ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​មុន​ឃើញ​ប៉ា

11 ឆ្នាំ មុន

​​មីងសម​ និង​ពូសន​មានកូន​ពីរនាក់ ​កូនស្រី​ ​ច្បង​អាយុ​១៦​ឆ្នាំ ​ឈ្មោះរ៉ាស៊ី​ ​ឯកូន​ប្រុស​ពៅ​ អាយុ​ទើប​តែ​៨ឆ្នាំ​​​ឈ្មោះរ៉ាសុង ​​ហើយគេ​ជា​​ក្មេង​​រប៉ិលរប៉ូច​​ខ្លាំងណាស់​​ តែក៏​ជាក្មេង​ឆ្លាត​ណាស់ដែរ​​​ ទើប​ធ្វើ​ឱ្យ​គ្រួសារ​ស្រឡាញ់​ចូលចិត្ត។ ​​ល្ងាចនេះ​មី​ងសម​ឡូឡា​ដោយ​សារ​ខឹង​កូនស្រី ដើរ​លេ​ងជាមួយ​មិត្តភក្ដិ​រហូត​ដល់​ម៉ោង​៩​យប់​​ទើប​មកដល់​ផ្ទះ​​ធ្វើ​ឱ្យ​នាង​រ៉ាស៊ី​ស្ពឹក​មុខ​យ៉ាង​​​ខ្លាំង​ ។ ​ឃើញសភាព​

​​មីងសម​ និង​ពូសន​មានកូន​ពីរនាក់ ​កូនស្រី​ ​ច្បង​អាយុ​១៦​ឆ្នាំ ​ឈ្មោះរ៉ាស៊ី​ ​ឯកូន​ប្រុស​ពៅ​ អាយុ​ទើប​តែ​៨ឆ្នាំ​​​ឈ្មោះរ៉ាសុង ​​ហើយគេ​ជា​​ក្មេង​​រប៉ិលរប៉ូច​​ខ្លាំងណាស់​​ តែក៏​ជាក្មេង​ឆ្លាត​ណាស់ដែរ​​​ ទើប​ធ្វើ​ឱ្យ​គ្រួសារ​ស្រឡាញ់​ចូលចិត្ត។ ​​ល្ងាចនេះ​មី​ងសម​ឡូឡា​ដោយ​សារ​ខឹង​កូនស្រី ដើរ​លេ​ងជាមួយ​មិត្តភក្ដិ​រហូត​ដល់​ម៉ោង​៩​យប់​​ទើប​មកដល់​ផ្ទះ​​ធ្វើ​ឱ្យ​នាង​រ៉ាស៊ី​ស្ពឹក​មុខ​យ៉ាង​​​ខ្លាំង​ ។ ​ឃើញសភាព​ការណ៍​តាន​តឹង​ទើប​ពូសន​លូក​មាត់​អន្តរាគមន៍​ ៖
​ពូសន​ ៖ ណ្ហើយ​!ម៉ែវា​អើ​យប៉ុណ្ណឹង​បាន​ហើយ​កូនយូរ​​ៗវា​ដើរ​ម្ដង​ គ្នានៅ​ក្មេង​​​អីុចឹង​ហើយ ដូច​ម៉ែវា​ឯងកាលពីក្មេង​អីុចឹង​ ។​ ​
មីងសម ៖​​ ​នែ៎ ! ​​តាប៉ិឯ​ងកុំដៀម​ដាម​ខ្ញុំ ៗ ​មិន​ដែល​ដើរ​លេង​ផ្ដេស​ផ្ដាស​យប់ព្រលប់​​ដូ​ច​ក្មេង​​​សម័យ​ឥឡូវ​​នេះ​​ទេ !!! ​
រ៉ាស៊ីឃើញម្តាយ​​មិន​ទាន់​​បាត់ខឹង​​​ក៏ឆ្លៀត​​ពន្យល់​​លួង​​ ៖
រ៉ាស៊ី ៖ កូន​ខុស​​ហើយម៉ាក់​! តែ​មិត្តភក្ដិ​កូន​​សុទ្ធ​តែ​មនុស្សល្អ​ទេម៉ាក់​ ។
​មីងសម​ ​៖ កុំជឿ ! ​អាមនុស្ស​ប្រុស​សម័យ​ឥឡូវ​​ឃើញ​ស្អាត​វា​លួង​លោម​​សរសើរ​បញ្ជោ​រ​លើក​​ជើង​កូន​ទេ​ ​កាល​ម៉ែ​នៅ​ពី​ក្រមុំ​​គ្មាន​អ្នក​ណា​លើក​​ជើងម៉ាក់បានទេ​ ។
រ៉ាសុង​  ​ពេល​​ឮ​ពាក្យ​ចុង​​ក្រោយ​​របស់​ម្តាយ​​ខ្លួន​​ក៏​ស្រែក​ឡើង​តាម​របៀប​កូន​ក្មេងថា ​​​​ថ្ងៃមុន​ខ្ញុំ​​​ឃើញ​ប៉ា​ ​លើក​ជើង​ម៉ាក់​​??? ​​
ពូសន​ ​ ៖ ​​សើចខ្ទប់​មាត់​ ឯរ៉ាសុង​ ​ធ្វើ​​មុខ​ស្ញេញ​​ ខណៈរ៉ាស៊ី​​មុខ​ក្រហម​ចូល​បន្ទប់​​ ។
​មីងសម​ ​៖ អើនែ៎! ម៉ាក់​​វ៉ៃឯងឥឡូវ​ ???