ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សា​រ​ធំ​២​កន្លែង​នៅ​ខេត្ដតាកែវ​ត្រូ​វបា​ន​តុលាការ​ចេញ​ដីការ​ក្សា​ការពារ

15 ឆ្នាំ មុន

ខេត្ដតាកែវ ៖ សាលាដំបូង​រាជធានី ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១០ បាន ចេញ​ដីកា​សំរេច​រក្សា​ការពារ​ទីតាំង​ផ្សារ ទន្លាប់ ស្ថិត​នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ដតាកែវ ដែល​មាន​វិ​ញាប​ន ប​ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ ចុះ​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០០៦ ដែល​មាន​ម្ចាស់​ឈ្មោះ​អ៊ឹ​ង រិ​ទ្ធា និង​ឈ្មោះ​នី ហេង បច្ចុប្បន្ន​ត្រូវ​សាលាដំបូង រាជធានី​ភ្នំពេញ​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធ​នា គារ​ព្រៃ​ស​ហើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០ លោក​មាស សុភ​ក្ដិ មន្ដ្រី​ទទួល បន្ទុក​អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្ដតាកែវ បាន​ដឹកនាំ​គណៈកម្មការ​ចំរុះ​ស្រុក​គិរីវង់ ចុះ អនុវត្ដ​ដីកា​រក្សា​ការពារ​អចលនវត្ថុ​នោះ​ជូន លោក​បណ្ឌិត ជា ចំរើន តាម​ពាក្យបណ្ដឹង​ស្នើ សុំ​ដីកា​រក្សា​ការពារ ។

ខេត្ដតាកែវ ៖ សាលាដំបូង​រាជធានី ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១០ បាន ចេញ​ដីកា​សំរេច​រក្សា​ការពារ​ទីតាំង​ផ្សារ ទន្លាប់ ស្ថិត​នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ដតាកែវ ដែល​មាន​វិ​ញាប​ន ប​ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ ចុះ​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០០៦ ដែល​មាន​ម្ចាស់​ឈ្មោះ​អ៊ឹ​ង រិ​ទ្ធា និង​ឈ្មោះ​នី ហេង បច្ចុប្បន្ន​ត្រូវ​សាលាដំបូង រាជធានី​ភ្នំពេញ​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធ​នា គារ​ព្រៃ​ស​ហើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០ លោក​មាស សុភ​ក្ដិ មន្ដ្រី​ទទួល បន្ទុក​អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្ដតាកែវ បាន​ដឹកនាំ​គណៈកម្មការ​ចំរុះ​ស្រុក​គិរីវង់ ចុះ អនុវត្ដ​ដីកា​រក្សា​ការពារ​អចលនវត្ថុ​នោះ​ជូន លោក​បណ្ឌិត ជា ចំរើន តាម​ពាក្យបណ្ដឹង​ស្នើសុំ​ដីកា​រក្សា​ការពារ ។

មុន​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ សំរេច​ឃុំខ្លួន​ឈ្មោះ​អ៊ឹ​ង រិ​ទ្ធា និង​ឈ្មោះ​នី ហេង ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​នៅ ពន្ធនាគារ​ព្រៃ​ស ហើយ​សំរេច​ចេញ​ដីកា​រក្សា​ការពារ​ទីតាំង ផ្សារ​ទន្លាប់​ប្រគល់​ជូន​លោក​បណ្ឌិត ជា ចំរើន គ្រប់គ្រង​អាស្រ័យ​ផល​ជា​បណ្ដោះអាសន្ន រង់ចាំ​តុលាការ​សំរេច​ដល់​អង្គសេចក្ដី​នោះ ឈ្មោះ​អ៊ឹ​ង រិ​ទ្ធា និង​ឈ្មោះ​នី ហេង បាន​ខ្ចី ប្រាក់​លោក​បណ្ឌិត ជា ចំរើន ជាង​មួយ​លាន ដុល្លារ យក​ទៅ​វិនិយោគ​ធ្វើ​ផ្សារ​ចំនួន​៥​នៅ តាម​បណ្ដា​ខេត្ដ​ផ្សេង​ៗ​រាប់​ទាំង​ខេត្ដតាកែវ ផង​ដែរ ។

បន្ទាប់​មក​ឈ្មោះ​អ៊ឹ​ង រិ​ទ្ធា និង ឈ្មោះ​នី ហេង គេចវេះ​មិន​ទទួលខុសត្រូវ​លើ កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ មេធាវី​ណា​ច ទ្រី ទើប​លោក​បណ្ឌិត ជា ចំរើន ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ លើ​ឈ្មោះ​អ៊ឹ​ង រិ​ទ្ធា និង​ឈ្មោះ​នី ហេង តាម នីតិវិធី​ច្បាប់ ។ ទី​បញ្ចប់​សាលាដំបូង​រាជធានី ភ្នំពេញ​បាន​ចេញ​ដីកាឃុំខ្លួន​អ្នក​ទាំង​២​នៅ ពន្ធនាគារ​ព្រៃ​ស ហើយ​សំរេច​ចេញ​ដីកា​រក្សាការពារ​ទីតាំង​ផ្សារ​ទន្លាប់​ជូន​លោក​បណ្ឌិត​ជា ចំរើន​។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ លោក​មាស សុភ​ក្ដិ មន្ដ្រី​ទទួល​បន្ទុក​អាជ្ញា សាលា​នៃ​សាលាដំបូង​ខេត្ដតាកែវ​ដដែល បាន ដឹកនាំ​គណៈកម្មការ​ចំរុះ​ស្រុក​ត្រាំកក់ ចុះ​អនុ វត្ដ​ដីកា​សំរេច​រក្សា​ការពារ​ផ្សារ​អង្គតាសោម ស្ថិត​ក្នុងស្រុក​ត្រាំកក់ ដែល​ពាក់ព័ន្ធ​ក្នុង​រឿង ជាមួយ​គ្នា​នោះ​ដែរ​ជូន​លោក​បណ្ឌិត ជា ចំរើន គ្រប់គ្រង​អាស្រ័យ​ផល​ជា​បណ្ដោះអាសន្ន រង់ចាំ​តុលាការ​សំរេច​ដល់​អង្គសេចក្ដី ៕