥណ្ឌា ក្នុងប្រតិបត្តិការយោធាមួយរបស់កងទ័ពឥណ្ឌា ប្រឆាំងពួកបះបោរជាការតបត...
ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំដឹកស៊ីតែនប្រេងបានបុករះបណ្តាលខូចខាតរថយន្ត៣គ្រឿងតែគ្មានអ្នករងរបួសហើយត្រូវបានដោះស្រាយសំណងបញ្ចប់រឿងដែលកើតឡើងកាលពីថ្ងៃទី...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១៣លើក(...