ឃាត់ខ្លួននារីម្នាក់ សង្ស័យចា.ក់សម្លា.ប់សង្សារ ផ្អើលសង្កាត់អូរបែកក្អម ព្រឹកមិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីបម្រើការនៅតាមហាងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីចាក់សម្លាប់បុរសជាសង្សាររបស់ខ្លួនមួយកាំបិតចំក្បាលពោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៣ និង៣០នាទី ទៀបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យជាឃាតកររូប ឈ្មោះ ជឹម ស្រីអូន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅបន្ទប់ជួលជាន់ទី២ ផ្លូវបេតុង កន្លែងកើតហេតុ ខាងលើ ។ ចំណែកបុរសជាសង្សារដែលបានស្លាប់បាត់បង់ជីវិត ឈ្មោះ បុង សារិក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតភូមិ គ្រផល ឃុំគុស ស្រុកត្រាំកក់ខេត្តតាកែវ។
ទាក់ទិននឹងឃាតកម្មចាក់សម្លាប់សង្សារនេះគេពុំទាន់ដឹងពីមូលហេតុពិតប្រាកដឡើយ។
បើតាមព័ត៌មានជាជំហានដំបូង ស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនបានចាក់សម្លាប់ខ្លួនឯងហើយត្រូវបានសង្សាររបស់ខ្លួនទៅឃាត់ក៏បណ្ដាឲ្យខ្លួនគ្រវាសដៃត្រូវចំពោះមួយកាំបិត។ហើយជនរងគ្រោះក៏បានសម្រាកនៅក្នុងបន្ទប់ជួល។លុះក្រោយមកក៏បានដាច់ខ្យល់ស្លាប់ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ៕








ចែករំលែកព័តមាននេះ