ព័ត៌មានលម្អិតករណីបង្ក្រា.បទីតាំងអនឡាញខុសច្បាប់នៅតំបន់ដាក់ដាំ ខេត្តមណ្ឌលគិរី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងអន្តរាគមន៍…
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងអន្តរាគមន៍…
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងអន្តរាគមន៍ និងមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការណ៍ជាមួយ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាប ទីតាំងល្បែងអនឡាញ ខ្នាតធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
-ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញខ្នាតធំខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ស្មើនិង ១៣សញ្ជាតិ ក្នុងនោះជនបទេសមាន ចំនួន១១៤នាក់ ស្រី ១៧នាក់ ស្មើនិង ១៣សញ្ជាតិរួមមានដូចខាងក្រោម÷
១.សញ្ជាតិ ចិន ០១នាក់ស្រី ០០នាក់( គ្មានលិខិតឆ្លងដែន)។
២.សញ្ជាតិ ប៉ាគីស្ថាន ៣៦នាក់ ស្រី ០០នាក់(មានលិខិតឆ្លងដែន ចំនួន១០នាក់គ្មាន ចំនួន២៦នាក់)។
៣.សញ្ជាតិឥណ្ឌូនេសុី ២៧នាក់ ស្រី០៥នាក់(មានលិខិតឆ្លងដែន ចំនួន១នាក់គ្មាន ចំនួន២៦នាក់)។
៤.សញ្ជាតិបង់ក្លាដេស ចំនួន ១៦នាក់ ស្រី០០នាក់ មានលិខិតឆ្លងដែន ចំនួន ០៥នាក់ គ្មាន ១១នាក់។
៥. សញ្ជាតិវៀតណាមចំនួន ៩នាក់ ស្រី០៣នាក់ (គ្មានលិខិតឆ្លងដែន)។
៦.សញ្ជាតិឥណ្ឌាចំនួន ០៨នាក់ ស្រី១នាក់(មានលិខិតឆ្លងដែន ចំនួន ៧នាក់ គ្មាន១ នាក់)។
៧.សញ្ជាតិ ថៃចំនួន ០៣នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន០២នាក់ គ្មាន១នាក់)។
៨.សញ្ជាតិមីយ៉ាន់ម៉ា ចំនួន ០៣នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន ០៣នាក់)។
៩.សញ្ជាតិកាមេរ៉ូន ចំនួន ០៣នាក់ ស្រី០១នាក់(មានលិខិតឆ្លងដែន ចំនួន ០២នាក់ គ្មាន០១នាក់)។ ១០.សញ្ជាតិនីហ្សេរីយ៉ា ចំនួន ០២នាក់ស្រី០០នាក់(គ្មានលិខិតឆ្លងដែន)។
១១.សញ្ជាតិសេរ៉ាលីអូន ចំនួន ០២នាក់ស្រី០១នាក់(គ្មានលិខិតឆ្លងដែន)។
១២.សញ្ជាតិយូហ្គាន់ដា ចំនួន ០៤នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មានចំនួន០១នាក់)។
ក្នុងនោះមានលិខិតឆ្លងដែន ចំនួន ៣៣នាក់គ្មានលិខិតឆ្លងដែន ចំនួន ៨១នាក់ ព្រមទាំងជនជាតិខ្មែរសរុប ចំនួន ៣៥នាក់ ស្រី ១៤នាក់បំរើការងារជាអ្នកលក់ភេសជ្ជះនិងសន្តិសុខអ្នកអនាម័យនិងអ្នកថែសួន។
វត្ថុតាំងដកហូតបានរួមមាន÷
១.កុំព្យូទ័រលើតុ ចំនួន ៥៤១ គ្រឿង។
២.ទូរស័ព្ទដៃ ចំនួន ៧៨៨ គ្រឿង ។
៣.គ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំបន្ថែមទៀត។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់។ ទាំងអស់ នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តមណ្ឌលគិរីក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញដែលកំពុងក្លាយជាបញ្ហាក្នុងសង្គម៕
ចែករំលែកព័តមាននេះ