ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​គួរតែដឹង! ​ថ្នាំ​សម្លា.ប់​សត្វល្អិត​ផល​ប៉ះពាល់​អ្វីខ្លះ​​ចំពោះទារក​ក្នុង​ផ្ទៃ

6 ឆ្នាំ មុន

ជា​ទូទៅ​យើង​ព្យាយាម​លាង​បន្លែ​ដែល​យើង​ទិញ​ពី​ផ្សារ​ដើម្បី​ធានា​ថា ​សំណល់​ថ្នាំ​សម្លាប់​​សត្វល្អិត​ត្រូវ​បាន​លាង​សម្អាត​ចេញពី​ផ្ទៃ​ខាងក្រៅ​នៃ​បន្លែ ។ យើង​ក៏​ព្យាយាម​ប្រើ​ផលិតផល​សរីរាង្គ​ដែល​គ្មាន​ថ្នាំ​សម្លាប់​សត្វល្អិត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ ។ ប៉ុន្តែ​វា​គ្រប់គ្រាន់​ហើយ​មែន​ទេ ? តើ​ថ្នាំ​សម្លាប់​សត្វល្អិត​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬទេ ? ហេតុ​អ្វី​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ប្រុង​ប្រយ័ត្ន​អំពី​ហានិភ័យ​នៃ​ការ​ប៉ះពាល់​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត…

ជា​ទូទៅ​យើង​ព្យាយាម​លាង​បន្លែ​ដែល​យើង​ទិញ​ពី​ផ្សារ​ដើម្បី​ធានា​ថា ​សំណល់​ថ្នាំ​សម្លាប់​​សត្វល្អិត​ត្រូវ​បាន​លាង​សម្អាត​ចេញពី​ផ្ទៃ​ខាងក្រៅ​នៃ​បន្លែ ។ យើង​ក៏​ព្យាយាម​ប្រើ​ផលិតផល​សរីរាង្គ​ដែល​គ្មាន​ថ្នាំ​សម្លាប់​សត្វល្អិត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ ។ ប៉ុន្តែ​វា​គ្រប់គ្រាន់​ហើយ​មែន​ទេ ?

តើ​ថ្នាំ​សម្លាប់​សត្វល្អិត​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬទេ ? ហេតុ​អ្វី​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ប្រុង​ប្រយ័ត្ន​អំពី​ហានិភ័យ​នៃ​ការ​ប៉ះពាល់​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត ?

ខាងក្រោម​នេះ​គឺជា​ចម្លើយ ៖
តើ​មាន​ភស្ដុ​តាង​ឬទេ ?
មាន​ភស្តុ​តាង​តិចតួច​ណាស់​អំពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត​ចំពោះ​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ ថ្មី​ៗ​នេះ​បាន​អះអាង​ថា​ការ​ប៉ះពាល់​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​បង្កើន​ហានិភ័យ​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការ​លូតលាស់​របស់​ទារក។

ភាគរយ​នៃ​ហានិភ័យ
ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​កម្រិត​ខ្ពស់​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ហានិភ័យ​៨%​ទៅ​៩%​ក្នុង​ការ​សម្រាលកូន​ដែល​មាន​ទម្ងន់​មិន​គ្រប់ ។

តើ​វា​ប៉ះពាល់​អ្វីខ្លះ​ដល់​ទារក ?
កត្តា​ដែល​ថ្នាំ​សម្លាប់​សត្វល្អិត​អាច​ជះ​ឥទ្ធិពល​គឺ​ទម្ងន់​ពី​កំណើត ភាព​មិន​ប្រក្រតី​នៃ​កំណើត ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​រយៈពេល​នៃ​ការ​ពពោះ ។

តើ​ការ​សិក្សា​បាន​និយាយ​អ្វីខ្លះ ?
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ថា​តើ​សារធាតុ​គីមី​ជា​ច្រើន​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើ​អន្តរ​កម្ម និង​បង្ហាញ​ពី​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ទារក​តាម​របៀប​ណា​នោះ​ទេ ។

ស្រប​ពេល​គ្នា​នេះ​ដែរ​មាន​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើន​ណាស់​ដែល​កំពុង​ត្រូវ​បាន​គេ​ប្រើ​សព្វ​ថ្ងៃនេះ ។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ប្រាកដ​ថា​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រភេទ​ណា​ដែល​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​ទារក​នោះ​ទេ និង​តើ​ប្រភេទ​ណា​ដែល​គ្មាន​គ្រោះថ្នាក់ ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​សុវត្ថិភាព សូម​ព្យាយាម​ជៀសវាង​ការ​ប៉ះពាល់​ទៅ​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​ពេល​មាន​ផ្ទៃពោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៕