រាជធានីភ្នំពេញ ៖ តៃកុងរថយន្តដឹកអីវ៉ាន់មួយគ្រឿង ខឹងគេមិនជួយលើកអីវ៉ាន់ខ្លួន ពេលយប់ហៅទៅផឹកស៊ីពឹងឲ្យបងចាំវាយ១ដបស្រាស៊ុបព័របែកក្បាលដេជាង៣០ថ្នេរ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះជួលមិត្តភក្តិជនសង្ស័យ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ អ៊ុន សុផារី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តរោងចក្រ ស្នាក់នៅភូមិ ជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ប្រពន្ធឈ្មោះ ខាន់ អន អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅជាមួយគ្នា ។
ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានលើកអីវ៉ាន់ដាក់លើរថយន្តរបស់គាត់ ហើយឈ្មោះឌី ត្រូវជាមិត្តភក្តក៏លើកជាមួយដែរតែរថយន្តផ្សេងគ្នា បន្ទាប់មករថយន្តជនរងគ្រោះបានពេញមុន ហើយត្រូវចេញ ស្រាប់តែឈ្មោះឌីបាននិយាយថា លើកអីវ៉ាន់ដាក់ឡានពេញមុនអញ អត់ជួយលើកអញទេអែង បានអញវាយទេអា ហើយជនរងគ្រោះបាននិយាយថា អញដល់ម៉ោងចេញហើយ អញអត់បានជួយលើកទេ ។ លុះនៅពេលល្ងាចបានចូលឡានដាក់ក្នុងរោងចក្ររួចហើយ ជនរងគ្រោះបានទៅទិញម្ហូបទុកឲ្យប្រពន្ធចេញពីរោងចក្រ លុះទិញបានហើយ យកមកដល់បន្ទប់ជួលរួចរាល់ស្រាប់តែឈ្មោះឌី ដែលធ្លាប់ជាមិត្តរួមការងារបានបបួលជនរងគ្រោះទៅផឹកស៊ីនៅបន្ទប់ជួលមិត្តរបស់គេនៅជាន់ទី២ ដោយផឹកមានគ្នា៦នាក់ផឹកស្រាដប លុះកំពង់ផឹកៗអស់២ទៅ៣ដបឈ្មោះឌីបាននិយាយឌឺដងថា អែងលើកអីវ៉ាន់ពេញហើយមិនជួយលើកអញសមតែអញវ៉ៃទេហា ខណៈនោះគាត់កំពុងអោន ក៏ត្រូវបុរសម្នាក់ដែលត្រូវជាបងឈ្មោះឌី បានយកដបស្រាមកវាយមួយដប បណ្តាលឲ្យរយះផ្នែកខាងឆ្វេងយ៉ាងជ្រៅនឹងអំបែងដបជាប់នឹងក្បាលយ៉ាងច្រើន ហើយបានគំរាមឲ្យលុតជង្គង់សុំទោស បើមិនសុំទោសទេអញនឹងវ៉ៃឲ្យងាប់ ។

ពេលបែកក្បាលហើយរូបគាត់បានលុតជង្គង់ទាំងបែកក្បាលឈាមហូរស្រោចពេញខ្លួន ហើយឈ្មោះឌីបានស្រែកថា អែងរត់ទៅបងអញវ៉ៃងាប់ឥឡូវហើយ រួចបានដើរទៅបន្ទប់ជួលយកអាវខ្ទប់ឈាម ហើយដើរទៅផ្ទះ ។ បន្ទាប់មកប្រពន្ធជនរងគ្រោះ និងនាក់ជិតខាងដែលត្រូវជាបងប្អូននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យ សម្ភព ជម្ពូវន្ត គ្រូពេទ្យដេរមុខរបួសជាង៣០ថ្នេរ ។
ក្រោយពេលកើតហេតុប្រពន្ធជនរងគ្រោះ និងបងប្អូនបានទៅប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលចោមចៅ៣បន្ទាប់មកនគរបាលប៉ុស្តិ៍បានទៅទទួលពាក្យបណ្តឹនៅមន្ទីរពេទ្យតែម្តង ៕
ចែករំលែកព័តមាននេះ