ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​កូន ត្រូវ​រថយន្ត​បុក​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​កូន ជា​អ​កុ​ល​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក់​បើក​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​រូប​នោះ​រយះ​ដៃជើង​ខ្ទាំ​ទ្រូង​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​កូន ជា​អ​កុ​ល​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក់​បើក​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​រូប​នោះ​រយះ​ដៃជើង​ខ្ទាំ​ទ្រូង​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ស្ពាន​៧​មក​រា ផ្លូវជាតិ​លេខ​៣ ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ហេង សា​រ៉ុ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល មានស្រុក​កំណើត​នៅ​ភូមិ​ត្រាំ​ង​កំណប់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ខាងលើ​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​ស្មាស​រ៉េ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ ១A-៤០៧១ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ លើ​ស្ពាន​៧​មក​រា ដែល​ជា​ផ្លូវ​កោង ហើយ​ងងឹត​ទៀត​នោះ ធ្វើ​ឲ្យ​ម៉ូតូ​បើក​ចូល​ទៅ​ផ្លូវ​របស់​គេ ស្រប​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​រថយន្ត​ប្រភេទ​បែន​ដឹក​ដី​មួយ​គ្រឿង មិន​ចាំ​ម៉ាក បាន​បើក​ធ្វើ​ដំណើរ​តាម​ជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​រយះ​ដៃ​រយះ​ជើង មុខ និង​ខ្ទាំ​ទ្រូង ស្លាប់​នៅ​កន្លែង​តែ​ម្តង ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ ។ ដោយឡែក​រថយន្ត​បង្ក​វិញ នៅ​ពេល​ដែល​ឃើញ​ហេតុការណ៍​បែប​នេះ បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្នុង​ហេតុការណ៍​នេះ​ដែរ មាន​បងប្អូន​របស់​ជន​រង​គ្រោះ​បាន​ទៅ​កន្លែង​កើតហេតុ និង​បាន​និយាយ​ថា ជន​រង​គ្រោះ​ខាង​គឺ​បាន​ជិះ​ម៉ូតូ​ចេញពី​ភ្នំពេញ​គោលបំណង​ត្រលប់​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​កូន ដែល​ទើបនឹង​កើត​បាន​មួយ​ខែ តែ​ជា​អកុសល​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​បងប្អូន​សាច់ញាតិ​យក​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តកំពត ចំណែក​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រង​ចាំ​ប្រគល់​ឲ្យ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ