ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សាច់​មាន់​ខូចគុណភាព​ជិត​១​តោន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សាច់​មាន​ខូចគុណភាព​ជិត​១​តោន​នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​.​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សាច់​មាន​ខូចគុណភាព​ជិត​១​តោន​នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​.​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។ លោក​វរៈសេនីយ៍ត្រី ម៉ី បូ​រ៉ា​ន់ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ម្ចាស់​រថយន្ត​ដែល​ដឹក​សាច់​មាន់​ខូចគុណភាព​មានឈ្មោះ ហួត សំបូរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា​៖ ដោយ​មានការ​ណែនាំ​ពី​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ និង​ដាក់​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ បាន​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ កូរ៉េ ទម្ងន់​២​តោន​កន្លះ ដែល​ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 3A.1191 ដឹក​សាច់​មាន់​ខូចគុណភាព​ចំនួន​១០០​ថង់ ស្មើ​ទម្ងន់​៨៥០​គីឡូក្រាម ដែល​មាន​ទ្រូង​មាន់ ភ្លៅ​មាន់ កោះមាន់ ថ្លើម​មាន់ ជើងមាន់​។

លោក​វរៈសេនីយ៍ត្រី រស់ អៀម នាយ​រង​ការិយាល័យ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ឃាត់​រថយន្ត​ដឹក​សាច់​មាន​ល្មើស និង​ច្បាប់​ហើយ​បាន​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​នាំ​យក​មក​ធ្វើការ​សាកសួរ​បាន​ឆ្លើយ​សារភាព​ថា​សាច់​មាន់​ខូចគុណភាព​នេះ​នាំ​ចូល​ពី​ប្រ​ទស​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​បង់​ជូន​កម្លាំងយោធា​ច្រករបៀង​អូរ​បី​ជាន់​១​ឡាន​៤​ម៉ឺន​រៀល ហើយ​គោលបំណង​ដឹក​ទៅ​ខេត្តបាត់ដំបង​ដាក់​តាម​ភោជនីយដ្ឋាន ដែល​ស៊ីឈ្នួល​ដឹក​១​គីឡូក្រាម​តម្លៃ​៤​បាត ស្មើ​៤.០០០​រៀល​ហើយ​ពេល​ដឹក​ចេញ​តាម​ផ្លូវត្រូវ​កម្លាំង​នគរបាល​ចាប់​បាន​ព្រមទាំង​វត្ថុ​តាង​។ លោក​បាន​បញ្ជាក់​ថា​៖ កម្លាំង​ជំនាញ​ពាក់ព័ន្ធ​យក​ទៅ​ដុត​កម្ទេច​ចោល ហើយ​រថយន្ត​ដែល​ដឹក​សាច់​មាន់ និង​អ្នកបើកបរ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ