ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ថ្ងៃ អាវុធហត្ថ​តាម​ចាប់ខ្លួន​៥​នាក់ ករណី​ប្លន់​សម្លា.ប់​បុរស​ម្នាក់​ចោល​សព​នៅ​ផ្លូវ OCIC

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ត្រឹមតែ​រយៈពេល ៥​ថ្ងៃ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​មូលដ្ឋាន​ជ្រោយចង្វារ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​វែកមុខ ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ចំនួន​៥ នាក់…

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ត្រឹមតែ​រយៈពេល ៥​ថ្ងៃ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​មូលដ្ឋាន​ជ្រោយចង្វារ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​វែកមុខ ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ចំនួន​៥ នាក់ ពាក់​ពន្ធ​ករណី​សម្លាប់​បុរស​ម្នាក់ ចោល​សាកសព​ស្ថិត​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ OCIC សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោ យ​ចង្វារ រាជធានី​ភ្នំពេញ ដែល​ជា​អំពើ​ឃាតកម្ម​សម្លាប់​រួច​ប្លន់​យក​ទ្រព្យសម្បត្តិ ។

ជនសង្ស័យ​ទាំង​៥ នាក់​នោះ រួម​មាន ៖
១.​ឈ្មោះ អ៊ុ​សារ ស្នា​វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ
២.​ឈ្មោះ មាន អ៊ូ​មើ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ
៣.​ឈ្មោះ ណូ ហាន់​ណា​ហ្វី ហៅ វៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ
៤.​ឈ្មោះ ម៉ាត់​ណោះ ស្រុ​ល​ឡោះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៥.​ឈ្មោះ មាន សាលី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។

សូម​ជម្រាប​ថា ៖ កាលពី​វេលា​ម៉ោង​០៥​និង​៤០​នាទី ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ដើរ​ហាត់ប្រាណ​ពេល​ព្រឹក បាន​ប្រទះ​ឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដេក​ស្លាប់​នៅ​ចំណុច​ផ្លូវ OCIC ក្រុម​ទី​១ ភូមិ​ដើម​គរ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង សមត្ថកិច្ច បាន​បង្កើត​គណកម្មការ ដែល​មាន​គ្រប់​អង្គភាព​ពាក់​ពន្ធ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ពេល​នោះ​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ស​.​ព​ស្លាប់​ដោយ​មាន​ស្លាក ស្នាម​វាយ​ក្បាល​ខាងក្រោយ សង្ស័យ​ជា​អំពើ​ឃា​.​ត​កម្ម ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បន្ត​ព​ង្លា​ត ដែន​សមត្ថកិច្ច ទៅ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មុខកំពូល ខេត្តកណ្តាល រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥ នាក់​ជា​បន្តបន្ទាប់ ដូច​មានឈ្មោះ​ខាងលើ​នេះ នាំ​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០៥​នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​រួមគំនិត​ប្រព្រឹត្ត​អំពើ​ឃា​.​ត​កម្ម វាយ​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន ដោយ​ព្រួត​គ្នា​ខ្លះ​វាយ និង​ដំបង​ខ្លះ​ប្រើ​មួក​សុវត្ថិភាព វាយ​ទៅ​លើ​ជន​រង​គ្រោះ រហូត​ដល់​ស្លាប់ រួច​ប្លន់​យក​ទ្រព្យសម្បត្តិ ដូច​មាន​ទូរ​សព្ទ​ដៃ និង​កាបូប​លុយ​។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា កន្លង​មក​ពួក​គេ​តែងតែ​ចូលរួម​ធ្វើ​សកម្មភាព ប្រព្រឹត្ត​បទល្មើស​ជាមួយ​គ្នា​ជា​ច្រើន លើក​ច្រើន​សារ​មក​ហើយ ហើយ​ធ្លាប់​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ជាមួយ​គ្នា​ជា​ញឹកញាប់ និង​ធ្លាប់​ជាប់ពន្ធ​នាគា​រពាក់​ពន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ផង​ដែរ ។​ 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់ ត្រូវ​បាន​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ