ម្តាយ​គួរ​ដឹងថា មូលហេតុ​អ្វី​ខ្លះ​ធ្វើ​ឱ្យ​ទារក​ភ្ញាក់​ពី​គេង​ពេល​យប់


ទារក​មិន​គេង​ពេញ​មួយ​យប់​នោះ​ទេ ហើយ​នេះ​គឺជា​បញ្ហា​ដែល​ឪពុក​ម្តាយ​ត្រូវ​ដោះ​ស្រាយ​។ ឪពុក​ម្តាយ​ភាគច្រើន​យល់​ថា ​ដោយសារ​ភាព​ឃ្លាន​ទើប​ធ្វើ​ឱ្យ​ទារក​ភ្ញាក់​នៅ​ពាក់កណ្តាល​យប់​។ មិន​អាច​បដិសេធ​ហេតុផល​នេះ​បាន​ទេ ពីព្រោះ​កូន​ក្មេង​តែង​តែ​មាន​អារម្មណ៍​ឃ្លាន​ញឹកញាប់​ហើយ​អ្នក​ត្រូវ​តែ​ភ្ញាក់​ពី​គេង​ដើម្បី​បំបៅ​ពួក​គេ​។ ប៉ុន្តែ​ការ​ឃ្លាន​មិនមែន​ជា​មូល​ហេតុតែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ទារក​ភ្ញាក់ និង​យំ​ទេ ។

ហេតុផល​ដែល​ធ្វើ​ឱ្យ​ទារក​ភ្ញាក់​ពី​គេង និង​យំ​នៅ​ពេល​យប់ ។

១-​ដុះធ្មេញ
ការ​ដុះធ្មេញ​អាច​ជា​ការ​លំបាក​សម្រាប់​ទារក ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ថែម​ទៀត​ផង ។ ដូច្នេះ​ប្រសិនបើ​ទារក​របស់​អ្នក​ចាប់ផ្តើម​បង្ហាញ​សញ្ញា​នៃ​ការ​ដុះធ្មេញ​ដូច​ជា​អ្នក​អាច​មាន​អារម្មណ៍​ថា​មាន​ធ្មេញ​ដុះ​ចេញពី​អញ្ចាញ​នៅ​ពេល​អ្នក​ប៉ះ​លើ​អញ្ចាញ ឬ​ប្រសិន​បើ​ធ្មេញ​បាន​ដុះ​ចេញ​មក​រួច​ហើយ ត្រូវ​ដឹង​ថា​កូន​របស់​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​មិន​ស្រួលខ្លួន​មួយ​ចំនួន ។

ពួក​គេ​នឹង​អាច​យំ​ច្រើន ហើយ​អាច​ពិបាក​ក្នុង​ការ​គេង ។ ប៉ុន្តែ​ការ​ឈឺចាប់​ដោយសារ​ការ​ដុះធ្មេញ​មិន​ត្រឹមតែ​កើតឡើង​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​ទេ ។ ជួនកាល​ទារក​អាច​មានការ​ឈឺចាប់​កើតឡើង​នៅ​ពេល​យប់​ផង​ដែរ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទារក​ក្រោក​ពី​គេង ហើយ​ស្រែក​យំ​ខ្លាំង​ៗ ។

២-​បញ្ហា​ខោ​ទឹកនោម
ខោ​ទឹកនោម​សើម​គឺជា​មូលហេតុ​១​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​កូន​អ្នក​ភ្ញាក់​នៅ​ពាក់កណ្តាល​យប់ ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​ប្តូរ​ខោ​ទឹកនោម​ទារក​បាន​ញឹក​ញាប់ ជា​ពិសេស​ប្រសិនបើ​អ្នក​កំពុង​ប្រើ​កន្ទប​ក្រណាត់ ឬ​ប្តូរ​ទៅ​ប្រើ​ខោ​ទឹកនោម​ដែល​អាច​ប្រើប្រាស់​រយៈពេល​យូរ​នៅ​ពេល​យប់ ។

៣-​មិន​ស្រួលខ្លួន
បញ្ហា​ដូច​ជា​ក្អក និង​ផ្តាសាយ​ធ្វើ​ឱ្យ​ទារក​មិន​ស្រួលខ្លួន​ពេល​គេង​ពេល​យប់ ។ តឹង​ច្រមុះ ពិបាក​ដកដង្ហើម​ក្អក​អាច​ធ្វើ​ឱ្យ​ទារក​អ្នក​ភ្ញាក់​នៅ​ពេល​យប់ ហើយ​ស្រែកយំ​បាន ។ ជួន​កាល​ការ​ឈឺចាប់​ដោយសារ​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ស្រួលខ្លួន​ផង​ដែរ ។

៤-​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ
ការ​ហើមពោះ និង​ការ​ច្រាល​អាស៊ីត​ក្រពះ​អាច​មានការ​ឈឺចាប់​ខ្លាំង​ចំពោះ​ទារក ហើយ​វា​នឹង​រំខាន​ដល់​ការ​គេង​របស់​ពួក​គេ​នៅ​ពេល​យប់ ។

៥-​ឃ្លាន
ជា​ការណ៍​ពិត​ណាស់ ទារក​មិន​អាច​គេច​ផុត​ពី​មូលហេតុ​នេះ​បាន​ទេ ។ ទារក​ទើបនឹង​កើត​ត្រូវការ​អាហារ​គ្រប់ពេលវេលា ។ ដូច​គ្នា​នេះ​ផង​ដែរ ទារក​កាន់តែ​ធំ​ត្រូវការ​ការ​បំបៅ​ដោះ​យ៉ាង​ហោច​ណាស់​ម្តង​នៅ​ពេល​យប់ ។ ការណ៍​ឃ្លាន​គឺជា​ហេតុផល​ដ៏​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ទារក​ភ្ញាក់​នៅ​ពេល​យប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ