ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ចេញ​កម្មវិធី Messenger Kids អាច​តាមដាន​សកម្មភាព​កូន

6 ឆ្នាំ មុន

ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត មាន​សុវត្ថិភាព Facebook បាន​ចេញ​កម្មវិធី​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​អាច​គ្រប់គ្រង​សកម្មភាព​របស់​កូន​ៗ ។ កម្មវិធី​នេះ​គឺ Messenger Kids ដែល​ក្នុង​ពេល​បច្ចុប្បន្ន…

ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត មាន​សុវត្ថិភាព Facebook បាន​ចេញ​កម្មវិធី​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​អាច​គ្រប់គ្រង​សកម្មភាព​របស់​កូន​ៗ ។ កម្មវិធី​នេះ​គឺ Messenger Kids ដែល​ក្នុង​ពេល​បច្ចុប្បន្ន មាននៅ​លើ​ទូរស័ព្ទ​ប្រើប្រាស់ iOS ។

កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​ក្មេង​មាន​អាយុ​ក្រោម​១៣​ឆ្នាំ អាច​ជជែក​លេង​ជា​សំឡេង និង​វី​ដេ​អូ ជាមួយ​មិត្តភក្តិ និង​បងប្អូន​បាន ។

ឪពុក​ម្តាយ​កាន់តែ​ច្រើន​បាន​អនុញ្ញាត​ឲ្យ​កូន​ៗ​ពួក​គេ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ថេ​ប​ប្លេ​ត​កាន់តែ​ញឹកញាប់ ហេតុនេះ កម្មវិធី Facebook Kids នឹង​អាច​ផ្តល់​សេវា​មាន​សុវត្ថិភាព និង​ភាព​រីករាយ​ដល់​ក្មេង​ៗ​ទាំងនោះ ។ ឪពុក​ម្តាយ​នៅ​តែ​អាច​គ្រប់គ្រង​ការ​ប្រើប្រាស់​កម្មវិធី​នេះ​បាន ។

ឪពុក​ម្តាយ​មាន​ជម្រើស​ថា អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​កូន​ៗ​ជជែក​ជា​វី​ដេ​អូ ដោយ​ប្រើប្រាស់ Kids Control ក្នុង​កម្មវិធី Facebook របស់​ខ្លួន ។

ក្មេង​ៗ​អាច​ជជែក ផ្ញើ​សា និង​រូបភាព​ទៅ​កាន់​អ្នក​ដែល​ឪពុក​ម្តាយ​ខ្លួន​អនុញ្ញាត​តែ​ប៉ុណ្ណោះ​។ ឪពុក​ម្តាយ​អាច​ទទួល​បាន​សារ​តាម​រយៈ​កម្មវិធី Messenger របស់​ពួក​គេ​ទៀត​ផង ។

លើស​ពី​នេះ ឪពុក​ម្តាយ​អាច Block អ្នក​ដែល​ពួក​គេ​មិន​ចង់​ឲ្យ​កូន​ៗ​ទាក់ទង ។ ទាំង​ឪពុក​ម្តាយ និង​ក្មេង​ៗ​អាច​រាយការណ៍​ទៅ​កាន់ Facebook ពី​ចំណុច​ដែល​គេ​មិន​ពេញចិត្ត​ផង​ដែរ ។

អ្វី​ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ក្មេង​ៗ​នោះ គឺ​ពួក​គេ​អាច​កែ​ច្នៃ​កម្មវិធី​នេះ​ជាមួយ Stickers, Emoji និង​សំឡេង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ទៀត ។ កម្មវិធី​នេះ​មាន Frame, GIF និង​ឧបករណ៍​គូររូប​សម្រាប់​ក្មេង​ៗ​ប្រើប្រាស់ ។

កម្មវិធី Messengers Kids គ្មាន​ការ​ផ្សាយពាណិជ្ជកម្ម​ទេ ហើយ​ព័ត៌មាន​របស់​កុមារ​ដែល​ប្រើប្រាស់ ក៏​មិន​ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​ដែរ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន កម្មវិធី​ថ្មី​នេះ​មាន​តែ​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត Facebook នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ដទៃ​អាច​ប្រើប្រាស់​កម្មវិធី​នេះ និង​ជាមួយ​ទូរស័ព្ទ​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ