ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នឹង​ទទួល​បាន ​Like​ ច្រើន បើ​ Post ​ត្រូវ​ពេល

6 ឆ្នាំ មុន

ការ ​Post ​នៅ​លើ Instagram អាច​នឹង​ទទួល​បានការ ​Like​ ច្រើន ប្រសិនបើ​អ្នកដឹង​ថា ពេល​ណា​ជា​ពេលវេលា​ល្អ​នោះ ប៉ុន្តែ​គណនី​នីមួយ​ៗ​គឺ​ខុស​គ្នា…

ការ ​Post ​នៅ​លើ Instagram អាច​នឹង​ទទួល​បានការ ​Like​ ច្រើន ប្រសិនបើ​អ្នកដឹង​ថា ពេល​ណា​ជា​ពេលវេលា​ល្អ​នោះ ប៉ុន្តែ​គណនី​នីមួយ​ៗ​គឺ​ខុស​គ្នា ដូច្នេះ​វា​ពិបាក​កំណត់​ថា ពេល​ណា​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់​គ្នា​ណាស់ ។

ទោះបី​យ៉ាងណា មានកម្ម​វិធី​មួយ​បាន​វិភាគ​លើ​ការ​Post​ប្រមាណ​៦​ម៉ឺន​ក្នុង​ឆ្នាំ​២០១៥ ហើយ​បង្ហាញ​ពី​ពេលវេលា​ល្អ ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បានការ Like ច្រើន ។

ពួក​គេ​និយាយ​ថា ការ​Post​នៅ​ម៉ោង​៥​ល្ងាច គឺជា​ពេលវេលា​ល្អ​ជាងគេ ប៉ុន្តែ​នៅ​ម៉ោង​៩​ព្រឹក និង​៦​ល្ងាច មិន​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បានការ Like ច្រើន​ទេ ។

លោក Matt Smith ស្ថាបនិក​ក្រុមហ៊ុន Later ឲ្យ​ដឹង​ថា គឺ​មក​ពី​ម៉ោង​ខាងលើ​មាន​មនុស្ស​ប្រើប្រាស់ Instagram ច្រើន​ជាងគេ​។ ពួក​គេ​ចូល​ចិត្ត​ប្រើប្រាស់​ពេលវេលា​នៅ​សល់​ពី​កន្លែងធ្វើការ ក្នុង Instagram ។

ការ​ស្វែងរក​ថ្ងៃ​ដែល​ល្អ​បំផុត​សម្រាប់​ការ Post ក៏​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បានការ​Like ច្រើន​ដែរ​។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ គឺជា​ថ្ងៃ​ល្អ​ជាងគេ​ក្នុង​ការ​Post​។ ចំណែក ការ​Post​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ អាច​នឹង​មាន​លទ្ធផល​ខុស​ៗ​គ្នា​ទៅ​តាម​ចំនួន​Follower​របស់​អ្នក ។

ប្រាកដ​ណាស់ ដើម្បី​ដឹង​ច្បាស់​ពី​ពេលវេលា​ល្អ​បំផុត គឺ​តាមដាន​ការ​Post របស់​ខ្លួន​ជា​ប្រចាំ​។ អ្នក​អាច​ប្រើប្រាស់​កម្មវិធី​វិភាគ​របស់ Instagram ដើម្បី​ដឹង​ពី​ព័ត៌មាន​ទាំងនោះ​ក៏​បាន ។

លើស​ពី​នេះ កម្មវិធី​នេះ​អាច​ប្រាប់​ពី​ព័ត៌មាន​របស់​អ្នក Follower មិន​ថា ទីតាំង​របស់​ពួក​គេ ភេទ និង​អាយុ​ឡើយ​។ វា​ជា​ព័ត៌មាន​មួយ​ដ៏​សំខាន់​ដើម្បី​ដឹង​ថា យើង​Post អ្វី​នឹង​ទទួល​បានការ​Like​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ