នៅក្នុងព្រះរាជបេសកកម្មដើម្បីជាតិ មាតុភូមិនិងប្រជារាស្ដ្រខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាម ទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុតពីអាណា និគមនិយមបារាំង ។ យើងសូមដកស្រង់ប្រវត្ដិ សង្ខេបនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ នៅកម្ពុជាដូចតទៅនេះ ៖
១-តាមសន្ធិសញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវ ឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ។
២-ជាគោលការណ៍តាមផ្លូវច្បាប់ឯករាជ្យ នេះ យើងទទួលបានមែន ប៉ុន្ដែចំពោះការអនុ វត្ដន៍ជាក់ស្ដែង ឯករាជ្យនេះនៅខ្វះវិស័យជា ច្រើនទៀត ដូចជា អធិបតេយ្យខាងយុត្ដិធម៌ ប៉ូលិស អំណាចបញ្ជាការយោធា ការទូត ការ ប្ដូរ និងការឱ្យចាយធនប័ត្រ ដើម្បីឱ្យមានឯក រាជ្យទាំងស្រុង ។
៣-តាមសេចក្ដីប្រកាសថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ បានសន្យាយ៉ាងឱឡារិក ចំពោះប្រជារាស្ដ្ររបស់ព្រះអង្គថា «ព្រះអង្គ នឹងដណ្ដើមយកឯករាជ្យទាំងស្រុងនេះ ដើម្បី មាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត»។
៤-នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានស្ដេច យាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះ ទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យ របស់កម្ពុជាជាមួយប្រមុខរដ្ឋបារាំង ។
៥-នៅដីឡាណាពូល ថ្ងៃទី៦ ខែមីនា ឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានផ្ញើព្រះរាជសារលិខិត មួយច្បាប់ជូនចំពោះលោកវាំងសង់ អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីរៀបរាប់បង្ហាញឱ្យប្រធានាធិបតីនៃសាធា រណរដ្ឋបារាំងដឹងពីភាពចាំបាច់សំដៅធ្វើឱ្យ បារាំងពង្រីកក្របខណ្ឌឯករាជ្យខ្មែរ ។
ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការ សិក្សាគ្រប់គ្រាន់ ដោយទឡ្ហីករណ៍សំអាង បញ្ជាក់អំពីការទាមទាររបស់សម្ដេច និងការ ផ្ដល់យោបល់ពីបែបបទនៃការផ្ទេរអំណាចជា យថាហេតុ ។
នៅដីឡាណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៥៣ បន្ទាប់មកនៅហ្វុងតែនណាប្លូ ថ្ងៃទី ៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ បានសរសេរព្រះ រាជសារលិខិតចំនួន២ច្បាប់បន្ដទៀត ផ្ញើជូន វាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បី បំពេញបន្ថែមលើទស្សនៈរបស់ព្រះអង្គដែល ទាក់ទងទៅនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យ រដ្ឋាភិបាលបារាំងប្រញាប់ប្រញាល់ដោះ ស្រាយបញ្ហានេះ ។
៦-នៅចំពោះមុខការលាក់លៀមរបស់ រដ្ឋាភិបាលបារាំង ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ វរ្ម័ន បានយាងចាកចេញ ពីប្រទេសបារាំងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និង សហរដ្ឋអាមេរិក ដែលនៅទីនោះព្រះអង្គបាន ធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ ប្រទេសព្រះអង្គ ។
សេចក្ដីថ្លែងការណ៍របស់ព្រះករុណាព្រះ បាទសម្ដេចព្រះនរោត្ដមសីហនុ ត្រូវបានចុះ ផ្សាយដោយកាសែតដ៏ធំ «ញូវយ៉កថែម» នៅ ថ្ងៃទី១៩ មេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារ ពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យ រដ្ឋាភិបាលបារាំង ទទួលយល់ព្រមធ្វើការចរចាជាមួយតំណាងផ្ទាល់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ តំណាង នេះគឺលោកប៉ែន នុត ដោយមានការចូលរួម ពីលោកសម សារី ផង ។
៧-ការចរចានៅប៉ារីស បានឈានទៅដល់ សំណើមួយដែលធ្វើឡើងដោយមានប្រទេស បារាំងយល់ព្រមផ្ដល់សម្បទានដ៏សំខាន់ខ្លះ ដល់កម្ពុជា ។
ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ លោក ប៉ែន នុត បានអញ្ជើញវិលត្រឡប់មកកាន់ កម្ពុជាវិញ ដើម្បីទូលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផល ដែលទទួលបាននៅប៉ារីស ។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានយាងមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជា មួយសហសេវិក និងនាយករដ្ឋមន្ដ្រីរបស់ព្រះអង្គ ។
៨-ចំពោះប្រជារាស្ដ្ររបស់ព្រះអង្គ ដែល បានថ្វាយព្រះកិត្ដិយសចំពោះព្រះអង្គជាអ្នក ទទួលជ័យជំនះ និងជាវីរបុរសនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់បាន សន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរ កថាមួយ ដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទ ឆាយាថា «ព្រះអង្គនឹងបូជាជីវិតដើម្បី ដណ្ដើមយកឯក រាជ្យឱ្យបាន១០០ភាគរយ»។
៩-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្ដីប្រកាសមួយដែល ទាក់ ទាញពិភពលោកស្ដីពីការមិនពេញចិត្ដនិង បំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ ។ ការមិនពេញចិត្ដនេះអាចនាំមកនូវផលវិបាក យ៉ាងធ្ងន់ធ្ងរទាំងសំរាប់ប្រទេសកម្ពុជា និងពិភព លោកទាំងមូល ។
១០-ក្រោយពីបានដឹងថា គ្រប់ប្រជាជាតិ មានការយោគយល់ចំពោះការទាមទារឯក រាជ្យ និងចំពោះព្រឹត្ដិការណ៍នៅប្រទេស កម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានយាងត្រឡប់មកមាតុ ភូមិរបស់ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ស្វយ័តមួយដែល រួមមានខេត្ដសៀមរាប បាត់ដំបងនិងកំពង់ធំ ។
ស្វយ័តភាពផ្នែកយោធានៃខេត្ដទាំងនេះ ត្រូវបានប្រគល់ឱ្យប្រទេសកម្ពុជា ដោយមាន ការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើ ឡើងនៅឆ្នាំ១៩៤៩ សំរាប់ខេត្ដសៀមរាប និង ខេត្ដកំពង់ធំ និងនៅឆ្នាំ១៩៥២ សំរាប់ខេត្ដ បាត់ដំបង ។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់បានប្រកាសថា ព្រះអង្គនឹងយាង ចូលរាជធានីវិញ នៅពេលណាដែលបារាំង ព្រម ផ្ទេរមកឱ្យប្រទេសកម្ពុជាវិញនូវកេតន ភ័ណ្ឌចុង ក្រោយនៃឯករាជ្យរបស់ខ្លួន ។
ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់បានបង្កើតកងកំលាំងជីវពល និងនារី ក្លាហានដែលក្រោយមកមានតួនាទីយ៉ាង ធំធេង ។
លោកប៉ែន នុត នាយករដ្ឋមន្ដ្រីទទួលបន្ទុក រ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា ។
១១-ការចរចាដែលប្រព្រឹត្ដទៅនៅក្រុង ភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និង ក្រោមការដឹកនាំរបស់លោកប៉ែន នុត បាន សំរេចដោយជោគជ័យទាំងស្រុង ។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងផ្ទេរសមត្ថកិច្ចរបស់ប៉ូលិសនៅចុងបញ្ចប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យខាង យោធារបស់ប្រជារាស្ដ្រខ្មែរនៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ។
ជាមួយគ្នានេះ អធិបតេយ្យទាំងមូលលើ ផ្នែកការទូតត្រូវបានធ្វើឡើងតាមរយៈការប្ដូរ លិខិត រវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋា ភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំង ចំពោះកំណត់ មួយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ដោយអគ្គស្នងការ របស់សាធារណរដ្ឋបារាំង លេខ៣៩៣អ៊ែ ចុះថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ ១៩៥៣ លិខិតទទួល និង ភាពត្រឹមត្រូវលើការអនុវត្ដន៍កិច្ចព្រមព្រៀង មានចែងក្នុងកំណត់មួយសំរាប់រាជរដ្ឋាភិបាល ដែលប្រគល់ជូនអគ្គស្នងការនៃសាធារណរដ្ឋ បារាំងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ ៦៧-ប៉េ.សេ.អែល.អឹម) ។
១២-នៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ១៩៥៣ ព្រះ ករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ស្ដេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ ។ លើចម្ងាយផ្លូវ៣០០គីឡូម៉ែត្រ ដែល ព្រះអង្គធ្វើដំណើរ ប្រជារាស្ដ្រខ្មែរក្នុងក្ដីរំជួល ចិត្ដបានធ្វើឱ្យព្រះអង្គទទួលបាននូវជោគជ័យ មួយដែលមិនធ្លាប់មានពីមុនមក ។
នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុន សន្និសីទក្រុងហ្សឺណែវមានធ្វើពិធីមួយនៅ មុខព្រះបរមរាជវាំងដែលឧទ្ទិសចំពោះការដក ថយនៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។
លោកឧត្ដមសេនីយ៍ឡង់ក្លាត បានប្រគល់ យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ ខ្លួនថ្វាយព្រះរាជា ។
កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយពីព្រះរាជាណាចក្រកម្ពុជា ។ ឯក រាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិ ន្ដ្រៃយ៍ និងទាំងស្រុង។ វិបត្ដិរវាងខ្មែរនិងបារាំង ត្រូវបានបញ្ចប់ ។
ពពកខ្មៅចុងក្រោយដែលបិទបាំងមិត្ដ ភាពខ្មែរ បារាំងបានរលាយសាបសូន្យទាំង ស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពី ប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិប តេយ្យទាំងមូលរបស់ប្រទេសកម្ពុជាលើ វិស័យសេដ្ឋកិច្ច និងហិរញវត្ថុ ។
គណៈប្រតិភូខ្មែរដែលបញ្ជូនទៅក្រុងប៉ា រីស ដោយព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងទទួលស្គាល់ ជាផ្លូវការ គឺត្រូវដឹកនាំដោយ លោកចាន់ ណាក បន្ទាប់ពីលោកបានទទួលមរណភាពនៅទីក្រុង ប៉ារីសនោះ គណៈប្រតិភូខ្មែរត្រូវដឹកនាំដោយ លោកញឹក ជូឡុង និងនៅចុងក្រោយបង្អស់ដឹក នាំដោយលោកអូ ឈឹន ដែលនៅពេលនោះជា ឧបនាយករដ្ឋមន្ដ្រី និងចូលរួមដោយលោកសឺន សាន ។
១៣-នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនៅហ្សឺណែវ បាន ប្រព្រឹត្ដទៅដោយរួមបញ្ចូលគូបដិបក្ស ដែល មានវិវាទនៅឥណ្ឌូចិន ។ នៅសន្និសីទក្រុងហ្សឺ ណែវ ព្រះមហាក្សត្របានបញ្ជូនគណៈប្រតិភូ មួយក្រុមដឹកនាំដោយលោក ទេព ផន នៅពេល នោះជារដ្ឋមន្ដ្រីការបរទេស និងមានលោកញឹក ជូឡុង លោក សម សារី លោកនង គឹមនី លោក សឺន សាន ។ល។ ដែលក្រោមការណែនាំពីព្រះ មហា ក្សត្របានដឹងថា សន្និសីទប្រកាសដកទ័ព របស់ប្រទេសជិតខាងមួយចេញពីព្រះរាជា ណាចក្រកម្ពុជា ។
ប្រទេសកម្ពុជាចេញពីសន្និ សីទហ្សឺណែវនេះ «កក្កដា ឆ្នាំ១៩៥៤» ដោយ គ្មានការខូចខាតអ្វីទាំងអស់ ។ ផ្ទុយពីប្រទេស ឡាវ និងវៀតណាម ព្រះរាជាណាចក្រកម្ពុជា អាចចៀសវាងការបែងចែកទឹកដី ។
១៤-ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ យ៉ាងតិច៣ឆ្នាំ ទើបអាច បំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះប្រជារាស្ដ្រ ។ ប្រជារាស្ដ្រខ្មែរបានថ្វាយព្រះឋានៈ ចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយតាមសំណូមពររបស់តំណាងរាស្ដ្រក្នុង ក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិ រដ្ឋាភិបាល បានលើកព្រះអង្គជាវីរបុរសជាតិ ស្របតាម មហាកិត្ដិយសដ៏ខ្ពង់ខ្ពស់ ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ៕
ចែករំលែកព័តមាននេះ