ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ការពារ​ព្រំដែន បង្ក្រាប​ទឹកដោះគោ​ជូរ ៣៥​កា​រ៉ុ​ង នៅ​ចំណុច​ភូមិ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ

2 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​ទី​៥ បាន​ឲ្យ​ដឹង​ថា ៖ «​ថ្ងៃ​ទី​១៨ សីហា ២០២៦ កម្លាំង​វរ​សេនា​តូច​លេខ​៥១១ ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥១ សហការ​ជាមួយ កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៨១៥ ចំណុះ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បង្ក្រាប​បាន​ទឹកដោះគោ​ជូរ Blueberry ចំនួន ៣៥​កា​រ៉ុ​ង នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​» ។

ករណី​បង្ក្រាប​បាន​ទឹកដោះគោ​ជូរ​ខាងលើ​នេះ មហាជន​អាច​សន្និដ្ឋាន​បាន​ថា ពួក​ក្រុម​ឈ្មួញ​ទុច្ចរិត នៅ​តែ​ចិញ្ចឹមចិត្ត​ក្នុង​ការ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។​

សូម​ជម្រាប​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៦ នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បុរស​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន ចាប់​ឃាត់ខ្លួន ក្រោយ​លួច​នាំ​ទំនិញ​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ៕