ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់ ! ស្លា.ប់​មួយ​យប់​មួយ​ថ្ងៃ​ទៅ​ហើយ​អត់​លុយ​ដឹក​សព​ប្ដី​ទៅ​ធ្វើបុណ្យ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​វេ​វ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លា​មៗ​នៅ​នឹង​កន្លែង ។ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៣​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​វេ​វ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លា​មៗ​នៅ​នឹង​កន្លែង ។ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៣​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ។ ទោះបីជា​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់ជីវិត​យ៉ាងនេះ​ក៏​ដោយ​នគរបាល​សណ្ដាប់ធ្នាប់​ស្រុក​ទឹកឈូ​បាន​ត្រឹមតែ​មក​យាម​សព​ព្រោះ​រថយន្ត​ដែល​ឈប់​នៅ​ស្ងៀម​ក៏​បើក​ទៅ​បាត់ រីឯ​សព​ក៏​មិន​ទាន់​ដឹង​អត្តសញ្ញាណ ។ លុះ​ព្រឹក​ឡើង​ម៉ោង​៩​ថ្ងៃ​ទី​១១ ខែធ្នូ ទើប​ស្ត្រី​ប្រពន្ធ​ជន​រង​គ្រោះ​មក​ដល់ ។

នគរបាល​ស្រុក​ទឹកឈូ​បាន​និយាយ​ថា បុរស​រង​គ្រោះ​ឈ្មោះ ពុត សំ​អឿ​ន អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ។ នគរបាល​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ពីក្រោយ​តាម​ការ​អះអាង​ពី​ពលរដ្ឋ​ថា អ្នក​បើកឡាន​បាន​បើក​ពី​លិចទៅ​កើត​ហើយ​រថយន្ត​បាន​ឈប់​បត់ជើងតូច​ស្រាប់​អ្នក​ជិះ​ម៉ូតូ​ជិះ​ពី​លិចទៅ​កើត​ទៅ​គូទ​រថយន្ត​ពីក្រោយ​បណ្ដាល​ឱ្យ​បែកក្បាល​ស្លាប់​នឹង​កន្លែង ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា គាត់​អត់​មាន​លុយ​ដឹក​សព​ប្ដី​យក​ទៅ​ធ្វើបុណ្យ​ទេ​ចាំ​ដឹកគោ​យន្ត​បងប្អូន​លុះ​ម៉ោង​១១​ថ្ងៃ​ទី​១១ ខែធ្នូ ទើប​គោ​យន្ត​មក​ដល់ ។ ស្ត្រី​រូប​នេះ​បាន​និយាយ​ថា ខ្លួន​យក​បុរស​ជា​ប្ដី​ដែល​រង​គ្រោះជា​ប្ដី​ក្រោយ​ទេ​បានកូន​មួយ តែ​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ២​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ទៅ​បុណ្យសព​បងប្អូន​ជីដូនមួយ​នៅ​ឯ​ស្រុក​ទឹកឈូ​តែ​ទាស់​មាត់​គ្នា​ជាមួយ​ប្ដី​ខឹង​ក៏​ជិះ​រ៉ឺ​ម៉ក់​មក​ផ្ទះ​មុន​ស្រាប់តែ​ប្ដី​ជិះ​ម៉ូតូ​តាម​ក្រោយ​ក៏​ជួប​រឿង​អាក្រក់​បែប​នេះ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ