រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍បដិសេធទាំងស្រុងចំពោះការតវ៉ា និងចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាបានប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលទើបតែដាក់ថ្មីៗ ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កងទ័ពថៃ បានដើរចូលដីកម្ពុជាទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម ។
បើយោងតាមក្រសួងការបរទេសកម្ពុជា ឧប្បត្តិហេតុខាងលើនេះ សបញ្ជាក់អំពីភាពចាំបាច់ ដែលប្រទេសទាំងពីរ ត្រូវរកដំណោះ ស្រាយជាបន្ទាន់ និងដោយសន្តិវិធីតាមរយៈយន្តការអន្តរជាតិ ដោយជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ ។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា មានដូចខាងក្រោម ៖



ចែករំលែកព័តមាននេះ