ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកកាំភ្លើងខ្យល់ស្ទាក់បា.ញ់ តែថាអត់មានចង់សម្លា.ប់ទេ(មានវីដេអូ)

7 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ចាប់​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សាត វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ចាប់​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សាត វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​ជន​រង​គ្រោះ បាន​ធ្វើការ​ចោទប្រកាន់​ប្តឹង​ទៅ​លើ​ឈ្មោះ ហាន ភាព ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ពេល​ផឹកស្រា​ស្រវឹង​​មក​រករឿង​អុកឡុក​ក្នុង​រោង​សិប្បកម្ម ហើយ​បាន​ពួនស្ទាក់​យក​កាំភ្លើង​ខ្យល់​បាញ់​មក​លើ​រួប​ខ្លួន​១​គ្រាប់​តែ​សំណាង​ណាស់​បាញ់​មិន​ត្រូវ ។ ហេតុ​ការ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃនេះ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​ង​ទទួល​ការងារ​យុ​តិ្ត​ធម៌​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៦​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ សុត សុ​ផាត មេបញ្ជាការ​រង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ដល់​កន្លែង​កើតហេតុ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សួរនាំ​បន្ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ជនសង្ស័យ​អតីត​ជា​កូនចៅ​របស់​ខ្លួន​ជន​នេះ​បាន​ជេរ​តាម​ទូរស័ព្ទ​ឲ្យ​ខ្លួន​មក​ជួប​ក្រោយ​ពេល​ដែល​ខ្លួន​មក​ជួប​នោះ​ស្រាប់តែ​ជនសង្ស័យ​ពួន​នៅ​កន្លែង​រោង​សិប្បកម្ម ហើយ​បាន​យក​កាំភ្លើង​ខ្យល់​បាញ់​ទៅ​លើ​ខ្លួន​១​គ្រាប់​តែ​សំណាងល្អ​គ្រាប់​ទៅ​ចំ​ដង​ឆត្រ​នៅ​ជិត​នោះ ។ ចំណែក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​យក​កាំភ្លើង​ច្នៃ​ដាក់​គ្រាប់​សំណរ​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ដោយសារ​គំនុំ​តែ​គ្មាន​បំណង​បាញ់​សម្លាប់​នោះ​ទេ គ្រាន់តែ​គំរាម​ដែល​កន្លង​មក​ជនសង្ស័យ​ធ្វើបាប​ខ្លួន​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ