ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​យ៉ាង​អាថ៌​កំបាំង នៅ​ក្នុង​ស​ណ្ឋ​គារ ណា​ណា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​មនុស្ស​ស្លាប់​ម្នាក់​យ៉ាង​អាថ៌​កំបាំង​បំផុត​នៅ​ក្នុង​ស​ណ្ឋ​គារ ណា​ណា ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ផ្តល់​ព័ត៌មាន​ថា (​កើតឡើង​ដោយ​ឃាតកម្ម ឬ​ក៏​យ៉ាងណា​នោះ​ឡើយ​) បាន​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ទីតាំង​ខាងលើ​ព្យាយាម​លាក់បាំង តាំងពី​ថ្ងៃ​រហូត​ដល់​យប់​ទើប​លួច​ដឹក​ចេញ​តាម​ទ្វារ​ក្រោយ​។…

រាជធានី​ភ្នំពេញ ៖ ករណី​មនុស្ស​ស្លាប់​ម្នាក់​យ៉ាង​អាថ៌​កំបាំង​បំផុត​នៅ​ក្នុង​ស​ណ្ឋ​គារ ណា​ណា ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ផ្តល់​ព័ត៌មាន​ថា (​កើតឡើង​ដោយ​ឃាតកម្ម ឬ​ក៏​យ៉ាងណា​នោះ​ឡើយ​) បាន​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ទីតាំង​ខាងលើ​ព្យាយាម​លាក់បាំង តាំងពី​ថ្ងៃ​រហូត​ដល់​យប់​ទើប​លួច​ដឹក​ចេញ​តាម​ទ្វារ​ក្រោយ​។ ករណី​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ ណា​ណា ទីតាំង​លេខ 1B-2B និង​42 ផ្លូវ​លេខ​១៥៤ ខាងជើង​ផ្សារ​សូ​រិ​យា​ម៉​ល ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ ណា​ណា ខាងលើ ដោយ​មាន​កម្លាំង​មាន​សមត្ថកិច្ច និង​រថយន្ត​ពេទ្យ​មួយ​គ្រឿង​ចូល​តាម​ច្រក​ទ្វារ​ខាងក្រោយ​យ៉ាង​តក់ក្រហល់​ក្នុង​គោលបំណង​មក​ដឹក​ជន​រង​គ្រោះ​ចេញ​ហើយ​មើលទៅ? ពេល​ដែល​រថយន្ត​ពេទ្យ​មួយ​គ្រឿង​នោះ​ចូល​ទៅ​បាន​បន្តិច​ក៏​គេ​បានឃើញ​បើក​ចេញ​ទៅ​វិញ រហូត​មក​ដល់​ពេក​មេឃងងឹត​ទៅ​ហើយ​នៅ​ម៉ោង​ប្រមាណ​៧​យប់ ក៏​ស្រាប់តែ​មាន​រថយន្ត​ពេទ្យ​មួយ​គ្រឿង​ទៀត ចូល​តាម​ច្រក​ទ្វារ​ក្រោយ​ដដែល និង​លើក​សាកសព​មួយ​ដែល​គេ​បាន​រុំ​ថង់​ប្លា​ស្ទិ​ក​ជិតឈឹង​លើកដាក់​ក្នុង​រថយន្ត ហើយ​ដឹក​ចេញ​យក​ទៅ​បាត់​ស្រមោល​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា ជន​រង​គ្រោះ​នោះ​ជា​ជនជាតិ​ខ្មែរ ឬ​ក៏​បរទេស​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា ស្លាប់​ដោយសារ​អ្វី​ឡើយ​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មនុស្ស​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ ណា​ណា យ៉ាង​អាថ៌​កំបាំង​នេះ​ដែរ លោក កុ​ល ខាន់​ណា​រ៉ា នាយ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្នុង​ករណី​នេះ​ដែរ​លោក​មិន​បានដឹង​ឡើយ ដោយ​រូប​លោក​ជាប់រវល់​រើ​បា​រ៉ា​ស់​នៅ​ម្តុំ​តុលាកា​កំពូល និង​តម្រូវ​ឲ្យ​សួរ​ទៅ​លោក​អធិការ​នគរបាល​ខណ្ឌដូនពេញ​វិញ​។ ក្រោយ​ពី​ទទួល​បាន​នូវ​ចម្លើយ​អំពី​សំណាក់​លោកនាយ​ប៉ុស្តិ៍​ខាងលើ​រួច​ហើយ អ្នក​យក​ព័ត៌មាន​ក៏​បាន​ទូរស័ព្ទ​ទៅ​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌដូនពេញ​ចូល​ដែរ តែ​មិន​លើក​ឡើយ ទំនងជា​លោក​ជាប់រវល់​ហើយ​មើលទៅ​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មនុស្ស​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ ណា​ណា ខាងលើ​នេះ​ដែរ គេ​មិន​បានដឹង​ថា ជា​ជនជាតិ​ខ្មែរ ឬ​ក៏​ជនបរទេស​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម ឬ​ក៏​ស្លាប់​ដោយសារ​អ្វី​ឡើយ ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​បញ្ជាក់​ប្រាប់​ឡើយ និង​ហាក់បីដូចជា​មានការ​លាក់លៀម​យ៉ាង​ខ្លាំង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ