ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែស​ម្ល៉េះ​លោក​! ដែលអ្នកទោសម្នាក់ អាចលោតពីលើឡាន​​គេច​បាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​៥​នាក់ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ខណ្ឌ​ច្បារ​អំពៅ​ប​ញ្ចូ​ន​ខ្លួន​ទៅ​ពន្ធនាគារ​ដើម្បី​ឃុំខ្លួន​ ដែល​​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​នោះ ស្រាប់តែ​​បាន​លោត​ចុះ​ពី​​លើ​រថយន្ត​សមត្ថកិច្ច​រត់គេច​បាត់​ខ្លួន​ស្រមោល បង្ក​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៨ ​វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​៥​នាក់ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ខណ្ឌ​ច្បារ​អំពៅ​ប​ញ្ចូ​ន​ខ្លួន​ទៅ​ពន្ធនាគារ​ដើម្បី​ឃុំខ្លួន​ ដែល​​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​នោះ ស្រាប់តែ​​បាន​លោត​ចុះ​ពី​​លើ​រថយន្ត​សមត្ថកិច្ច​រត់គេច​បាត់​ខ្លួន​ស្រមោល បង្ក​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៨ ​វិច្ឆិកា ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧  ក្នុងភូមិ​ប្ញ​​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ជនសង្ស័យ​​ដែល​រត់គេច​ខ្លួន​មានឈ្មោះ តុ​ប វុ​ទ្ធី ​អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។ ជន​រូប​នេះ ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។

តាម​ប្រភព​​​ពី​មន្ត្រី​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃខែ​​ដដែល នោះ ជនសង្ស័យ​​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​អនុវត្ត​ទោស​ទណ្ឌ ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារជា​​បណ្តោះ​អា​សន្នហើយ ។

ក្រោយ​ចេញ​ដីកា​​ឃុំខ្លួន​បណ្តោះអាសន្ន​​រួច ជនសង្ស័យ​ទាំង​៥​នាក់ ​ត្រូវ​បាន​ដឹក​​បញ្ជូន​​ពី​តុលាការទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ.​សជា​បណ្តោះអាសន្ន ​ដោយ​ដឹក​ប​ញ្ចូ​​ន​តាម​រថយន្ត​កូរ៉េ ។ ពេល​នោះ​ មាន​សមត្ថកិច្ច​២​នាក់​អង្គុយ​នៅ​កា​ប៊ីន​​មុខ និង​២​នាក់​ទៀត​​នៅ​ខាង​ក្រោយ ​ដើម្បី​ឃ្លាំមើល​ជនសង្ស័យ ​។ ​ភ្លាមៗនោះ  ជនសង្ស័យ​ម្នាក់​បាន​ចាក់​​ប្រើ​​កូន​​ឈើ​តូច​​ចាក់​​ខ្នោះដៃ​បាន​​សម្រេច ​ក៏​​លោត​ចុះ​ពីលើ​រថយន្ត​​រត់គេច​ពី​សមត្ថកិច្ចភ្លាម ។

​មន្ត្រី​សមត្ថកិច្ច​បាន​រត់​ដេញ​តាម​ជនសង្ស័យ​ដែរ តែ​ជនសង្ស័យ​បាន​រត់​ចូល​ផ្លូវ​បេតុង​
តូច​ៗ​ជា​ច្រើន ហើយ​រត់គេច​បាត់​ស្រមោល​តែ​ម្តង ។ ក្នុង​ការ​រត់គេច​​នោះ កម្លាំង​នគរ​បាល​​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​ជា​ច្រើន​នាក់ ក៏​បាន​ចុះ​អន្តរាគមន៍​ជួយ​តាម​រក​ជនសង្ស័យ​ផង​ដែរ ប៉ុន្តែ​រក​ពុំ​ឃើញ​សោះ ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មជ្ឈដ្ឋាន​ទូទៅ ស្នើ​​ដល់​មន្ត្រី​នគរបាល​មាន​សមត្ថកិច្ច​ទាំងអស់ មេត្តា​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការ​គ្រប់គ្រង​អ្នក​ទោស ចៀស​វៀង​ការ​ធ្វេស​ប្រហែល​ ដែលឱ្យ​ជនល្មើស​អាច​រត់​រួចខ្លួន ។ ​​ ​ករណី​នេះ មិន​ន​ជា​លើក​ទី​១​ឡើយ គឺ​កន្លង​មក​តែង​កើត​មាន​ជារឿ​យ​ៗ ព្រោះតែ​មន្ត្រី​សមត្ថកិច្ច​មិន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ជនសង្ស័យ ។​

អត្ថបទសរសេរ ដោយ