ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ​នេះ ពលរដ្ឋ​ខ្មែរ ទៅ​ទស្សនា​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ជិត​១​ម៉ឺន​នាក់

20 ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ៖ លោក ម៉េ​ត មាស​ភក្តី អភិបាលរងខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃអាទិត្យ ទី​២០…

ខេត្តឧត្ដរមានជ័យ ៖ លោក ម៉េ​ត មាស​ភក្តី អភិបាលរងខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃអាទិត្យ ទី​២០ ខែកក្កដា​ ឆ្នាំ២០២៥ ម្សិលមិញ​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​ណាស់ ពិតជា​គួរ​ឱ្យ​រំភើប​ណាស់ មាន​ន័យ​ថា យ៉ាងម៉េច​បើ​ច្រើន​ម្លឹ​ង​ៗ នេះ​ពិតជា​ស្មារតី​ស្នេហា​ជាតិ ស្នេហា​ទឹកដី​របស់​ខ្មែរ ។

លោក​បញ្ជាក់​ថា ១​ថ្ងៃ​ម្សិល​ម៉ិ​ញ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​មួយ​ម៉ឺន​នាក់ សរុប​ជិត ១​ខែ​កន្លះ​នេះ ជិត ៤​ម៉ឺន​នាក់ ដោយ​សេចក្តី​គោរព​ជាទី​បំផុត ។ លោក ម៉េ​ត មាស​ភក្តិ បាន​បញ្ជាក់​ទៀត​ថា នេះ​ជា​ទ័ព​ស៊ី​វិល​ជួរ​ក្រោយ នៅ​ឈរ​គាំទ្រ​វីរ​កងទ័ព​ជួរ​មុខ មិន​រុញ​រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ