ពលរដ្ឋទាមទារឱ្យមានវិធានការតឹងរ៉ឹងលើអគារខុនដូខ្ពស់ៗ
ទីក្រុងបាងកក ៖ សហគមន៍ចំនួន៨ ក្នុងសង្កាត់ Phaya Thai ទីក្រុងបាងកក បានដាក់ញត្តិទៅកាន់ការិយាល័យ Ombudsman ដើម្បីទាមទារឱ្យស៊ើបអង្កេតលើភ្នាក់ងាររដ្ឋ…
ទីក្រុងបាងកក ៖ សហគមន៍ចំនួន៨ ក្នុងសង្កាត់ Phaya Thai ទីក្រុងបាងកក បានដាក់ញត្តិទៅកាន់ការិយាល័យ Ombudsman ដើម្បីទាមទារឱ្យស៊ើបអង្កេតលើភ្នាក់ងាររដ្ឋ…
ទីក្រុងបាងកក ៖ សហគមន៍ចំនួន៨ ក្នុងសង្កាត់ Phaya Thai ទីក្រុងបាងកក បានដាក់ញត្តិទៅកាន់ការិយាល័យ Ombudsman ដើម្បីទាមទារឱ្យស៊ើបអង្កេតលើភ្នាក់ងាររដ្ឋ ដែលទទួលខុសត្រូវអនុញ្ញាតឱ្យសាងសង់ខុនដូខ្ពស់ៗនៅក្នុងសង្កាត់របស់ពួកគេ ។
លោក Phumrat Kasemsomboonchai តំណាងឱ្យសហគមន៍ក្នុងសង្កាត់ Phaya Thai បាននិយាយថា ជីវភាពរស់នៅរបស់ពលរដ្ឋជាង១០០នាក់នៅតាមដងផ្លូវ Phahon Yothin ត្រូវបានប៉ះពាល់ដោយសារគម្រោងលំនៅឋានថ្មី ។
លោកនិយាយថា ដំបូងឡើយ ពួកគេត្រូវទ្រាំទ្រនឹងសំឡេងខ្លាំងៗ ពេលខ្លះ មានធ្លាក់វត្ថុក្នុងអំឡុងពេលសាងសង់ ហើយឥឡូវនេះ ពួកគេមានបញ្ហាស្ទះចរាចរណ៍ធ្ងន់ធ្ងរ និងទឹកជំនន់មិនធ្លាប់មានពីមុនមក ។
លោក Phumrat បន្តថា កង្វះខាតការគ្រប់គ្រងត្រឹមត្រូវ ដោយសារការកើនឡើងនៃអគារខុនដូខ្ពស់ៗទាំងនេះ ធ្វើឱ្យមានការសង្ស័យថា គម្រោងទាំងនោះបានពិភាក្សាដោយអាជ្ញាធរជាមុន ។
លោកក៏បានចង្អុលបង្ហាញថា ផ្លូវមួយចំនួនដែលមានប្រវែងតិចជាង១០ម៉ែត្រ មិនគួរអនុញ្ញាតឲ្យសាងសង់អគារខ្ពស់នៅតំបន់នោះទេ។ ដោយផ្អែកលើបទបញ្ជារបស់រដ្ឋមន្ត្រី ក្រោមច្បាប់គ្រប់គ្រងអគារឆ្នាំ១៩៧៩ អគារមានកម្ពស់ខ្ពស់ជាង២៣ម៉ែត្រ ឬ៨ជាន់ គឺមិនអនុញ្ញាតឲ្យសាងសង់លើផ្លូវមានទទឹងតិចជាង១០ម៉ែត្រទេ ។
លោកនិយាយថា ៖« បញ្ហាចរាចរណ៍បានកើនឡើង បន្ទាប់ពីគម្រោងទាំងនេះចាប់ផ្តើម។ វាអាចរារាំងដល់ការជួយសង្គ្រោះក្នុងករណីភ្លើងឆេះផងដែរ ។ ចំណែកឯប្រព័ន្ធបង្ហូរទឹក ក៏មានបញ្ហាមិនអាចទទួលយកបាន » ។
យោងតាមលោក Phumrat គឺមានគម្រោងលំនៅឋានជាង២០ក្នុងសហគមន៍ចំនួន៧ និងកំណត់ការសាងសង់សម្រាប់៥កន្លែងផ្សេងទៀត។
លោកបន្តថា គម្រោងខ្លះត្រៀមបញ្ជូនការសិក្សាវាយតម្លៃពីផលប៉ះពាល់សុខភាព និងបរិស្ថានទៅកាន់អាជ្ញាធរ ទោះបីជាការចរចាជាមួយអ្នកស្រុកមិនទាន់បញ្ចប់ក្តី ។ លោកថា ៖«ដូច្នេះ យើងបានស្នើសុំការិយាល័យ Ombudsman ពិនិត្យមើលតួនាទីភ្នាក់ងាររដ្ឋ រួមទាំងការិយាល័យខណ្ឌ រដ្ឋបាលក្រុងបាងកក និងការិយាល័យផែនការក្រុង » ។
លោក Norarit Kasemsomboonchai ជាអ្នករស់នៅច្រកផ្លូវ Phahon Yothin 5 និយាយថា ចរាចរណ៍ណែនណាន់ គឺជាបញ្ហាប្រឈមមុខខ្លាំងបំផុតរបស់ប្រជាពលរដ្ឋ ។ លោកថា ៖«យើងមិនប្រឆាំងនឹងការសាងសង់អគារខ្ពស់ៗទេ ប៉ុន្តែយើងចង់ឱ្យអាជ្ញាធរអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដើម្បីធានាថា ការសាងសង់ទាំងនោះនឹងមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកដទៃ » ៕
ចែករំលែកព័តមាននេះ