ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អស្ចារ្យ​ណាស់​! រក​ឃើញ​ប្រាសាទបុរាណ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ឡង់​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​ប្រាសាទបុរាណ​ខ្មែរ​មួយ​ដែល​លាក់ខ្លួន ពួន​អាត្មា​ក្នុង​ព្រៃ​ឡង់​ត្រូវ​បាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​។ នេះ​បើ​យោង​តាម​​ព័ត៌មាន​លើ​គេហទំព័រ​របស់​ក្រសួងបរិស្ថាន ។ ហេតុ​ដូច្នេះ​ហើយ ថ្មី​ៗ​នេះ​ក្រៅពី​ចូល​រួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ត្រូវ​ឈរជើង​ការពារ​សម្បត្តិ​ប្រាសាទ​បុ​រា​ដែល​រក​ឃើញ​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់​។ ​លោក…

​រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​ប្រាសាទបុរាណ​ខ្មែរ​មួយ​ដែល​លាក់ខ្លួន ពួន​អាត្មា​ក្នុង​ព្រៃ​ឡង់​ត្រូវ​បាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​។ នេះ​បើ​យោង​តាម​​ព័ត៌មាន​លើ​គេហទំព័រ​របស់​ក្រសួងបរិស្ថាន ។ ហេតុ​ដូច្នេះ​ហើយ ថ្មី​ៗ​នេះ​ក្រៅពី​ចូល​រួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ត្រូវ​ឈរជើង​ការពារ​សម្បត្តិ​ប្រាសាទ​បុ​រា​ដែល​រក​ឃើញ​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់​។

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង មន្ត្រី​មូល​ដ្ឋាន និង​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​ប្រាសាទត្រពាំង​ប្រើស ដែល​ជា​ជា​ប្រាសាទបុរាណ​មួយ​កំពុង​បង្កប់ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​ព្រៃ​ឡង់ ត្រង់​តំបន់​ព្រំប្រទល់​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ ស្ថិត​នៅ​ក្នុងភូមិ​ត្រ​យ៉ង ឃុំ​សុខ​ចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​ក្នុង​តំបន់​​ព្រៃ​ឡង់​ រួម​ទាំង​ប្រាសាទបុរាណ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​តំបន់ការពារធម្មជាតិ ដើម្បី​ទុក​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និង​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​»​។ ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​បន្ត​ការ​ពង្រឹង​កិច្ច​ការពារ​ធន​ធាន​ធម្មជាតិ ក៏​ដូច​ជា​ពង្រឹង​ជីវភាព​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ទេសចរណ៍ធម្មជាតិ​។​

​ប្រាសាទបុរាណ​ត្រពាំង​ប្រើ​ស មាន​៣​ប្រាសាទ​ត​ម្រៀ​ប​គ្នា​ទទឹងថ្ងៃ បែរមុខ​មក​ទិស​ខាង​កើត ហើយ​នៅ​ក្បែរ​ប្រាសាទ​ចម្ងាយ​១៥០​ម៉ែត្រ មាន​ត្រពាំង​មួយ​ធំ​ដែល​អ្នក​ភូមិ​ហៅ​ថា​ត្រពាំង​ប្រើស មាន​ចម្ងាយ​ពី​ភ្នំ​ជី​ប្រមាណ​៥​គីឡូ​ម៉ែត្រ​​ទៀត​ផង​។ ដោយ​យោង​តាម​ឯក​សារ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ប្រាសាទ​នេះ​គឺ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ប្រាសាទត្រពាំង​ប្រើស សាង​អំពី​ឥដ្ឋ គ្រឹះ​សាង​អំពី​ថ្មបាយក្រៀម បែរមុខ​ទៅ​ទិសឥសាន​ បច្ចុប្បន្ន​ត្រូវ​បាន​បាក់បែក​ស្ទើរតែ​ទាំងស្រុង​។ តួរ​ប្រាសាទ​ត្រូវ​បាន​បាក់​មួយ​ចំហៀង នៅ​ផ្នែក​ខាងក្រោម សសរ​ពេជ្រ​មាន​រាង​មូល ហោជាង​មាន​រាង​ក្រចកសេះ​។​

​គេហទំព័រ​ក្រសួងបរិស្ថាន​ក៏​បានឱ្យ​ដឹង​ដែរ​ថា យោង​តាម​ការ​ស្រាវជ្រាវ​បឋម​នៃ​អ្នក​បុរាណវិទ្យា​ប្រាសាទត្រពាំង​ប្រើស ត្រូវ​បាន​សណ្ឋាន​ថា កសាង​ក្នុង​អំឡុង​ចុង​ស​.​វ​ទី​៨ និង​អាច​ស្ថិត​នៅ​ក្នុង​រចនា​បទ​កំពង់ព្រះ ដែល​ជា​ប្រាសាទ​ស្ថិ​តនៅ​ចុង​សម័យ​ចេ​ន​ឡា ប្រាសាទ​នេះ ​ស្ថិត​នៅ​ចម្ងាយ​៣៦​គីឡូ​ម៉ែត្រ ពី​ខាងលិច​ស​ម្ពុ​បុ​រៈ ស្រុក​សម្បូរ ខេត្ត​ក្រចេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ