ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយ​ឃើញលែងប្រពន្ធដើមអត់ដាច់ នាង​សុំបែក គុំ​ចាំ​ជះទឹក​​អាស៊ីត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​​រង​របួស​ធ្ងន់ធ្ងរ រលាក​ពាសអស់​ពេញ​ផ្ទៃមុខ និង​ដៃ​ទាំង​សង​ខាង ដោយសារ​តែ​បុរស​ជា​ប្តី​ចុង​ បាន​យក​ទឹក​អា​ស៊ីត​ទៅ​​ជះ​ស្រោច​លើ​ខ្លួន ក្រោយ​ស្ត្រី​​រូប​នេះ បានសុំ​ចែកផ្លូវ​ តែ​ត្រូវ​ប្តី​មិន​ព្រម…

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​​រង​របួស​ធ្ងន់ធ្ងរ រលាក​ពាសអស់​ពេញ​ផ្ទៃមុខ និង​ដៃ​ទាំង​សង​ខាង ដោយសារ​តែ​បុរស​ជា​ប្តី​ចុង​ បាន​យក​ទឹក​អា​ស៊ីត​ទៅ​​ជះ​ស្រោច​លើ​ខ្លួន ក្រោយ​ស្ត្រី​​រូប​នេះ បានសុំ​ចែកផ្លូវ​ តែ​ត្រូវ​ប្តី​មិន​ព្រម ។ ហេតុការណ៍ដ៏រន្ធត់​នេះ​ កើត​ឡង​កាលពី
​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ​វិច្ឆិកា ​ស្ថិត​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​បេ​តុង​មួយ​កន្លែង ​​ក្នុងភូមិ​ថ្មី សង្កាត់​​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ជា​ប្តី​ខាងលើ ឈ្មោះ ខៀវ វិសិដ្ឋ​សត្យា ស្នាក់​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។ ដោយឡែក​ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ​​ឌឿ​ន សុ​ន​ណា​រ៉ា អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ឱ្យ​​ដឹង​ថា ប្តី​-ប្រពន្ធ​មួយគូរ​នេះ គឺជា​ប្តី​ចុង​និង​ប្រពន្ធចុង ពោល​គឺ​បុរស​ជា​ប្តី​មាន​ប្រពន្ធដើម​ ​​មានកូន​៤​នាក់​ក្នុង​បន្ទុក មក​ស្រលាញ់​ស្ត្រី​មេម៉ាយ​ កូន​៤​ដូច​គ្នា ដោយ​បាន​រួម​រស់នៅ​ជាមួយ​គ្នា​៤​ឆ្នាំ​កន្លង​មក​ហើយ ។ ហើយ​ការ​រួម​រស់នៅ​ជាមួយ​គ្នា​រវាង​អ្នក​ទាំង​២ គឺ​ពុំ​មាន​រៀប​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​ តាម​ប្រពៃណី​ឡើយ ដោយសារ​តែ​បុរស​ជា​ប្តី​មិន​ទាន់​លែងប្រពន្ធ​ដើម ។

ប្រភព​បន្ត​ថា មួយ​រយៈ​​ក្រោយ​មក  ស្ត្រី​ជា​ប្រពន្ធចុង​បាន​សុំ​បុរស​ជា​ប្តី​ចុង​បែក​គ្នា​ជា​ច្រើន​​លើក​ច្រើន​សារ​មក​ហើយ ដោយសារ​តែ​ស៊ូទ្រាំ​នឹង​ការ​តាម​រករឿង​​ពី​សំណាក់​ប្រពន្ធដើម​​របស់​បុរស​ជា​ប្តី​ញឹកញាប់​មិន​បាន តែ​ត្រូវ​ប្តី​បដិសេធ និង​មិន​ព្រម​ចាក​ចេញពី​ជីវិត​​នាង​ឡើយ ។ លុះ​វេលា​ថ្ងៃ​ទី​១២ ​វិច្ឆិកា​ស្ត្រី​រង​គ្រោះជា​ប្រពន្ធចុង​បាន​ដេញ​ជន​សង្ស័យ ​ឱ្យ​​ចាក​ចេញពីផ្ទះ ហើយ​ប្តី​ក៏​ព្រម​ចាកចេញ​តាម​សម្រួល ។ ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​១៤ បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ចាំ​នៅ​ខាង​មុខ​ផ្ទះ​​ស្ត្រី​រង​គ្រោះ លុះ​នាង​ចេញ​មក ជនសង្ស័យ ​ក៏​ធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​ជា​ប្រពន្ធចុង បណ្តាល​អោយ​រង​របួសធ្ងន់ ហើយ​បុរស​ជា​ប្តី​ជិះ​ម៉ូតូ​រត់គេច​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ការ​គេចខ្លួន​២​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​១៥ វិច្ឆិកា នេះ ​​ជន​ស​ង្ស័យ​​បាន​ទៅ​មើល​ស្ត្រី​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​លោកសង្ឃ ក៏​ត្រូវ​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​ដល់ទី​នោះ​បាន​ភ្លាម​ៗ​តែ​ម្តង ។ ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បដិសេធ​​ថា ខ្លួន​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ប៉ុន្តែ​យ៉ាងណាមិញ សមត្ថកិច្ច​នៅ​តែ​បន្ត​នី​វិធី ព្រោះ​ដោយ​យោង​តាម​ចម្លើយ​ឆ្លើយ​សារភាព​របស់​ជន​រង​គ្រោះ ដែល​បានឃើញ​បុរស​ជា​ប្តី​ជា​អ្នក​ប្រព្រឹត្តិ និង​ភស្តុ​តាង​ទឹក​អាស៊ីត​នៅ​ជាប់​លើ​ម៉ូតូ​របស់​ជនសង្ស័យ​ផង​នោះ ៕

អត្ថបទសរសេរ ដោយ