ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ខេត្តសៀមរាប ឃាត់ខ្លួន​ជនជាតិ​នេ​ប៉ា​ល់ ១៣​នាក់

18 ម៉ោង មុន

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​១៥និង៣០​នាទី ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នៅ​ទីតាំង​ផ្ទះ​វីឡា​ជួល​មួយ​កន្លែង ដែល​ក្រុម​ស្រាវជ្រាវ​សង្ស័យ​មាន ជាប់​ពាក់ព័ន្ធ​នឹង…

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​១៥និង៣០​នាទី ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នៅ​ទីតាំង​ផ្ទះ​វីឡា​ជួល​មួយ​កន្លែង ដែល​ក្រុម​ស្រាវជ្រាវ​សង្ស័យ​មាន ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) ​។

ក្រុម​សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនជាតិ​នេ​ប៉ា​ល់ ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​០៤​នាក់ នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ព្រមទាំង​រឹបអូស​កុំព្យូទ័រ​លើ​តុ (Desktop) ចំនួន​១៦​គ្រឿង​, កុំព្យូទ័រ​យួរដៃ (Laptop) ចំនួន​០២​គ្រឿង​, ទូរ​សព្ទ​ដៃ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ។

ជនសង្ស័យ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ។

សូម​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត​ចំពោះ មេ​ក្លោ​ង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ