ចាប់បានហើយ! ក្រុមចោរប្ល.ន់បា.ញ់សម្លា.ប់ម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈ និងស្រាបៀរ ផ្អើលក្រុងបាវិត កាលជាង១ខែមុន
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងសហការជាមួយសមត្ថកិច្ចនគបាលខេត្តតៃនិញតាមប្រម៉ាញ់និងចាប់ខ្លួនកក្រុមចោរប្លន់សម្លាប់ម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈនិងអង្ករដែលមានស្លាកយីហោ«សំ ហាក់»យ៉ាងសាហាវបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម្ម័នៅក្នុងហាងហើយប្លន់យកទ្រព្យសម្បត្តិគេចខ្លួនបាត់នោះបច្ចុប្បន្នគឺសមត្ថកិច្ចវៀតណាមចាប់ខ្លួនបានហើយមានចំនួន០៥នាក់និងកាត់ទោសនៅប្រទេសវៀតណាម។ គួររំលឹកថា ហ៊ា.នណាស់! ក្រុមចោរប្ល.ន់បា.ញ់សម្លា.ប់ម្ចាស់ហាងលក់គ្រឿងទេសភេសជ្ជៈ និងស្រាបៀរ ផ្អើលក្រុងបាវិត
បើតាមលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី១៩សីហា២០២៦នេះថា ដោយមានកិច្ចសហការល្អរវាងសមត្ថកិច្ចនគបាលខេត្តស្វាយរៀងជាមួយសមត្ថកិច្ចក្រសួងនគបាលវៀតណាមខេត្ត្តតៃនិញប្រទេសវៀតណាម បានសហការគ្នាបង្ក្រាបក្រុមចោរប្លន់ចាប់ខ្លួនបានចំនួន០៥នាក់ជាជនជាតិវៀតណាមនៅក្នុងទឹកដីប្រទេសវៀតណាមក្រោយពីធ្វើសកម្មភាពប្លន់រួចបានគេចខ្លួនចូលទៅប្រទេសវៀតណាមវិញ។
ដោយសហការល្អរវាងសមត្ថកិច្ចទាំងពីរកំណត់មុខសញ្ញាឈានទៅដល់បង្ក្រាបបាននិងដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកវិញមួយចំនួនដែរក៏ប៉ុន្តែមិនដឹងថាមានចំនួនពិតប្រាកដប៉ុន្មាននោះទេ។បច្ចុប្បន្នភាគីវៀតណាមកំពុងធ្វើនីតិវិធីដើម្បីស្នើសុំ ប្រគល់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកឲ្យសមត្ថកិច្ចកម្ពុជា ដើម្បីប្រគល់ឲ្យគ្រួសាររងគ្រោះ។
ដោយឡែកជនសង្ស័យចំនួន០៥នាក់ភាគីវៀតណាមមិនបានប្រគល់មកឲ្យកម្ពុជាខេត្តស្វាយរៀងយើងដើម្បីចាត់ចំណាត់ការតាមផ្លូវច្បាប់និងកាត់ទោសទេ ក៏ប៉ុន្តែគេនិងស្នើសុំ សំណុំរឿង និងភស្តុតាងពាក់ពន្ធ័ករណីបន្ល់នេះយកទៅ ធ្វើចំណាត់ការតាមផ្លូវច្បាប់របស់ប្រទេសវៀតណាមនិងកាត់ទោសតាមការប្រព្រឹត្តបទល្មើស«ប្លន់សម្លាប់»នៅប្រទេសវៀតណាមរបស់គេដែរ។
ហើយសមត្ថកិច្ចយើងក៏បានបញ្ចប់លើសំណុំរឿងនេះដែរ ហើយនិងបញ្ជូនសំណុំរឿងទៅតុលាការខេត្តស្វាយរៀងចាត់ការបើកសវនាការផ្តន្ទាទោសកំបាំងមុខ ដល់ជនសង្ស័យជាជនជាតិវៀតណាមទាំង០៥នាក់នេះ។បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់សមត្ថកិច្ចវៀតណាមចាប់ខ្លួននិងកំពុងដំណើរការនីតិវិធី។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចវៀតណាមបានបង្ហើបឲ្យដឹងថា ជនសង្ស័យជាប់ពាក់ពន្ធ័«ទិញលក់ ជួញដូរសារធាតុញៀនដោយខុសច្បាប់»បានបបួលបក្សពួកឆ្លងដែនមកប្រទេសកម្ពុជាដើម្បីប្លន់យកទ្រព្យសម្បត្តិ។ភ្នាក់ងារនគបាលស៊ើបអង្កេតនៃក្រសួងនគបាលជាតិវៀតណាម បានឲ្យដឹងថា តុលាការបានសម្រេចចោទប្រកាន់សំណុំរឿង «ឃាតកម្ម» «ប្លន់ទ្រព្យសម្បត្តិ»«ចាត់តាំងឲ្យមនុស្សផ្សេងទៀតចូលប្រទេសដោយខុសច្បាប់»«លាក់បាំងបទល្មើសនិងមិនរាយការណ៍អំពីបទល្មើស»ដែលបានកើតឡើងនៅប្រទេសកម្ពុជានិងប្រទេសវៀតណាម។
សូមរំលឹកផងដែរមានករណីប្លន់សម្លាប់ម្ចាស់ហាងលក់អង្ករនិងភេសជ្ជៈដែលមានស្លាកយីហោ«សំ ហាក់»នៅក្រុងបាវិត បានកើតឡើងនៅវេលាម៉ោងប្រមាណ០៨និង២០នាទីយប់ថ្ងៃទី៧កក្កដា២០២៦ តាមដងផ្លូវជាតិលេខ១ក្បែធនាគារកាណាឌីយ៉ាបាវិតស្ថិតនៅភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិត។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សំ ហាក់ ភេទប្រុស អាយុ ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើស្ថិតនៅភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិត ត្រូវក្រុមចោរប្លន់បាញ់សម្លាប់នៅក្នុងហាងតែម្តងនិងបានប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួនទៅបាត់។
ប្រភពបានបង្ហើបឲ្យដឹងថា នៅព្រឹកថ្ងៃទី៨កក្កដា២០២៦នេះសមត្ថកិច្ចកំពុងពិត្យធ្វើកោសល្យវិច្ច័យនិងចុះស្រាវជ្រាវរកក្រុមឧក្រិដ្ឋជនមកផ្តន្ទាទោសឲ្យខាងតែបាន។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកើតហេតុបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នាប្រមាណ៤ទៅ៥នាក់បានធ្វើសកម្មភាពបន្ល់ជនរងគ្រោះ ឮស្នូបាញ់ចំនួន០២គ្រាប់ហើយក៏ស្ងាត់ ទោះបីយ៉ាងណា មិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេគឺសមត្ថកិច្ចនគបាលខេត្តស្វាយរៀងសហការជាមួយសមត្ថកិច្ចវៀតណាមខេត្តតៃនិញចាប់ខ្លួនបានហើយចំនួន០៥នាក់នៅប្រទេសវៀតណាម៕





ចែករំលែកព័តមាននេះ